THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែនចង់នាំខ្មែរឲ្យលក់ជាតិដូចខ្លួនទើបហៅថាខ្មែរ៖ បើជាមនុស្ស ហើយគិតពីប្រទេសកម្ពុជាគួរតែស្ដាប់ ការបកស្រាយបញ្ហាព្រំដែនរបស់ សម្ដេចតេជោ

leave a comment »


ដោយ ៖ មរតក ថ្ងៃទី 25
កញ្ញា 2012ម៉ោង 11:02:56
Source: នគរវត្ត

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មខ្លាំងៗ ចំពោះបុគ្គលមួយចំនួន ដែលនៅ បន្ដធ្វើការរិះគន់លើបញ្ហាព្រំដែន បើទោះបីកន្លងមក សម្ដេចបានបកស្រាយនៅក្នុងរដ្ឋ សភាយ៉ាងលម្អិតអស់រយៈពេលជាង៥ម៉ោង និងបោះ ពុម្ពជា ឯកសារ សម្រាប់យកទៅសិក្សា និងស្រាវជ្រាវក៏ដោយ ។ ការថ្លែងប្រតិកម្មរបស់សម្ដេចបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ក្នុងឱកាស ដែលសម្ដេចអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រឱ្យនិស្សិតជ័យលាភីមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលពិព័រណ៍ កោះ ពេជ្រ ។

សម្ដេចតេជោបានលើកឡើងថា ទោះបីយើងព្យាយាមបកស្រាយប៉ុន្មានដងទៀត ក៏គេមិនយល់ដែរ ពីព្រោះគេជាកូន ចារកម្ម ។ សម្ដេចបន្ដថា បើសិន ជាអ្នករិះគន់ទាំងនោះជាមនុស្ស ហើយគិតពីប្រទេសកម្ពុជា គួរតែនាំគ្នាស្ដាប់ការបក ស្រាយបញ្ហាព្រំដែនរបស់សម្ដេចឡើងវិញ ខណៈបញ្ហាព្រំដែន សមុទ្ររវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាង (វៀតណាម, ថៃ) កំពុងតែធ្វើការសិក្សា ។

សម្ដេចតេជោបានលើកឡើងថា ព្រំដែនប្រទេសកម្ពុជា-វៀតណាម-ឡាវ គឺយកតាមផែនទីខ្នាត១/១០០.០០០ បោះពុម្ព ដោយកម្ពុជា-ឥណ្ឌូចិន នៅ ចន្លោះ ឆ្នាំ១៩៣៣-១៩៥៣ ចំណែកព្រំដែនកម្ពុជា-ថៃ គឺយកតាមផែនទីខ្នាត ១/២០០.០០០ បោះពុម្ពចន្លោះឆ្នាំ១៩០៧-១៩០៩ ផ្អែកលើអនុសញ្ញា បារាំង-សៀម ១៩០៤-១៩០៧ ។

ជាមួយនឹងការរិះគន់ខ្លាំងៗទៅលើក្រុមមនុស្សដែលបន្ដរិះគន់បញ្ហាព្រំដែនខាងលើ សម្ដេចតេជោក៏បានលើកឡើងដែរ ថា មានគណបក្សនយោបាយ មួយចំនួនបានប្រកាសធ្វើពហិការមិនចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រឆ្នាំ ២០១៣ខាងមុខ ប៉ុន្ដែការប្រកាសនេះ ត្រូវបានសម្ដេចអះអាងថា គ្មានបញ្ហានោះទេ ពីព្រោះច្បាប់ជាច្បាប់ កុំយកឆន្ទៈ នយោបាយមកឡូកឡំគ្នា ។ ការថ្លែងបែបនេះរបស់សម្ដេចតេជោ គឺសំដៅទៅលើគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិ មនុស្ស ដែលបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងធ្វើពហិកាមិនចូលរួមការបោះឆ្នោត បើសិនជាក្រសួងមហាផ្ទៃ មិនព្រមកែ ប្រែ និងផ្លាស់ប្ដូរសមាសភាពដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាគណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ តាមការទាម ទាររបស់ខ្លួនទេនោះ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: