THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

កម្ពុជាមានបទពិសោធន៍? សូម្បីតែដោះស្រាយទំនាស់ដីធ្លីតិច តួចដោះមិនបាន ប្រជាពលរដ្ឋយំរហាម រកបរទេសជួយ

leave a comment »


កម្ពុជា​សុំ​ឱ្យ​មហា​សន្និបាត​អ.ស.ប​គាំទ្រ​បេក្ខភាព​ជា​សមាជិក​មិន​ អចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ

ម៉ែន​ គឹមសេង
30 កញ្ញា 2012
Source: VOA

វ៉ាស៊ីនតោន៖ ប្រទេស​កម្ពុជា​បាន​អំពាវនាវ​​ឱ្យ​សមាជិក​អង្គការ​សហប្រជាជាតិ​បោះ​ឆ្នោត​គាំទ្រ​​បេក្ខ​ភាព​របស់​ខ្លួន​សម្រាប់​តំណែង​ជា​សមាជិក​មិន​អចិន្រ្តៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​អាណត្តិ​​ឆ្នាំ​២០១៣​ដល់​២០១៤។

ថ្លែង​ប្រាប់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​​​ក្នុង​ទីក្រុង​ញ៉ីវយ៉ក​កាលពីថ្ងៃសៅរ៍​​ លោករដ្ឋ​មន្រ្តី​ការបរទេស​​ហោ ណាំ​ហុង​​បាន​​បញ្ជាក់​ថា​កម្ពុជាមិន​ដែល​ធ្លាប់​បាន​កាន់​តំណែង​ធំ​ដុំ​អ្វី ទេ​នៅ​ក្នុង​ស្ថាប័ន​ពិភពលោកមួយ​នេះ​ចាប់​តាំង​ពី​ក្លាយ​ជា​សមាជិកក្នុង​ឆ្នាំ​១៩៥៥​​មក​ហើយ​ថា​នៅពេល​នេះ​កម្ពុជា​មាន​បទ​ពិសោធ​ន៍​គ្រប់គ្រាន់​ហើយ។​
 
លោក​ហោ ណាំហុង​បាន​បញ្ជាក់​ថា៖«លោក​ប្រធាន​អង្គ​ប្រជុំ​ជា​ទីគោរព!​ នៅ​ក្នុង​ស្មារតី នៃ​ប្រតិបត្តិ​ការ​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​ការ​រីកចម្រើន​នៃ​សន្តិភាព​ពិភពលោក​និង​ការ​អភិវឌ្ឍ​ ប្រទេស​កម្ពុជា​បាន​បញ្ជូន​ទាហាន​របស់​ខ្លួន​ជាង​១.០០០​នាក់​ចូលរួម​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ជា​ពិសេស​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​និង​លីបង់»។
លោក​ហោ ណាំហុង​បន្ថែម​ថា​បទ​ពិសោធ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ក្នុង​ប្រទេស​ដែល​ធ្លាប់​ហែក​ហួរ​គ្នា​ដោយ​សារ​សង្រ្គាម​ក៏​ជា​ទុន​មួយ​ឱ្យ​​ប្រទេស​កម្ពុជា​ចែក​រំលែក​ជាមួយ​ពិភពលោក​បាន​ដែរ។
«យើង​មាន​បទពិសោធ​ក្នុង​ការ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​និង​បទពិសោធ​ផ្ទាល់​ខ្លួន​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ដោយសារ​តែ​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​ខ្លួន​និង​ការ​ដោះស្រាយ​បញ្ហា​នៅ​ក្រោយ​ពី​បញ្ចប់​វិបត្តិ​ជាពិសេស​ខាង​ផ្នែកអភិវឌ្ឍន៍​​សង្គមកិច្ច​សេដ្ឋកិច្ច និង​ការ​ផ្សះផ្សារ​ជាតិ​។ ប្រទេស​កម្ពុជា​មាន​ចេតនា​ចូលរួមចំណែក​យ៉ាង​សកម្ម​និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ថែម​ទៀត​ទៅដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្នុង​បុព្វហេតុ​សន្តិភាព​និង​សន្តិសុខ​និង​ការ​ដោះស្រាយ​​ប្រកប​ដោយ​សន្តិវិធី​នូវ​រាល់​ជម្លោះ ​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភពលោក»។ ​​​​
សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មាន​ចំនួន​១០​​ប្រទេស​ហើយ​មាន​អាណត្តិ​តែ​ពីរឆ្នាំ​ប៉ុណ្ណោះ​និង​មាន​ការ​បែង​ចែក​តាម​ភូមិសាស្រ្ត​តំបន់​ពិភពលោក​ដូច​ជា​អាស៊ី​ប៉ាស៊ីហ្វិក​ អាហ្រ្វិក​ អាមេរិកឡាទីន​ អឺរ៉ុប​ខាងកើត​និងខាងលិច​ជាដើម។ មហា​សន្និបាត​​អង្គការ​សហប្រជាជាតិ​គឺ​ជា​អ្នក​បោះ​ឆ្នោត​សម្រេច។​​​​
តាម​ប្រភព​មន្ត្រី​ការទូត​ប្រាប់​ឱ្យ​វីអូអេ​ដឹង​ថា​សម្រាប់​កូតា​តំណែង​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ​ប្រទេស​កម្ពុជា​ ត្រូវ​ប្រកួត​ជា​មួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប៊ូតង់​។ ការបោះឆ្នោត​សម្រេច​​នឹង​ធ្វើ​ឡើង​នៅ ខែ​តុលា​ខាង​មុខ​នេះ។
លោក​ម៉ាយឃើល ដួង​ សកម្មជន​ម្នាក់​ក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង​ប្រចាំ​រដ្ឋ​ម៉ារីឡែន​បញ្ជាក់​ពី​ក្តី សប្បាយ​របស់​លោក​ពី​ការ​ដែល​កម្ពុជា​មាន​មហិច្ឆតា​ធំដុំ​ក្នុង​ការ​ចូលប្រឡូក​ក្នុង​នយោបាយ​ពិភពលោក។​
លោក​បាន​បន្ថែម​ថា៖ ​
«ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​មោទនភាព​ខ្មែរ​យើង​ដែល​ចង់​ធ្វើ​នយោបាយ​នៅ​ក្នុង​ឆាក​អន្តរជាតិ​ហ្នឹង​ជាពិសេស​នៅ​អង្គការ​សហប្រជាជាតិ​ហើយ​ខ្ញុំ​ថា​មុន​នឹង​ខ្មែរ​យើង​ឈាន​ដល់​កម្រិត​ហ្នុង​ទាល់​តែ​យើង​ហ្នឹ​ង​ខំប្រឹង​កែប្រែ​កសាង​សិទ្ធិ​មនុស្ស​នៅ ​កម្ពុជា​ បង្កើត​ប្រទេស​ឱ្យ​មាន​នីតិរដ្ឋ​ឱ្យ​ខ្លួន​យើង​ហ្នឹង​ត្រូវ​តែ​គោរព​ច្បាប់​ ច្បាប់​ជាតិ​ ច្បាប់​អន្តរជាតិ»។​
លោកម៉ាយឃើល​​បាន​បន្ថែម​ថា​ករណី​រំលោភសិទ្ធិ​មនុស្ស​ដូច​ដែល​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​​បាន​លើក​ឡើង​អាច​ជា​ការរារាំងមួយ​សម្រាប់​ប្រទេស​កម្ពុជា។
«បញ្ហា​នៅ​បឹងកក់​ បញ្ហា​ដែល​ឆក់​ប្លន់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ត្រង់​ហ្នឹង​បើសិន​ជា​ប្រទេស​ផ្សេងៗ​ដែល​គេ​ប្រឆាំង​នឹង​យើង​ហើយ​គេ​សួរ​ថា​សូម្បី​តែ​ច្បាប់​កំប៉ិកកំប៉ុក​នៅ​ប្រទេស​អ្នក​ឯង​អ្នក​ ឯង​ដោះ​ស្រាយ​មិន​ចេញ​ផង​ហើយ​ចុះ​អ្នក​ឯង​មក​អង្គុយ​នៅលើ​កៅ​អី​អង្គការ​សហប្រជាជាតិ​ហើយ​ចង់​ដោះ​ស្រាយ​ជួយ​ប្រទេស​ផ្សេងៗ​យ៉ា​ងម៉េច​។ អាហ្នឹង​តើ​យើង​ឆ្លើយ​ចំពោះ​គេ​យ៉ាង​ម៉េច​រួច?»​
ប្រវត្តិ​នៃ​ការ​មិនសូវ​ចុះ​សម្រុង​​គ្នា​ជាបន្ត​បន្ទាប់រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​និង​ការខកខាន​របស់​កម្ពុជា​ក្នុង​ការ​ការពារ​សមាជិក​អាស៊ាន​ក្នុង​ពេល​កន្លង​មក​ក្នុង​ទំនាស់​នៅស​មុទ្រ​ចិន​ខាងត្បូង​អាច​ជា​ការ​បារម្ភ​មួយ​សម្រាប់​ប្រទេស​សមាជិក​ខ្លះ​ក្នុង​ការ​ផ្ញើ​ក្តី សង្ឃឹម​លើ​ប្រទេស​កម្ពុជា​ឱ្យ​ដោះ​ស្រាយ​បញ្ហា​របស់​គេ។​
លោក​អ៊ូ​ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់ថា៖ «យើង​មាន​ចំណុច​វិជ្ជ​មាន​មួយ​ ចំនួន​ដូច​ជា​យើង​មាន​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​ នេះ​ទំនាក់​ទំនង​យើង​ជាមួយ​នឹង​អ្នក​រាយការណ៍​ពិសេ​សក៏​ដោយ​ ទំនាក់​ទំនង​យើង​ជាមួយ​នឹង​ការិយាល័យ​នេះ​ក៏ដោយ​គឺ​មាន​ការ​ប្រជែង​ច្រើន​ហើយ​ការ​រិះគន់​លើ​របាយការណ៍​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​មើល​ទៅ ឆ្លុះ​បញ្ចាំង​មិន​ល្អ​ពី​ប្រទេស​កម្ពុជា​។ ហើយ​ពេល​ថ្មីៗ​នេះ​យើង​ឃើញ​ការ​ចាប់​ដៃ​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​ចិន​ហើយ​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​។ នេះ​ក៏​ជា​កត្តាមួយ​ដែរ​។ ខ្ញុំ​មើល​ទៅ​អាច​នឹង​ប៉ះពាល់​នៅ​ពេល​ដែល​ត្រូវ​ការ​សមាជិក​អង្គការ​សហប្រជា ជាតិ​បោះ​ឆ្នោត​គាំទ្រ​ផងដែរ»។
​យ៉ាង​ណា​ក៏​ដោយ​សម្រាប់​ថ្នាក់​តំបន់​លោកហោ ណាំ​ហុង​បាន​បញ្ជាក់​ថា​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់​បាន​គាំ​ទ្រ​បេក្ខភាព​របស់​កម្ពុជា​ក្នុង​ការប្រកួត​ប្រជែ​ង​យក​តំណែង​នេះ៕
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: