THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ទិ​វា​​​​​​គ្រូ​​​ប​​​ង្រៀ​​ន​​ ​​​សុំ​ពិ​ចារណា​​​​ត​​ម្លើ​​​ង​​ប្រា​​​​ក់​ខែ​​​គ្រូ​​​ប​ង្រៀ​​​​ន​​​​​​​

leave a comment »


Source: Angkor Media

នាព្រឹកថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១២នេះ នៅ​ស្នាក់​ការ​​របស់សមាគម​គ្រូបង្រៀនកម្ពុជា ​មានធ្វើ​សន្និសីទកាសែមួយ ​បង្ហាញ​អំពី​ផែនការពង្រឹង​គុណភា​ព​​​អប់​រំ​​​នៅ​ក​ម្ពុជា​ ​ហើ​យ​​ផែ​ន​​នេះ ក៏នឹង​បង្ហាញនៅ​ក្នុង​ទិវា​គ្រូបង្រៀនពិភពលោក​ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១២ ខាង​មុខ​នេះ​​ ។

​​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ទិវា​គ្រូបង្រៀនពិភពលោកឆ្នាំនេះ គឺ​យើង​បានជ្រើសរើស ប្រធានប​ទ​​​ស្តី​​​ពី​ “​​​​យើ​ង​​​ប្រ​កា​ន់​​​ជំហ​រ​ ​​ដើម្បី​គ្រូបង្រៀន​” ព្រមទាំង​បង្ហាញ​ពី​ផែនការផ្តល់​រង្វាន់ លើកទឹកចិត្ត​ដល់​គ្រូបង្រៀន និង​សិស្ស ដែល​បាន​ចូលរួម​គូរគំនូរ ​សម្រាប់​ចូល​រួម​តាំ​ង​​​ពិ​​​ព័​រ​ណ៍​ ​នៅ​​​ក្នុង​​ទិវា​គ្រូបង្រៀន​ពិភពលោក​ផង​ដែរ​។​

​លោក រ៉ុង ឈុន បាន​ បញ្ជាក់​ថា សមាគម​គ្រូបង្រៀន​ ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ ស្តីពី ​លទ្ធផល ​នៃស្ថានភាព​គ្រូបង្រៀន ​នៅក្នុង​ប្រទេស​​ក​ម្ពុ​ជា​ ​និ​ង​កា​រ​លើ​ក​ឡើង​​​​នូ​វ​​អនុសាសន៍​មួយ​ចំនួន ជូន​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ផ្តោតសំខាន់លើ​បួន​ចំណុច​ រួមមាន​៖ ១.​ការស្នើ​ឲ្យ​រាជ​រដ្ឋាភិបាន​​ពិចា​រ​​ណា​​​ត​ម្លើ​ង​​​ប្រា​ក់​បៀ​រវត្សរ៍ គ្រូបង្រៀន​ឲ្យបាន​សមរម្យ​ ២.​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ផ្តល់​កញ្ចប់​ថវិកា សម្រាប់​ផ្គត់ផ្គង់​វិស័​អប់រំ​ឲ្យបាន​សមរម្យ ៣.​ស្នើ​សុំ​សិទ្ធិ​​កា​រងា​​រ​​​គ្រូ​ប​ង្រៀ​ន​​​និ​ង​៤​.​ការចូលរួម​របស​គ្រូបង្រៀន​។

​លោក​ រ៉ុង ឈុន ​បន្តថា “​យើង​ជឿថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​នឹង​ទទួលយក​នូវ​អនុសាសន៍របស់​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ យក​ទៅ​ពិចារណា​ ដើម្បី​លើក​កំពស់​​ស្ថានភាព​គ្រូបង្រៀន និង​គុណភាព​អប់រំ​នៅ​កម្ពុជា​”​។​

​លោក​ រ៉ុង ឈុន​ បាន​ឲ្យដឹង​បន្ត​ថា ​នៅ​ម៉ោង​ ១០ ​ព្រឹក ​ថ្ងៃ​ចន្ទ ​ទី​១ ​ខែ​តុលា​ ដើម្បី​បង្ហាញ​ពី​ផែនការ​សកម្មភាពរបស់​សមាគម​ និង​ពី​ស្ថានភាព​របស់​គ្រូបង្រៀន និង​គុណភាព​អប់រំ នៅក្នុង​ប្រទេស​កម្ពុជា​។​

​កន្លងមក ​លោក​ រ៉ុង ​ឈុន ​ ​ក៏​ដូច​គណបក្ស​ប្រឆាំងផង​នោះ​ តែងតែធ្វើការ​ទាមទារជា​សាធារណៈទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យធ្វើ​ការ​តម្លើង​ប្រាក់ខែ​​ ជូ​ន​​​​គ្រូ​ប​ង្រៀ​ន​​​ ​ឲ្យ​បា​ន​​ទា​ប​​​បំផុត​គឺ​ក្នុង​មួយ​ខែ ចំនួន ​១​លាន​រៀល​កន្លះ ដើម្បី​ទប់ទល់នឹង​ការឡើង​ថ្លៃទំនិញ​ និង​ប្រេងសាំង​ នៅលើ​ទីផ្សារ​សព្វថ្ងៃ។

​ចំណែក ​រាជ​រដ្ឋាភិបាល​វិញ ​ជា រៀងរាល់​ឆ្នាំ ​តែងតែ​ធ្វើ​ការតម្លើង​ប្រាក់ខែ​ជូន​គ្រូបង្រៀន​ និង​មន្ត្រីរាជការ​ទូទៅ​ ក្នុង​មួយឆ្នាំ​ចំនួន ​២០​ភាគរយ ​ដែល​ធ្វើឲ្យ​ប្រាក់​ខែ​មន្ត្រីរាជការ និងគ្រូបង្រៀន មាន​​​ចំនួន​កើនឡើង​រហូត៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: