THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

លោ​កឱ​ម​ ​យ៉ិ​ន​ទៀ​ង​​​ ​ប្រ​តិ​ក​ម្ម​នឹ​​ង​រ​បា​​យ​កា​រ​ណ៍​​​ រ​ប​ស់​លោ​ក​​ស៊ូ​​​ប៊ែ​​​ឌី​ [គាត់មិនមែនកង្កែបក្នុងអណ្តូងដូច ឪម មិនទៀងទេ] ​​​

leave a comment »


Source: CEN

កាលពី​សប្តាហ៍​មុន ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​ផ្សព្វផ្សាយ​ពី​ការដាក់​របាយការណ៍​ចំនួន​ពីរ របស់លោក ស៊ូ​ប៊ែ​ឌី ទៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ

 ដោយបាន​គូស​បង្ហាញ​អំពី​បញ្ហា​សិទ្ធិមនុស្ស នៅ​កម្ពុជា ដែល​លោក​ស៊ូ​ប៊ែ​ឌី ពិពណ៌នា​ថា មាន​លក្ខណៈ​អាក្រក់ ដូចជា​ ការបង្ក្រាប​លើ​សេរីភាព​បញ្ចេញមតិ រួមទាំង​ស្ថានភាព​កាន់តែ​អាក្រក់​ឡើងៗ នៅក្នុង​បញ្ហា​វិវាទ​ដីធ្លី ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន ការប្រើប្រាស់​កម្លាំងបាយ និង​ការបាញ់​កាំភ្លើង ទៅលើ​អ្នក​តវ៉ា​បញ្ហា​និ​រ​ទណ្ឌ​ភាព រួមទាំង​ការទាមទារ​ឲ្យ​មានការ​កែទម្រង់​សមាសភាព​ដឹកនាំ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ​.​ជ​.​ប​)។​ល​។​

​​ប្រតិកម្ម នឹង​របាយការណ៍​រប​ស់លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១២ លោក​ទេសរ​ដ្ឋ​មន្ត្រី​​ ​ឱ​ម​ ​យ៉ិ​​ន​ទៀ​ង​ ​ថា​លោ​ក​ ​ស៊ូ​​​យ៉ា​ ស៊ូ​ប៊ែ​ឌី Surya Subedi ) ​គ្រាន់តែ​ជា​អ្នក​និយាយ​ត្រាប់ តាម​គណបក្សប្រឆាំងនៅ​កម្ពុជា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រឆាំង​តែប៉ុណ្ណោះ​។ ដូច្នេះ​ការបំពេញ​ការងារ​រប​ស់លោក ស៊ូ​ប៊ែ​ឌី មិនមាន​ភាព​អ​ព្យា​ក្រឹត្យ​ទេ​។

លោកឱម យ៉ិនទៀង បញ្ជាក់ថា  “​ខ្ញុំ​គិតថា ខ្ញុំ​ជា​អ្នកធ្វើការ​ហ្នឹង មិនគួរ​ជា​អ្នក​ដាក់ពិន្ទុ​ទេ ហើយ​លោក ស៊ូ​យ៉ា ក៏​ជា​អ្នកធ្វើ​រឿង​ហ្នឹង​ដែរ ក៏​មិនគួរ​ជា​អ្នក​ដាក់ពិន្ទុ​ទេ​។ ប្អូន​ទេ ជា​អ្នក​ដាក់ពិន្ទុ​។ អ្នកសារព័ត៌មាន​ទេ ជា​អ្នក​ដាក់ពិន្ទុ ថា​សភាពការណ៍​នៅ​កម្ពុជា​ល្អ​កន្លែង​ណា​? មិនទាន់​ល្អ កន្លែង​ណា​?​។ ដូច្នេះ​បើ​ខ្ញុំ​និយា​យ​ថា ​​ស​ភា​ព​កា​រ​ណ៍​​​​នៅ​​​​កម្ពុជា ឬ​សិទ្ធិមនុស្ស​យ៉ាងណា​? ក៏​មិនសូវ​ល្អ​ដែរ ហើយ​លោក ស៊ូ​យ៉ា​ គាត់​ធ្វើ​របាយកាណ៍​វាយតម្លៃ​បែប​ហ្នឹង ក៏​មិនសូវ​ល្អ​ប៉ុន្មាន ហើយ​គាបស​ង្កត់​​​​ម​តិ​ ​គា​ប​ស​ង្ក​ត់​​លើ​​​កា​រ​ងា​រ​​ផ្នែក​ជំនាញ យូរៗ​ទៅ គេ​អត់​ហ៊ាន​ធ្វើ​អ្វី​ទាំងអស់​។ អ៊‌ីចឹង​តុលាការក៏​អត់​ហ៊ាន​ធ្វើ​អី​ដែរ​។ បើ​គាត់​ធ្វើ​អី​ ក៏​ច្របាច់ក ក៏​សង្កត់​មាត់​តុលាការ​ជាប់​​​ទាំ​ង​អ​ស់​​​។​ តុលាការ​ធ្វើ​អី​រួច​ឥឡូវនេះ!​”​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​អះអាង​បន្តថា “​ការធ្វើ​របាយការណ៍ ហើយ​ផ្សព្វផ្សាយ​បែបនេះ វា​មិន​ខុសពី​ការឃោសនាបោះឆ្នោត​ទេ​។ បើ​ធ្វើ​យ៉ាងហ្នឹង តើ​​​គា​ត់​​​ចា​ត់​ទុ​ក​ថា​ ​ក​ម្ពុ​ជា​​​ជា​​​គូ​ប្រ​ជែ​ង​របស់គាត់ ឬ​ជា​ដៃគូ​របស់គាត់​? ហើយ​ទី​២​ទៀត តើ​បក្សប្រឆាំង​និយាយ​មុន​គាត់ ឬ​គាត់​និយាយ​ក្រោយ​បក្សប្រឆាំង​? បើ​និយាយ​​​ក្រោ​យ​​​ប​ក្ស​ប្រ​ឆាំ​ង​​​ទេ​ ​គា​ត់​​​គួ​រតែ​​ធ្វើ​​ទីប្រឹក្សា​បក្សប្រឆាំង​ទៅ​ល្អ​ជាង​​។  បើ​និយាយ​ពី​ប្រព័ន្ធ​នៃ​ការផ្លាស់ប្តូរ​នេះ វា​មិន​សំខាន់​ទេ វា​ហួស​សម័យ​ទៅហើយ​។ ពីព្រោះ​នៅ​លើ​​​ពិ​ភ​ព​លោ​ក​​​ទាំ​ង​អ​ស់​ ​គេ​​​​ផ្លា​ស់​ប្តូ​រ​​​ប្រ​​ព័ន្ធ​អស់​ទៅហើយ ទុក​តែ​ប្រព័ន្ធ​ចាស់​មួយ មក​ឲ្យ​កម្ពុជា​។  ក្នុង​មួយឆ្នាំៗ លោក​បាន​សរសេរ​របា​យ​ការណ៍​ជាង ១០ ដើម្បី​ឆ្លើយតប​ទៅ​អ្នករាយការណ៍ ហើយ​មុននឹង​ឆ្លើយតប​នេះ គេ​បាន​ពន្យល់​យើង​ទៀតថា ត្រូវធ្វើ​យ៉ាងនេះៗ មាន​របៀប​របស់គេ មុននឹង​ឆ្លើយតប​ម្តងៗ​។  អ្នករាយការណ៍​ពិបាក​និយាយ​គ្នា​។ និយាយ​ហើយ​នៅតែ​ដដែលៗ​។ នៅ​កម្ពុជា​ត្រូវ​បញ្ចប់​ហើយ តែ​គេ​សុំ​មួយឆ្នាំ​ហើយ មួយឆ្នាំ​ទៀត​។ ខ្ញុំ​បាន​ជួប​បាន​និយាយ ជាមួយ​លោក ស៊ូ​យ៉ា ដូច​មិត្ត​ភ​ក្តិ ប៉ុន្តែ​ក្រោយពី​ការជួប នៅ​ដដែល​។ ដូច្នេះ​គ្មាន​ន័យ​ទេ សម្រាប់​ការផ្លាស់ប្តូរ​នេះ​។  កម្ពុជា​ទើបតែ​បន្ត​អាណត្តិ​រយៈពេល​ពីរ​ឆ្នាំ ឲ្យ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​នៅ​កម្ពុជា តែ​នៅ​អាណត្តិ​ក្រោយ មិនទាន់​ដឹង​ទេ​៕

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: