THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

លោ​ក​​កឹ​ម​ ​សុ​ខា៖​ ​មេ​ដឹ​ក​នាំ​បក្ស​​ប្រជា​ជ​ន​​​​បំ​ផ្លា​ញ​​​ធ​ន​ធា​ន​​​ធ​ម្មជា​តិ​​​​​​​​​

leave a comment »


ប្រភព៖អង្គរមេឌា

មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ចោទ​ប្រកាន់​បក្ស​កាន់អំណាច​បច្ចុប្បន្ន​ថាបាន ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ និង​ធនធាន​ធម្មជាតិ​របស់​ប្រទេស​​យ៉ា​ង​​​​ច្រើ​ន​​​ស​ន្ធឹ​ក​​​ស​​ន្ធា​ប់​។

​​ថ្មីៗ​នេះ​ លោកកឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ថា របប​គ្រប់គ្រង​ក្រោម​ការ​ដឹកនាំ​របស់​គណ​បក្ស​​​ប្រ​ជា​ជ​​​ន​​​បច្ចុ​ប្ប​ន្ន​ ​បា​ន​​​ធ្វើ​​​ឲ្យ​​​ស​ម្ប​ត្តិ​​​ធ​ន​ធាន​​​រ​ប​ស់​​កម្ពុជា ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ និង​បាត់​បង់​ជា​បន្ត​បន្ទាប់ ដែល​ផ្ទុយ​ពី​របប​ដឹកនាំ​មុនៗ។

លោកកឹម សុខា ​ចោទថា ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្នុង​ចង្កោម​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​លើ​ដី និង​ក្នុង​ទឹក ដោយ​រួម​ទាំង​ត្រី រ៉ែ មាស និង​ព្រៃ​ឈើ​ផង​នោះ ត្រូវ​រង​ការ​កាប់​បំផ្លាញ និង​ទន្ទ្រាន​យក​ធ្វើ​ជា​កម្មសិទ្ធិ​ស្ទើរ​តែ​គ្មាន​សេស​សល់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ទាំង​របប​គ្រប់គ្រង​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​របស់​សម្ដេច ព្រះ​នរោត្ដម សីហនុ របប​សាធារណរដ្ឋ​ខ្មែរ លោក លន នល់ និង​របប​ខ្មែរ​ក្រហម ឬ​​​កម្ពុ​ជា​​​ប្រជា​ធិ​ប​តេ​យ្យ​​​រ​ប​ស់​ ​ពល​ ​ព​ត​ ​ជា​ដើម គឺ​ធនធាន​ធម្មជាតិ​ពុំ​មាន​ការ​បាត់​បង់ ឬ​ត្រូវ​គេ​ជួញ​ដូរ​ឲ្យ​បរទេស ដូច​សម័យ​នេះ​នោះ​ទេ

កាល​ពី​ឆ្នាំ​២០០៨ ប្រមុខ​រដ្ឋាភិបាល​សម្តេចហ៊ុន សែន ធ្លាប់​សន្យា​ថា ប្រសិន​បើ​លោក​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​សម្រាប់​ជាតិ​មាតុភូមិ​មិន​បាន​នោះ​ទេ លោក​អះអាង​ថា នឹង​ភ្នាល់​ដាក់​ជីវិត។ ក៏ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា សារ​ដែល​សម្តេច ហ៊ុន សែន លើក​ឡើង​នេះ គឺ​គ្រាន់​តែ​ដើម្បី​កេង​ចំណេ​ញ​​ផ្នែក​​​ន​យោ​បា​យ​​​ប៉ុ​​ណ្ណោះ​៕​

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: