THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន អួតថាខ្លួនអ្នកនាំសន្តិភាពពិតដល់កម្ពុជា…. កុំថាឡើយដល់ មានសមត្ថភាពនាំសន្តិភាព ដល់កម្ពុជាសូម្បីតែ បង្រ្កាបកុងត្រូលជជុះនិង ក្រុមបងធំបងតូច មិនបានផង!

leave a comment »


ក​ម្ពុជា​​​ទ​ទួ​ល​​​បា​ន​​​ស​ន្តិ​​ភា​ព​​​ដោយ​សា​រ​​នរណា?

ប្រភព៖អង្គរមេឌា

សម្តេច ហ៊ុន សែន បានប្រកាស​ជា​ថ្មី​ថា ប្រទេស​កម្ពុជា មិន​មែន​បាន​ទទួល​សន្តិភាព​ពេញលេញ​ ដោយសារ​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គកា​​រ​​​​​ស​ហ​ប្រ​ជា​ជា​​តិ​​​នៅ​​​ក​ម្ពុ​ជា​(​ ​អ៊ុ​ន​តា​ក់​​​​​​​​​​​​​​​​​​​​​​ ​)​នោះ​​ទេ​។​ប៉ុ​ន្តែ​ម​ជ្ឃ​ដ្ឋា​ន​ខ្លះ​នៅ​តែ​លើ​ក​ឡើ​ង​ថា​បើ​គ្មា​នអ៊ុ​​ន​តា​ក់​ ​ក​ម្ពុ​ជា​ ​ក៏​មិ​ន​​បាន​ទទួល​សន្តិភាពដែរ។

 ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ជូន​ពលរដ្ឋ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៣០ កញ្ញា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ជា​ថ្មី​ថា កង​កំលាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ អ៊ុនតាក់ មិន​បាន​ស្វែង​រក​សន្តិភាព​ពិតប្រាកដ​ជូន​ពលរដ្ឋ​កម្ពុជា នោះ​ទេ។ អ៊ុនតាក់ បាន​ចំណាយ​លុយ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​ដើម្បី​នាំ​កម្ពុជា ទៅ​រក​ប្រជាធិបតេយ្យ និង​សន្តិភាព ប៉ុន្តែ​បែរ​ជា​មិន​ជោគជ័យ។ លោក​បន្ត​ថា បន្ទាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​តំបន់​ត្រួតត្រា​ពីរ គឺ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ខ្មែរ​ក្រហម ដែល​ប្រយុទ្ធ​គ្នា​ជា​រៀងរាល់​ថ្ងៃ។

លោក ហ៊ុន សែន បញ្ជាក់​ថា គោលនយោបាយ​ឈ្នះៗ​របស់​សម្តេច​ទើប​ជា​ការ​នាំ​កម្ពុជា ឲ្យ​សន្តិភាព​ពេញ​បរិបូរណ៍​ពិត​ប្រាកដ។​​​​ អ៊ុនតាក់​មិន​មែន​ជា​តួឯក​ដែល​នាំ​មក​នូវ​សន្តិភាព​ជូន​កម្ពុជា​នោះ​ទេ។

​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្សសម រង្ស៉ី ថ្លែង​ថា កម្ពុជា​បាន​ទទួល​សន្តិភាព​ក៏​ដោយសារ​តែ​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការ​បោះ​ឆ្នោត​​​ឆ្នាំ​​​១​៩​៩​៣​។​ប្រ​ទេស​​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ជា​ប្រទេស​ឯកោ ពិភពលោក​មិន​ទទួល​ស្គាល់ កុម្មុយនិស្ត​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម ពលរដ្ឋ​រស់​​នៅ​​​រ​​​ង​​​​​​​កា​រ​​​គំ​រា​ម​កំ​ហែ​ង​​​គ្រប់​​ពេល​វេលា។លោកបញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​មក​ដល់​សព្វថ្ងៃ​ដោយសារ​ពលរដ្ឋ និង​អ្នក​នយោបាយ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ទាំង​អស់​គ្នា មិន​មែន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​ជន​ណា​ម្នាក់​ឡើយ។

លោក ឡៅ ម៉ុងហៃ ចោទ​ជា​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​បដិសេធ​គុណសម្បត្តិ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស?។ លោក​បន្ត​ថា មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​ការ​បោះ​ឆ្នោត​រៀបចំ​ដោយ​ឆ្នាំ​១៩៩៣ ទើប​បរទេស​លែង​ហ៊ាន​លូកដៃ​ជួយ​ខ្មែរ​ក្រហម។ ប្រការ​នោះ​ជា​ភ្លើង​ខៀវ​ដែល​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ក្លាយ​ជា​ស្រប​ច្បាប់ និង​អាច​សម្រេច​យុទ្ធសាស្ត្រ​ឈ្នះៗ​បាន។បើ​មិន​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ការ​បោះ​ឆ្នោត​ទេ​នោះ កម្ពុជា​នឹង​មាន​សង្គ្រាម​រហូត​ដល់​សព្វថ្ងៃ៕

Advertisements

Written by Kolbot Khmer

October 1, 2012 at 10:00 am

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: