THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អាយប៉ា (AIPA) ហៅ ហ៊ុន សែនទៅលត់នៅ ឥណ្ឌូណេស៊ី ស្ពឹកមុខ មកវិញស្ងាត់ៗ មិនធ្វើសន្និសិទ្ធកាសែត

leave a comment »


ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១២
ដោយ៖ខ្មែរ សុវណ្ណភូមិ

ជាទូទៅរាល់ដំណើរត្រឡប់មកវិញរបស់ថ្នាក់ដឹកនាំប្រទេសពីកិច្ចប្រ ជុំបរទេស គេតែងតែឃើញមានការធ្វើសន្និសិទ្ធការសែត មិនដែ​លដាច់ទេ។ តែចំពោះលើកនេះបើតាមកាសែតដើមអំពិលផ្សាយថ្ងៃនេះថាលោក ហ៊ុន សែនបែជាមកពីប្រជុំអាយប៉ាវិញស្ងាត់ៗ មិនមានការធ្វើស្និសិទ្ធកាសែតអ្វីទេ ដោយ​មានតែមន្រ្តីជាន់ខ្ពស់និងកងអង្គរក្សទៅទទួល តែប៉ុណ្ណោះ។

លោក ហ៊ុន សែន ត្រូវបានអញ្ជើញដោយលោក Marzuki Alei ប្រធានសភានៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី មកចូលរួមមហាសន្និបាតលើកទី៣៣ នៃមហា សន្និបាតអន្ដរសភាអាស៊ាននៅប្រទេស ឥណ្ឌូនេស៊ី កាលព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១២។

ទាក់ទងនឹងរឿងនេះតាមមន្រ្តីម្នាក់ពីទីស្តីការគណៈរដ្ឋមន្រ្តីម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះបានផ្តល់ដំណឹងមកឲ្យ ខ្មែរ សុវណ្ណភូមិ ថា មូលហេតុមិន​បានធ្វើសន្និសិទ្ធកាសែត និងពិធីអ្វីអ៊ឹកអធឹកដូច​មុនដោយសារតែ លោក ហ៊ុន សែនមិនសប្បាយចិត្ត។បញ្ហាដែលធ្វើឲ្យគាត់មិនសប្បាយចិត្តគឺ

  1. លោក ហ៊ុន សែន ត្រូវបានសមាជិកសភាជាច្រើនមកពីប្រទេស ផ្សេងៗសំដែងការមិនសប្បាយចិត្តចំពោះការដឹកនាំផ្តាច់ការរបស់គាត់ ជា​ពិសេស​ទាក់ទងទៅនឹងនយោបាយបំផ្លាញគណបក្ស សម រង្ស៊ី ដែល ជាបក្សជំទាស់។ យើងគួរតែឆ្ងល់ពីមូលហេតុដែលគេអញ្ជើញលោក ហ៊ុន សែន​ទៅចូលរួមប្រជុំនេះហើយព្រោះថាគ្រប់ប្រជុំ AIPA គេមិនដែលឃើញមានការអញ្ជើញ ប្រមុខរដ្ឋាបាលនៃប្រទេសណាមួយមកចូលរួមទេ។ក្នុងករណីយនេះបើថាអញ្ជើញក្នុងនាមលោក ហ៊ុន សែន ជាប្រធាន អាស៊ានក៏ដូចជាមិនសមព្រោះ កាលពីកិច្ចប្រជុំ AIPA ឆ្នាំ២០១១ ធ្វើ​នៅ​ភ្នំពេញគេមិនឃើញមានអញ្ជើញប្រធានាធិបតីឥណ្ឌូណេស៊ី Susilo Bambang Yudhoyono ដែលពេលនោះជាប្រធានអាស៊ាន មកចួលរួមទេ ហើយបើថាអញ្ជើញលោក ហ៊ុន សែន មកនិយាយពីគំរូភាពនៃរបបសភាប្រជាធិបតេយ្យក៏ដូចជាមិនត្រូវដែរ។
  2. លោក ហ៊ុន សែន ត្រូវបានគេដាក់សម្ពាធ ដោយជំរុញឲ្យមានដំណោះស្រាយមួយត្រឹមត្រូវផ្នែកនយោបាយដើម្បើឲ្យមេដឹកនាំបក្ស​ជំទាស់ត្រលប់ ចូល​ស្រុកវិញដោយសុវត្ថិភាព និងចូលរួមប្រកួតការបោះឆ្នោតឆ្នាំ២០១៣ដោយសេរីនិងយុត្តិធម៉។

សូមបញ្ចាក់ផងដែរថា មុនកិច្ចប្រជុំអាយប៉ានេះ លោក សម រង្ស៊ី ត្រូវបានលោករដ្ឋ មន្រ្កី ក្រសួងការបរទេសឥណ្ឌូនេស៊ី អញ្ជើញមកជួបដើម្បីពិភាក្សាគ្នា ដោយផ្ទាល់ពីកិច្ច​ការនយោ បាយនៃប្រទេសកម្ពុជា។

ទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យលោក ហ៊ុន សែន មិនសប្បាយចិត្តព្រោះវាជាការអញ្ជើញទៅព្រមាន។ អ្នកផ្តល់ព័ត៌មាននោះក៏បានបន្ថែម​ដែរថាបើលោក ហ៊ុន សែន​ដឹងថាមានសភាពបែបនេះ គាត់នឹងមិនធ្វើដំណើរទៅទេ។

Advertisements

Written by Kolbot Khmer

September 19, 2012 at 8:10 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: