THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ពេ​ល​លោ​ក​រ៉ុ​ង​ ​ឈុ​ន​ ​ចូ​ល​​​បំ​ភ្លឺ​​​នៅ​​​តុលា​កា​រ​​​ ​ពុំ​​មា​នកា​​រ​ឃា​ត់​ខ្លួ​ន​ទេ​​​​​​​ [ចាប់គាត់លទ្ធផលពិបាកស្មានហើយ]

leave a comment »


ថ្ងៃទី​ 28 ខែកញ្ញា ឆ្នាំ2012, ម៉ោង 03:10 AM
ដោយ ឈ ​ភ
ប្រភព៖អង្គរមេឌា

នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១២ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​ជា​លើក​ទី២ របស់​តុលាការ​ខេត្ត​កណ្ដាល ។ប៉ុន្តែមិនមានការឃាត់ខ្លួនអ្វីទេ។

បន្ទាប់​ពី​ចូល​បំភ្លឺអស់រយៈពេល៣ម៉ោង​មក លោក រ៉ុង ឈុន បានថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន នៅ​មុខ​តុលាការ​ខេត្ត​កណ្ដាលថា លោក​ជួប​នឹង​កម្មករ​ក្នុង​​នា​​​ម​​​​​​ជា​​​​​​​ស​​​ហ​ជី​​​​ព​​​​​​​​​ប៉ុ​​​ណ្ណោះ​​​ ​​​ហើ​យ​​​មិ​ន​​​មា​ន​​​បំណ​ង​​​បំ​ផុ​ស​​​ឲ្យ​​​​ក​ម្មក​រ​​​ធ្វើ​​​​បាតុកម្ម ឬ​បរិហារកេរ្តិ៍​លើ​និយោជក​ទេ។ លោក​បន្ត​ថា ថៅកែ​ហាក់​ដូច​ជា​មាន​បំណង​ប្រើប្រា​ស់​​​ប្រ​ព័​ន្ធ​​​តុ​​លាកា​​រ ​​ដើ​ម្បី​​​ប​ន្លា​ច​​​ទៅ​​ស​ហជីព និង​គាប​សង្កត់​កម្មករ។

ពេល​ផ្តល់​ចម្លើយ​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ លោក រ៉ុង ឈុន បដិសេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ និង​បាន​ស្នើសុំ​ឲ្យ​អយ្យ​កា​រ​​​លើ​ក​​​លែ​ង​​​កា​រ​​​ចោ​ទ​​​ប្រ​កា​ន់​​​ទាំ​ង​​ស្រុ​ង ដោយ​គ្មាន​លក្ខខណ្ឌ។ ប៉ុន្តែ​តុលាការ​មិន​ទាន់​សម្រេច​ថា លើក​លែង​ចោល​ការ​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា​នៅ​ឡើយ។

លោកស្រី ផូ ហាន តំណាង​កម្មករ​រោងចក្រ​តៃណាន មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​បាន​ផ្ទុះ​ការ​តវ៉ា កាល​ពី​ខែ​មិថុនា ដោយ​សារ​តែ​ក្រុមហ៊ុន​មិន​គោរ​ព​​​ច្បា​ប់​​​​កា​រ​ងា​រ​។​ ​ភា​គី​​​រោ​ងច​ក្រ​​​មា​ន​បំណង​កេងប្រវ័ញ្ច​ប្រាក់​បំណាច់​របស់​ក្រុម​កម្មករ តាម​រយៈ​ការ​ប្ដូរ​ឈ្មោះ​រោងចក្រ ពី​ខេមវែល (Camwell) និង​តៃយៀន ទី១ ទី២ ទៅ​តៃណាន ហើយ​កម្មករ​ក៏​ផ្ទុះ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់។ លោកស្រី ផូ ហាន បញ្ជាក់​ថា ភាគី​កម្មករ​ជា​អ្នក​ពឹង​សហជីព​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ឲ្យ​ជួយ​រក​យុត្តិ​ធ​ម៌​​​ប៉ុ​ណ្ណោះ​។​

​លោ​ក​ ​ទេ​ព ​មុនិន្ន តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល បាន​ចេញ​ដីកា​កោះ​ជា​លើក​ទី២ ឲ្យ​លោក រ៉ុង ឈុន ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ម៉ោង​៩ ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​សាក​សួរ​ពី​ដំណើរ​រឿង ដែល​អគ្គនាយក​នៃ​សហគ្រាស​តៃណាន ឈ្មោះ ជេក លូ(JACK LIU) ប្ដឹង​ពី​បទ​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុស​ច្បាប់ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។ ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​លើក​ទី១ កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៩​ព្រឹក តែ​ត្រូវ​លោក រ៉ុង ឈុន សុំ​លើក​ពេល ព្រោះ​ថា លោក​ជាប់​រវល់​ការងារ និង​មិន​ទាន់​រក​មេធាវី​ការពារ​ក្តី​បាន៕

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: