THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មិនចង់និយាយរឿងនេះ តែដូចជាអត់មិនបាន

leave a comment »


ស្រីនិច ឬហៅថា ចៃមុំ ម្ចាស់ហាង មីកាហ្សា

ដោយ៖ខ្មែ សុវណ្ណភូមិ

តាមរឿងក្តី៖

នៅក្នុងអង្គជំនុំជម្រះសំណុំរឿង ចែមុំ ម្ចាស់ហាងមីកាហ្សា ត្រូវបានតុលាការចោទពីបទ ពីបទធ្វើសញ្ចារកម្ម កាលពី​ល្ងាច​ម៉ោង ៦ម្សិល​មិញនេះ។ ក្នុងសាវនាការ មានសាក្សី ៥នាក់ខាងលើបានឆ្លើយថា ពួកគេធ្លាប់ចេញទៅ​បម្រើផ្លូវភេទ​ជាច្រើនដងតាមរយៈអ្នកស្រី ចាន់ ស្រីណុច ហៅចែមុំ ជាអ្នកធ្វើមេអណ្ដើក។ ពួកនាងបានឆ្លើយថា ចែមុំ ម្ចាស់ហាងមីកា​ហ្សា បានតម្រូវប្រាក់ពីម៉ូយរបស់ខ្លួនពី ១០០០ ទៅ ១៥០០ និងរហូតទៅដល់៣០០០ដុល្លារក្នុង ពេលបម្រើផ្លូវភេទ​ម្ដងៗ។ តែនារីជាអ្នកបម្រើផ្លូវភេទនោះទទួលបានប្រាក់តែ៥០០ដុល្លារ ឬតិចជាងនេះប៉ុណ្ណោះ។

តាមចំលើយនេះនិងតាមទស្សនៈខ្ញុំ យើងពិបាកចោទនាងថាជាមេបន(សញ្ចារិកា) ណាស់ផ្អែកតាម”ច្បាប់ស្តីអំពីការបង្រ្កាអំពើពង្រត់​និងលក់ដូរមនុស្ស និងអំពើអាជីវកម្មលើមនុស្ស” ក្នុងជំពូកទី៣ “ស្តីអំពីសញ្ចកម្ម”។
មូលហេតុ

  1. នាងមិនបានឃុំឃាំងអ្នកទាំងនោះទេ។
  2. អ្ននកទាំងនោះដែលអះអាងថាជាអ្នកមកលក់ខ្លួន នោះអាចទៅមកស្រេចតែនឹងចិត្ត នៅជាមួយគ្រួសារខ្លួន ដើលេងជាមួយ​សង្សា ទៅសាលា ទៅប្រកបរបរផ្សេងៗតាមចិត្ត ដោយគ្មានការរារាំង។
  3. អ្នកទាំងនោះស្ម័គ្រចិត្តដោយខ្លួនឯង
  4. ចំពោះរឿងតំលៃ បើពួកគេដឹងថាចែមុំកេងលើខ្លួន ម្តេចមិនប្តឹង ព្រោះពួកគេមិនមែនត្រូវចែមុំឃុំនៅក្នុងផ្ទះ វាយដុំឯណា បែបនេះ​មានន័យថាពួកគេអាចជាអ្នកពឹងចែមុំឲ្យរកម៉ូយហើយកំណត់តម្លៃខ្លួន ហើយក្រៅពីនេះបើចែមុំទារ​បានប៉ុន្មានចែ​មុំជាអ្នកយក។ ម្យ៉ាងទៀតពួកគេជាមនុស្សពេញវ័យហើយ មិននៅក្រោមការគ្រប់គ្រងរបស់ចែមុំទេ ពួកគេអាចមានសតិ​ដឹងខុសដឹងត្រូវហើយ យ៉ាងហោចណាស់ក៏ដឹងថាការលក់ខ្លួនយ៉ាងម៉េចហើយខុសនឹងវប្បធម៌សង្គមយ៉ាងណាដែរ? តែ​ហេតុអ្វីបានជាពួកគេនៅតែធ្វី? ហើយពួកគេក៏មិនមែនជាអ្នក្រអត់បាយហូបឯណា?
  5. វាជារឿងមិនប្រក្រតីដោយ លោក ស៊ានសម្បត្តិបានថ្លៃងថា លោកបានតាមដាន១ខែមកហើយ ៗ​ដឹងថានាងទាក់ម៉ូយឲ្យតាតា​អ្នកមានចុះហេតុអ្វីបានជាចាប់តែនាង ហើយមិនចាប់តាតាទាំងនោះ? តាមច្បាប់អ្នកប្រព្រឹត្តសញ្ចរកម្មនិង ទទួលសេវា ត្រូវ មាន ទោសដូចគ្នា។ តាមពិតរឿងនេះខ្ញុំនឹងមិននិយាយទេបើចាប់នាងហើយចាប់ទាំងតាតាទាំងនោះមកផង។ លើសពីនេះ ទៅទៀតនាងៗទាំង៥នាក់នោះក៏ត្រូវមានទោសដែរព្រោះពួកគេមិនមែនត្រូវបានចែមុំបង្ខំទេ តែពួគគេស្ម័គ្រចិត្តរកស៊ី បែបនេះ ខុសនឹងប្រពៃណីខ្មែរនិងច្បាប់នេះដែរ។
ល្មមចេះខ្មាស់គេខ្លះ ហើយៗ រៀនធ្វើកិច្ចការណាមួយឲ្យចេញមកប្រជាជនគិតថាត្រឹមត្រូវខ្លះផង។

សំគាល់៖ពួកតាតាទាំងនោះមានលុយមកសប្បាយជាមួយស្រីក្មេងម្តងៗថ្លៃ១០០០ ទៅ៣០០០ដុល្លា តែអត់មានលុយ ជួយពេទ្យ គន្ធបុប្ផាទេ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: