THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ស្តាប់ពួកបក្សប្រជាជនគេនិយាយពីរឿងដំណោះស្រាយ

leave a comment »


ដកស្រង់ពីដើមអំពិល៖
«ការដែលលោកសមរង្ស៊ី រំពឹងលើ សម្ពាធពី សហគមន៍ អន្ដរជាតិ ដើម្បី មានច្រក វិលត្រឡប់ ចូលស្រុកវិញ ដោយគ្មាន ទោសពៃរ៍ គឺជារឿង អត់ប្រយោជន៍ ដូច្នេះ លោកគួរ រកដំណោះ ស្រាយ ជាមួយ ខ្មែរគ្នាឯង ទើប ជារឿងត្រឹមត្រូវ» ។
សំគាល់៖ វាជារឿងត្រឹមត្រឹមដែលលោកសម រង្ស៊ីព្យាយាមដោះស្រាយដោយពឹងលើបរទេស។ មូលហេតុគឺ៖

  • វាជាដំណោះស្រាយការទូត ដោយសន្តិវិធី គ្មានសង្រ្គាម និងអាចពង្រឹងលទ្ធិប្រជាធិបតេយ្យផង។ម្យ៉ាងទៀតកម្ពុជាមានកាព្វកិច្ច គោរព តាមព្រោះកម្ពុជាត្រូវគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងប្រទេសម្ចាស់ជំនួយ។
  • រឿងគឺមិនមែនមកពីលោកសមសង្ស៊ីជាអ្នកបង្កទំនាស់ទេ តែជារឿងដែលរដ្ឋភិបាល ហ៊ុន សែន មិនទទួលខុខត្រូវដោះស្រាយបញ្ហាប្រជាជន។រឿងសំខាន់គឺការដកបង្គោលព្រំដែនតាមពិកគាត់គួរតែទទួលបានការសរសើរ ព្រោះប្រជាជនបានដីវិញនិង យួនមកដកយក បង្គោលផ្សេងទៀត ទៅវិញ ហើយទៅបោះបង្គោលនៅកន្លែងផ្សេងឬទីតាំងចាស់។ ក្រៅពីនេះគេឆ្ងល់ថាហេតុអ្វីបានជាស្ថាប័ន្ថ យុត្តធម៌មិនកោះហៅមន្រ្តីដឹកនាំ ពីថ្នាក់ឃុំ ស្រុក ខេត្ត និងរដ្ឋាភិបាលមកសាកសួរ និងដាក់ទោសចំពោះការមិនទទួលខុសត្រូវការងាររបស់ខ្លួនព្រោះពួកគេបានទទួល បណ្តឹងពី ប្រជាជនហើយតែមិនព្រមចុះទៅដោះស្រាយពីបទមិនបំពេញតួនាទី? លើសពីនេះទៅទៀត លោកហេង សំរិន ដែលជាប្រធានសភាជាតិ មិន ត្រឹមតែមានភារកិច្ចការពារ លោក សម រង្ស៊ី ទេ តែត្រូវតែកោះហៅមន្រ្តីរដ្ឋាភិបាលមកសាកសួរ ដោយផ្ទាល់ ពីបញ្ហានេះ និងតតាំងគ្នាដោយ ចំហរនៅរដ្ឋសភាថែមទៀត តែមិនមែនចូលរួមដាក់ទោស លោកសម រង្ស៊ីដែលបំពេញតួនាទីតាមកាតព្វកិច្ចតំណាងរាស្រ្តនោះទេ។ តើបែប នេះបក្សប្រជាជនបង្ហាញថាខ្លួនស្រឡាញ់ខ្មែរនិងចេះដោះស្រាយបញ្ញាជាមួយខ្មែរដែរទេ?
  • អ្វីដែលជាការគួរឲ្យកត់សំគាល់គឺបន្ទាប់ពីលោកសម រង្ស៊ីដកបង្គោលព្រំដែន រដ្ឋាភិបាល លោក ហ៊ុន សែន ចាត់ការគាត់មិនលឿនទេ តែគ្រាន់ តែលឺនាយករដ្ឋមន្រ្តីយួន លោក ង្វៀន តាន់ឌុង ស្រែកពីស្រុកយួនថារដ្ឋភិបាលភ្នំពេញត្រូវតែចាត់ការរឿងលោកសម រង្ស៊ីដកបង្គោលព្រំដែន ដូចបានផ្សាយតាមវិទ្យុវៀតណាមថ្ងៃទី៤ខែវិច្ឆិការ ឆ្នាំ២០០៩ រយៈពេល១០ថ្ងៃ ក្រោយលោកសម រង្ស៊ីដកបង្គោលព្រុំដែនភ្លាម រដ្ឋាភិបាលហ៊ុន សែន នាំគ្នារត់ខ្វែងដៃខ្វែងជើង ចាត់វិធានការប្តឹងផ្តល់និងចាប់កំហុសដាក់ ទោសលោកសម រង្ស៊ី តែម្តង ដោយមិនទុកពេលមកជជែក គ្នាដោយ ចំហរនៅរដ្ឋសភាដូចប្រទេសគេទេ។ ពិតជាអស្ចារ្យមែន។

តាមរឿងនេះតើអ្នកណាមិនចេះដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ ហើយចូលស្តាប់និងបម្រើបរទេសជាង?

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: