THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

យួនហៅទៅរំលឹករឿងដឹងគុណ និងរឹតចំណងបន្ថែមដល់ស្លាប់៖មេដឹកនាំវៀតណាម ជួបព្រះហាក្សត្រកម្ពុជា ដោយសន្យាពង្រឹងទំនាក់ទំនង

leave a comment »


(ថ្ងៃទី 25 កញ្ញា 2012, ម៉ោង 08:35:AM) |
ដោយ: គ្រីទិច
ប្រភព៖សិន

ភ្នំពេញ: សេចក្តីរាយការណ៍ពីប្រទេសវៀតណាមបានឲ្យដឹងថា មេដឹកនាំប្រទេសវៀតណាមបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ ខ្លួន នៅក្នុង ការរឹតចំណងទំនាក់ទំនងជាមួយប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងលោកប្រធានាធិបតី ទ្រុង តានសាង ជាមួយ ព្រះមហាក្សត្រ នរោត្តម សីហមុនី។ លោកប្រធានាធិបតីក៏បានអបអរផងដែរអំពីការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជានៅពេលកន្លងមក។

ព្រះមហាក្សត្រកម្ពុជា ក៏ បានជួប ផងដែរជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន តាន់ ជុង (Nguyen Tan Dung)។ នៅក្នុងជំ នួបនោះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងអំពីការបោះបង្គោលព្រំដែន និងការស្វែងរកអដ្ឋិធាតុនៃទាហាន វៀតណាម ដែលបានបាត់ខ្លួននៅកម្ពុជា។

លោកនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងអំពីគោលបំណងកសាងព្រំដែនសន្តិភាពជាមួយកម្ពុជា និងស្នើឲ្យកម្ពុជាជួយ ផងដែរនៅក្នុងការស្វែងរកអដ្ឋិធាតុនៃទាហានវៀតណាមដែលបានបាត់ខ្លួននៅកម្ពុជា។លោកនាយករដ្ឋមន្ត្រីក៏សន្យា ជំរុញការ វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ការពារជាតិនិងការបណ្តុះបណ្តាលផងដែរ។

ព្រះមហាក្សត្រកម្ពុជា នឹងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសវៀតណាមរហូតដល់ ថ្ងៃទី២៦ ខែកញ្ញា៕ S

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: