THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

កោះត្រល់៖ហ៊ុន សែន​ខំកាត់ឲ្យយួន តែសំាងហ្គាពួបែជាការពារឲ្យខ្មែរ

with 20 comments


សូមមើលម្តងពីវីដេអូស្តីពីកោះត្រល់ម្តងទៀតនិងសំគាល់៖

  1. ហ៊ុន សែន ថា ការបាត់កោះគឺបណ្តាលមកពីសម្តេចតា តែគ្មានសញ្ញាណាមួយ​បញ្ជាក់ថាសម្តេចតា បានប្រគល់ កោះនេះទៅ ឲ្យយួននោះទេ ព្រោះទ្រង់ក៏ដឹងដែរថាខ្សែប្រេវីយេជាខ្សែរដ្ឋបាល តែមិនមែនខ្សែព្រំដែនឡើយ។
  2. ហ៊ុន សែន និយាយថាខ្លួន​កើតមិនទាន់ដូច្នេះមិនទទួលខុសត្រូវ។ តើសម ជាសំដីមេដឹកនាំប្រទេសដែរទេ?
  3. មេដឹកនាំខ្មែរ ហ៊ុន សែន បែជាមិនការពារហើយខិតខំកាត់កោះត្រល់ទៅឲ្យយួន ហើយអ្វីដែលជាការកត់សំ គាល់គឺប្រទេស សិង្ហបូរីបែជាអ្នកការពារជំនួសខ្មែរទៅវិញ។ តើ ហ៊ុន សែន សមជាមេដឹកនាំទេ? ក្បត់ជាតិឬមិនក្បត់ជាតិ?

ប្រវត្តព្រំដែន៖ សមុទ្រខ្មែ យួន (អានរួចគិតមើលតើហ៊ុន សែន ការពារប្រយោជន៍យួនឬខ្មែរ?)
……………..

ប្រវត្តព្រំដែនសមុទ្រខ្មែរយួន

កោះត្រល់ព្រមទាំងកោះទាំងឡាយនៅក្នុងឈូងសមទ្រសៀម ព្រមទាំដែនដីមួយភាគធំនៃតំបន់ទាំងនោះជាពិសេស​ដែនដីសណ្ត​ដែលបានរាំងហៅថា “កូសាំងស៊ីន” ខ្មែរហោះថា”កម្ពុជា

ក្រោម” ជាដីរបស់ខ្មែរ។បើទឹកដីទាំងអស់នេះជាទឹកដីរបស់ខ្មែរហេតុអ្វីយើងយក​ការដោះស្រាយបញ្ហាព្រំដែន​មនេះដោយ​យក​”ខ្សែបន្ទាត់ប្រេវីយេៗ ជាមូលដ្ឋាន? (មិនមែនព្រំដែនមសមុទ្រខ្មែរយួនទេ)។ ( សូមមើលផែនទីលេខ៣)ការដោះស្រាយ​បញ្ហា​ព្រំដែនខ្មែរយួនដោយយកបន្ទាត់ប្រវីយេជាមូលដ្ឋានគឺជាការសម្រួលមួយក្នុងកិច្ចចរចារគ្នាចំពោះរឿងនេះនិងដោយយោលទៅតាមស្ថានភាពបច្ចុប្បន្នរបស់ខ្មែរតែប៉ុណ្ណោះ។តែការយកខ្សែបន្ទាត់ប្រេវីយេជាមូលដ្ឋានដំណោះស្រាយនេះបានចោទជាបញ្ហាមួយទៀតគឺ”កោះត្រល់” ដោយសារកម្ពុជាទាមទារ​ថាកោះនេះជារបស់ខ្មែរតាំងពីរ នៅអាណាព្យាបាលបារំាងមកម្លេះ។ ដោយមិនចំបាច់រំលឹកដល់លក្ខណៈប្រវត្តិ​សាស្រ្ត​​​មកនិយាយ ផង កោះត្រល់នេះត្រូវរក្សាទុកជារបស់ខ្មែរ។ តើហេតុផលអ្វីខ្លះដែលនាំឲ្យយើងថាកោះត្រល់ជារបស់ខ្មែរយើង?
  1. យើងត្រូវមើលលក្ខណៈប្រជាពលរដ្ឋ។ កោះនេះទោះជាក្នុងពេលសព្វថ្ងៃនេះមានប្រជាពលរដ្ឋ​យួនភាគច្រើន​រស់នៅទីនោះ​ក៏ដោយ ប្រជាពលរដ្ឋខ្មែរក៏មានរស់នៅទីនោះដែរ។ ប្រជាជនយួននេះមិនមែនជាអ្នករស់នៅតំបូងនៅលើកោះនេះទេ គឺទើប​តែចុងសតវត្សទី១៩ និងដើមសវត្សទី២០ទេដែលនាំគ្នាចូលមកកាន់កាប់និងក្រោយពេលដែល​បារាំងបានក្លាយជាអា​ណាព្យា​បាលលើប្រទេសកម្ពុជានិងនយោបាយប្រជាភិវឌ្ឍន៏វាតទឹកដីរបស់រដ្ឋាភិបាលយួនផង។ ឯចំណែកប្រជាជនខ្មែរវិញបាន​រស់​នៅលើកោះនេះតាំងពីយូរយារណាស់មកហើយ។ ពោលជាប្រជារាស្រ្តដើមនៃកោះ។
  2. បើយើងមើលតាមស្ថានភាពភូមិសាស្រ្តវិញកោះនេះមានចំងាយតែ១៥គ.ម.ប៉ុណ្ណោះពីខេត្តកំពតរបស់ខ្មែរ។ ហើយបើគិត​ពីកោះសេះជាកោះរបស់ខ្មែរវិញមានចំងាយតែ៥គមប៉ុណ្ណោះពីកោះសេះនេះ បើគេធ្វើការប្រៀបធៀប​ពីចម្ងាយខេត្តពាម​ដែលយួនហៅថាហាទៀង ក្រោយពីក្លាយជាដីយួននោះដែលមានបចំងាយ៤៥គមពីកោះត្រល់នេះ។ នោះគេឃើញហើយ​ថាកោះត្រល់សមស្ថិតនៅក្នុងប្រទេសណាជាង?

គឺដោយហេតុនេះហើយបានជាក្នុងសម័យសាធារណរដ្ឋវៀតណាមខាងត្បូងរដ្ឋការ “ធីវគី” បានខំទាមទារយកកោះខ្មែរចំនួន៧ដោយ​ឥតអៀនខ្មាស់ ទុកជារបស់ខ្លួនដើម្បីទី១ ចំណេញកោះទាំង៧នេះផង ហើយទី២ ទៀតវាតលំហរព្រំដែនសមុទ្រឲ្យបានមកដល់​ជាប់​កោះត្រល់នេះផង។ កោះទាំង៧ដែលរដ្ឋការ “ធីវគី” បានទាមទារយកគឺៈ​ ១.កោះតាគៀវនៅមុខក្រុងព្រះសីហនុ, ២. កោះថ្មី និងកោះសេះ នៅមុខទឹកសាបនិងខាងជើងកោះត្រល់, ៤. កោះអន្តាយ,៥. កោះពោធិ, កោះអង្រ្កង, និងកោះសេះ ។កោះសេះមួយ​ទៀតនេះ ជាមួយកោះពៅធិនិងកោះអង្រ្កងស្ថិតនៅមុខខេត្តកំពត។

៣. កោះត្រល់នេះដោយសារនៅជិតកម្ពុជាថ្ងៃក្រោយទៅដោយបាតុភូតដីដុះជាធម្មជាតិនឹងមកជាប់ជាមួយប្រទេសកម្ពុជា តែមិនមែនទៅ​ជាប់ជាមួយប្រទេសយួននោះទេ។ បាតុភូតដែលនឹងធ្វើឲ្យកោះត្រល់មកជាប់កម្ពុជា​មានបញ្ជាក់យ៉ាង​ច្បាស់​លាស់នៅក្នុងលិខិតរបស់លោក ប្រេវីយេដូចមានខាងក្រោមនេះស្រាប់។នៅពេលបានរាំង​​ បានធ្វើ​អាណានិគម​នៅលើ​ប្រទេស​កម្ពុជានេះព្រះមហាក្សត្រខ្មែរនៅពេលនោះនៅតែទាមទារជានិច្ចយកកោះត្រល់មកកាន់កាប់វិញ។ ហេតុនេះហើយ​ទើបលោក​អគ្គទេសាភិបាលឥណ្ឌូចិនឈ្មោះប្រេវីយេ នៅក្រុងហាណូយ ដើម្បីជៀសវាងការវិវាទគ្នាមិន​ចេះអស់មិនចេះ​ហើយពី​ប្រទេសកម្ពុជា ជាប្រទេសក្រោមអាណានិគមព្យាបាល ដែលចេះតែទាមទារយកកោះនោះមកវិញ បានធ្វើការសម្រេចមួយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៣៩ មានន័យជាអាទិដូចតទៅ៖”ខ្ញុំបានសម្រេចថា កោះទាំងឡាយដែលនៅខាងជើងខ្សែបន្ទាត់កាត់​កែងចេញពីចំណុចប្រទល់​ដែន​​សមុទ្រខ្មែរយួននៅឆ្នេសមុទ្រហើយមានមុម១៤០អង្សា ជាមួយបន្ទាត់ខាងជើងខ្សែវ័ណ្ឌដូចផែនទីភ្ជាប់មកនេះ ត្រូវត្រួតដោយ​ប្រទេសកម្ពុជា។ អាណានិគមទទួលមើលខុសត្រូវខាងអំណាចប៉ូលីសទាំងអស់នៅលើកោះទាំងនោះ។ ឯកោះទាំងឡាយដែល​ស្ថិត​នៅ​ខាងត្បូងបន្ទាត់នេះដោយរាប់បញ្ចូលទាំងកោះត្រល់ផង ត្រូវត្រួតដោយកូសាំងស៊ីន។ បន្ទាត់នេះព័ទ្ធខាងជើងកោះ​ដោយមាន​ចំងាយ៣គ.ម.ពីខាងជើងនៃកោះត្រល់នេះដូច្នេះ អំណាចរដ្ឋបាលនិងប៉ូលីសនៅលើកោះ​ទាំងអស់នេះត្រូវចែក​ដាច់រវាងកូសាំង​ស៊ីននិងកម្ពុជា ដើម្បីជាសវាងវិវាទគ្នានៅអនគត។ ខ្ញុំសូមបញ្ជាក់ថានេះជាការត្រួត្រារដ្ឋបាលនិងប៉ូលីសតែប៉ុណ្ណោះ ឯចំណែករឿងថា​កោះទាំងនេះជារបស់ប្រទេសណាមួយនោះ ត្រូវទុកនៅដដែលមិនទាន់សម្រេចឲ្យភាគីណាមួយទេ។ “
ដូច្នេះកោះនេះទោះជារដ្ឋាភិបាលខ្មែរបានទាមទារយកមកភ្ជាប់និងមាតុភូមិដូចដើមវិញ ហើយថ្វីបើមានខ្មែររស់នៅលើកោះនោះក៏ ដោយក៏ បារាំងមិនបានសម្រេចប្រគល់កោះត្រល់ឲ្យមកខ្មែរវិញនៅឡើយទេ។ ប៉ុន្តែទោះជាមាននិគមជនយួនបានមករស់​នៅទីនោះ កាន់​តែ​ច្រើន​​ក៏ដោយក៏លោក ប្រេវីយេ មិនបានឲ្យកោះនេះទៅយួនដែរ។
ពីព្រោះអ្វី?
ក) ពីព្រោះដូចយើងបានរៀបរាប់ខាងលើមកស្រាប់និងលិខិតបញ្ជាក់យ៉ាងច្បាស់របស់លោកប្រេវីយេយល់ថា “កោះត្រល់នេះ​និងកោះដ៏ទៃទៀតស្ថិតនៅជិតឆ្នេរសមុទ្រខ្មែរ ដីដុះបន្តិចម្តងៗទៅអនាគតកោះទាំងនោះ នឹងត្រូវជាប់ទៅនឹងដែនដីខ្មែរ។ ដោយ​យោលទៅលើការសន្និដានតាមរបៀបភស្តុតាងនេះហើយទើបលោកប្រេវីយេសម្រេចយ៉ាងដូច្នេះ។ទន្ទឹមនឹងន័យនេះដែរ ទើបព្រះរាជក្រិតចុះថ្ងៃទី៣០ ធ្នូ១៩៥៧ចុះហត្ថលេខាដោយព្រះករុណានរោត្តមសុរាម្រិត បានចែងថា “រក្សាការពារសិទ្ធិប្រវត្តិសាស្រ្តនៅលើកោះត្រល់នេះ”។ ឯសម្តេចព្រះនរោត្តម សីហនុ វិញ ដែលនៅក្នុងពេលនោះជានាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យក្រសួងការពារជាតិពង្រឹងកិច្ចការពារដល់ក្រុមកោះ”ក្រចកសេះ” នោះដែរ នៅថ្ងៃទី៧មិថុនា ឆ្នាំ១៩៥៧។ មើលផែនទី៣ និងលេខ៤) តែមុនពេលដែលខ្មែរយើងបានទៅដល់ចង្កោមកោះនោះយួនបានចូលទៅដល់ហើយកាន់កាប់កោះទាំងនោះរួចហើយ។ ការកាន់កាប់ទ័ពយួននៅទីនោះជាការកាន់កាប់ដោយខុសច្បាប់អន្តរជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ​កម្ពុជាបានរក្សា​សិទ្ធិរបស់​ខ្លួនជានិច្ចនិងការពារសិទ្ធិនេះរហូតនៅចំពោះមុខតុលាការអន្តរជាតិ ប្រសិនបើមិនមានការដោះស្រាយ​ដោយយុត្តិធម៌​រវាងប្រទេស​ទាំងពីរទេនោះ។ការជាក់ស្តែងនៅឆ្នាំ១៩៦៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់ព្រំដែនសមុទ្រខ័ណ្ឌសីមាមាន​ទទឹងរវាងប្រកម្ពុជា​និងវៀត ណាមដោយយកមូលដ្ឋានកោះត្រល់និងកោះក្រចកសេះជាបេតិកភ័ណ្ឌនៃប្រទេសកម្ពុជាដូចមាននៅក្នុងផែនភ្ជាប់មកជាមួយ (លេខ៤)។ដោយយោលទៅលើសេចក្តីសម្រេចរបស់លោកប្រេវីយេ (សូមមើលផែនទីលេខ៣) និងឯកសារនានាដូចបានរៀបរាប់ខាងលើនេះ ទើបប្រទេសកម្ពុជាបានកម្រិតព្រំដែនសមុទ្រជាមួយប្រទេសយួនដូចមានក្នុងផែនទីលេខ៤ និងលេខ៥ នោះ តាមវិធីសមចម្ងាយ។ផ្ទុយទៅវិញប្រទេសយួនបានកម្រិតខ្ពង់រាបបាតសមុទ្រឬព្រំដែនសមុទ្ររបស់ខ្លួនជាមួយខ្មែរដោយផ្អែកលើកិច្ចព្រមព្រៀងឆ្នាំ១៩៨២ ដែល លោកហ៊ុន សែន បានប្រគល់កោះទាំងពីរនោះឲ្យទៅយួន។ ដូច្នេះប្រទេសយួនកាត់យកផ្ទៃសមុទ្រខ្មែរអស់៣០០០០គមការេ ព្រមទាំងបង្កើតតំបន់សមុទ្រប្រវត្តិសាស្រ្តទំហ៊ំ១០.០០០គមការេ ជាសម្បត្តិរួមថែមទៀត។ សូមមើលផែនទៅលេខ៨)

ដោយ ប៉ាង សុខឿន ហ្វេសប៊ុក៖ ខ្មែរ សុវណ្ណភូមិ ដកស្រង់ចេញពី “ព្រំដែនកម្ពុជានិងខ្ពង់រាបដែនសមុទ្រ” របស់លោក ស៊ាន ប៉េងសែ

Advertisements

20 Responses

Subscribe to comments with RSS.

  1. ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំសោកស្តាយយ៉ាងខ្លាំងចំពោះដែនកោះកម្ពុជា ដែលបានបាត់បង់ទៅខ្ញុំឈឺចាប់ណាស់​ ពេលដែលខ្ញុំអាននឹងស្តាប់អត្ថបទ​ខាងលើចប់​ ទឹកភ្នែកខ្ញុំក៍ស្រក់ចុះដោយមិនដឹងខ្លួន​៕ ខ្ញុំមានសំនួរមួយសុំសួរទៅ បងៗអ្នកច្បាប់ថា តើមានវិធីណាក្នុងការទាមទារយកដែនកោះកម្ពជាយើងមកវិញ?

    sara

    September 22, 2012 at 7:20 pm

  2. យើងនៅមានលិខិតរបស់លោក ប្រេវីយេ និង ការតវ៉ារបស់ប្រទេសសិង្ហបូរីជំនួសខ្មែរឆ្នាំ១៩៨៦ និង សន្ធិសញ្ញាក្រុងប៉ារិសឆ្នាំ១៩៩១។ យើងយកបទដ្ឋានច្បាប់ទាំងនេះមកប្តឹងយកវិញបានហើយ។

    Kolbot Khmer

    September 23, 2012 at 10:17 am

  3. ប្រជាជនខ្មែរប្រហែលជាអណ្តើកក្នុងស្នូកមែនទែ?

    Secret

    October 9, 2012 at 3:04 am

  4. បើអើតពេលណានឹងត្រូវគេគំរាម ឬកាត់ចោលពេលនោះ…ដូច្នេះហើយមានតែសំងំសុខក្នុងស្នូក​វាល្អជាងប្រលូកនឹងរបបប្រជាធិបតេយ្យសេរីមួយបក្ស។ រាល់ថ្ងៃតើមានមនុស្សប៉ុន្មាននាក់ដែលខ្វល់ពីជាតិ ជាងជីវភាពនិងសេចក្តីសុខផ្ទាល់ខ្លួន?

    Secret

    October 9, 2012 at 3:13 am

  5. តាមការពិតឲ្យតែខ្មែរយើងឯកភាពគ្នា ការទាមទារយកកោះត្រល់ពីយួនមកវិញ មិនមែនជាការពីបាកនោះទេ ព្រោះកោះត្រល់ជារបស់ខ្មែរយ៉ាងពិតប្រាកដ តួយ៉ាងករណីប្រាសាទព្រះវិហារដែលសៀមដណ្តើមយកទៅ ព្រះវររាជបិតា អង្គសម្តេចឪ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើង ក៏បានទាមទារយកមកវិញជាសម្បត្តិរបស់យើងបានវិញ។

  6. ចំពោះខ្ញុំជាខ្មែរ​គឺមានការសោកស្ដាយ​រាល់ការបាត់បង់

    smileboy@gmail.com

    March 30, 2013 at 3:01 am

  7. Split up and see who can count the most restaurants, certain shops, people with a certain color bag, whatever.
    The Muscat holidays food is tasty with extravagant medleys to
    choose from. He handed me a paperback copy of “Dearly Devoted Dexter,” while asking if I had ever seen the TV series.

    Robt

    April 10, 2013 at 3:43 am

  8. – Our favorite is Amazon’s organization items: & also here for the Couponizer:. You will like the hospitality and care of these car rental companies with their readiness to help. If you can turn around and sell those games for $20.

    hot deals

    April 10, 2013 at 3:50 am

  9. តើខ្មែរយើងពិតជាអាចទាមទារកោះត្រល់មកវិញបានមែនឬទេ??? កោះត្រល់យួនវារស់នៅពេញ ហើយសាងសង់អីៗបានយ៉ាងច្រើនហើយហ្នឹង តើយើងនៅតែអាចយកមកវិញបានទេ???

    Davier

    April 20, 2013 at 10:21 am

  10. សូម Kolbot Khmer មេត្តាជួយស្រាយជ្រាវឯកសាររបស់លោក ប្រេវីយេ និង ការតវ៉ារបស់ប្រទេស​សិង្ហបូរីជំនួស​ខ្មែរឆ្នាំ១៩៨៦ និង សន្ធិសញ្ញាក្រុងប៉ារិសឆ្នាំ១៩៩១ ជូនដល់ជនរួមជាតិ និងផ្ញើរជាសារដល់ខ្ញុំផង តើវាដូចនិងអ្វី​ដែលខ្ញុំមានរីក៏អត់ ។ សូមអរគុណទុក្ខជាមុន !

    kmengsree

    April 23, 2013 at 10:33 am

  11. Hi, I do believe this is an excellent blog. I stumbledupon it 😉 I’m going to revisit once again since I book-marked it. Money and freedom is the best way to change, may you be rich and continue to guide other people.

  12. Thank you for sharing your thoughts. I really appreciate your efforts and I will be waiting for your next post thanks once again.

    Rolando

    June 28, 2013 at 8:48 pm

  13. It’s great that you are getting thoughts from this piece of writing as well as from our argument made at this place.

    Antonietta

    June 28, 2013 at 11:26 pm

  14. I love to share information that will I have accrued through
    the calendar year to assist enhance team efficiency.

    Anonymous

    July 29, 2013 at 5:20 am

  15. ចុះបើហ៊ុនសែនសំរេចអោយយួនហើយ តើមានវិធីណាទេសំរាប់ការទាមទាយកមកវិញ

    sokrith

    November 22, 2013 at 11:56 pm

  16. ដំណោះស្រាយមានតែមួយគឺយើងត្រូវប្តឹងទៅអង្គការអន្តជាតិ ដូចបញ្ហាប្រាសាទព្រះវិហារ បើធ្វើសង្រ្គាមគឺគ្មានផ្លូវនឹងឈ្នះយួនទេ។

    086463879

    December 18, 2013 at 10:53 am

  17. សួស្ដីខ្មែរយើង ខ្មែរយើងនឹងឈ្នះកាលណារយើងប្ដឹងទៅអង្គការសហប្រជាជាតិ ព្រោះកោះត្រល់ជាកោះរបស់ប្រទេសកម្ពុជា ដែលលោក ហ៊ុនសែន បានកាត់អោយទៅយួន. យើងនឹងឈ្នះកាលណារប្រទេសយើងលែងស្ថិតនៅក្រោមការដឹកនាំ របស់លោកហ៊ុនសែន . យើងមានថ្នាក់ដឹកនាំថ្មីដែលចេះដឹង មានគោលជំហររឹងមាំក្នុងការដឹកនាំប្រទេស យើងនឹងឈ្នះដោយខំប្រឹងទាំងអស់គ្នារ ថ្នាក់ដឹកនាំ នឹង ប្រជាពលរដ្ឋ ។

    Chorn Savon

    August 3, 2016 at 2:29 am

  18. ក្បត់ជាតិ

    Sa Kura

    August 3, 2016 at 9:10 am

  19. Stop being an IDIOT and don’t go around write and share bullshit like this. For those a motherfuckers who think they love this motherland, prove it. Don’t try to stir up the hatred if you don’t help or do anything to help

    Ken

    August 3, 2016 at 1:37 pm

  20. ធ្វើ​យ៉ាងណា​ទើប​យកបានវិញ?​

    Dara

    August 3, 2016 at 6:07 pm


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: