THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ទើបខ្ចីចិន៥០០លានដុល្លាប៉ុន្មានថ្ងៃមុន សោះ ឥឡូវសុំខ្ចី ៥០លានដុល្លាទៀត? ខ្មាស់គេលោក!

leave a comment »


បង្គោល​បណ្តាញអគ្គិសនី​នៅ​រាជធានីភ្នំពេញ។ កម្ពុជា កំពុងស្នើ​សុំខ្ចីលុយចិន​៥០លានដុល្លារ ​សម្រាប់​អភិវឌ្ឍ​តបណ្តាញ​អគ្គិសនី​។ រូបថត សុវណ្ណ ភីឡុង

កម្ពុជា​ស្នើ​សុំ​កម្ចី​ពី​ចិន​៥០​លាន​ដុល្លារ​សម្រាប់​យក​មក​អភិវឌ្ឍ​វិស័យ​ថាមពល​

Friday, 14 September 2012
 រ៉ាន់ រើយ

ភ្នំពេញៈ កម្ពុជា​ស្នើ​សុំ​កម្ចី​៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ពី​ចិន ដើម្បី​អភិវឌ្ឍការ​តភ្ជាប់​ថាមពល​អគ្គិសនី​នៅ​ក្នុង​ប្រទេស​។

សំណើ នេះ​ត្រូវ​បាន​ លោក ​ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង ​ឧស្សាហកម្ម​រ៉ែ និង ថាមពល​កម្ពុជា​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ជំនួប​ទ្វេភាគី​ជាមួយ​លោក ​វូ វីន អនុ​ប្រធាន​រដ្ឋបាល​ថាមពល​ជាតិ​ចិន​កាល​ពី​ថ្ងៃ​ម្សិលមិញ។

លោក ស៊ុយ សែម​ បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១១-២០១២​ អគ្គិសនី​កម្ពុជា(​EDC)​មាន​ទុន​ចំនួន​៨០​លាន​ដុល្លារ ជា​កម្ចី​ពី​ប្រទេស​ចិន​សម្រាប់​តបណ្តាញ​ភ្ជាប់​ខ្សែ​ព័ទ្ធ​ជុំវិញ​ទីក្រុង​ភ្នំពេញ និង​៥០​លាន​ផ្សេង​ទៀត​សម្រាប់​អភិវឌ្ឍ​អគ្គិសនី​ជនបទ។

ផែន​ការ​ខ្ចី​លុយ​ពី​ចិន​គឺជា​កិច្ចការ​មួយ​សម្រាប់​យក​ទៅ​ពង្រីក​បណ្តាញ​ទៅ​កាន់​ស្រុក​ផ្សេងៗ​។

លោក បន្ត​ថា ​បើ​ចិន​ផ្តល់​ជំនួយ​ឥត​សំណង​គឺ​កាន់​តែ​ល្អ​ តែ​យ៉ាង​ហោច​ក៏​បាន​ទទួល​កម្ចី​ក្នុង​អត្រាការ​ប្រាក់​ទាប​ដើម្បី​ឲ្យ អគ្គិសនី​កម្ពុជា​ពង្រីក​បណ្តាញ​របស់​ខ្លួន​ទៅ​ដល់​ជនបទ។ ​លោក​បន្ត​ថា​៖​ «គាត់​ថា​ផែន​ការ​របស់​យើង​ល្អ​។ តាម​គម្រោង​យើង​បាន​ស្នើ​សុំ​ឲ្យ​បាន​៥០​លាន​ក្នុង​មួយ​ឆ្នាំ បើ​បាន​រៀង​រាល់​ឆ្នាំ​ជា​ការ​ប្រសើរ»។

កម្ពុជា​នឹង​សាង​សង់​រោងចក្រ​អគ្គិសនី​បន្ថែម​ទៀត​ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ខាង​វិស័យ ឧស្សាហកម្ម ខាង​វិស័យ​ពាណិជ្ជកម្ម​ និង ​សេវាកម្ម ​ព្រម​ទាំង​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន​។ ​នេះ​បើ​តាម​លោក ស៊ុយ សែម​។

លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ​ខេត្ត​មួយ​ចំនួន​ធំ​ត្រូវ​បាន​ភ្ជាប់​ខ្សែ​បញ្ជូន​អគ្គិសនី​មេ​រួច​រាល់ ហើយ លើក​លែង​ខេត្ត​មួយ​ចំនួន​នៅ​ភាគឦសាន​នៅ​ភាគ​ខាង​កើត​ប៉ុណ្ណោះ​។

លោក Kenji ​Uenishi ​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៃ​ក្រុមហ៊ុន​ថាមពល ​GE ​ដែល​បាន​បើក​ការិយាល័យ​តំណាង​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ ការ​វិនិយោគ​លើ​ថាមពល​នៅ​កម្ពុជា​មាន​សក្តានុពល​ខ្លាំង។

ទោះ​បី​ យ៉ាង​នេះ​លោក​ អះអាង​ថា ​ក្រុមហ៊ុន​លោក ​នៅ​មិន​ទាន់​ធ្វើ​សកម្មភាព​អាជីវកម្ម​ជាក់​ស្តែង​នៅ​កម្ពុជា​ទេ ដែល​ពេល​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ​។

ការ​ផលិត​ ថាមពល​អគ្គិនី​របស់​កម្ពុជា​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​ថាមពល​ភាគ​ច្រើន​បាន​ទិញ​ពី​ប្រទេស​ជិត​ខាង ដូចជា វៀតណាម​ ថៃ និង​ឡាវ​។

កម្ពុជា​ក៏​កំពុង​ពង្រីក​ការ​ផលិត​ថាមពល​តាម​រយៈ​ការ​វិនិយោគ​លើ​គម្រោង​វារី​អគ្គិសនី និង​ការ​បង្កើត​រោងចក្រ​ដើរ​ដោយ​ធ្យូង​ថ្ម ដែរ។

ការ​វិនិយោគ​លើ​ថាមពល​អគ្គិសនី​ភាគ​ច្រើន​នៅ​កម្ពុជា​ជា​ការ​វិនិយោគ​របស់​ចិន។​

លោក ស៊ុយ​ សែម​ បាន​ឲ្យ​ដឹង​ថា ​បច្ចប្បន្ន​កម្ពុជា ​កំពុង​ខ្វះ​ទុន​សម្រាប់​បញ្ជូន​ភ្លើង​ពី​ខេត្ត​ទៅ​តាម​ស្រុក​ និង​ទៅ​តាម​ឃុំ។ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​គ្រប់​ភូមិ​នឹង​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ ពី​ខ្សែ​បញ្ជូន​ផង​ និង​ប្រភព​ផ្សេងៗ​ផង ​ហើយ​ដល់​ឆ្នាំ​២០៣០ គ្រួសារ​៧០​ភាគរយ នៅ​ទូទាំង​ប្រទេស​មាន​ភ្លើង​ពី​ខ្សែ​បណ្តាញ​។

លោក​ សាត សាមី ​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហ​កម្មរ៉ែ​ និង ​ថាមពល បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុជា​តែ​ប្រមាណ​៣៤​ភាគរយ​ប៉ុណ្ណោះ ​ដែល​មាន​អគ្គិសនី​ប្រើប្រាស់ ​ហើយ​អគ្គិសនី​ទៀត​សោត​ដើរ​ដោយ​ប្រេង​ឥន្ធនៈ​។ ​លោក​បន្ត​ថា​៖ «​ជា​លទ្ធផល តម្លៃ​អគ្គិសនី​ខ្ពស់​ខ្លាំង​ណាស់​ គឺ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់​»។

កម្ពុជា​នឹង​ភ្ជាប់​ខ្សែ​បញ្ជូន​មេ នៅ​ភាគ​ខាង​ត្បូង​ទៅ​ភាគ​ខាង​ជើង​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១​៣ ហើយ​នឹង​ភ្ជាប់​ទៅ​ភាគ​ខាង​លិច​ ដោយ​ដំណើរ​ការ​ដោយ​វារីអគ្គិសនី​កម្លាំង​៧០០​មេហ្គាវ៉ាត់​នៅ​ឆ្នាំ ២០១៣ និង ២០១៤៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: