THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ចាប់ ម៉ម សូណង់ដូ មហាអំណាចជាច្រើន សំពងក្បាល ហ៊ុន សែន

leave a comment »


ក្រុ​ង​​​វ៉ា​ស៊ិង​​​តោ​ន​​​ ​​អំ​ពា​វ​នា​​វ​​​អោ​យ​ដោះ​លែង​​​លោ​ក​ម៉​ម​ ​សូ​ណ​ង់​ដូ​​​​​​​​

ថ្ងៃទី​ 02 ខែតុលា ឆ្នាំ2012, ម៉ោង 07:12 AM
ដោយ៖ឈភ
ប្រភព៖ អង្គរធំមេឌា

ក្រុង​វ៉ាស៊ិងតោន​បាន​អំពាវនាវ​ អោយ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​ ម៉ម​ សូណង់ដូ​ ដែល​ត្រូវតុលាការ​រាជធានីភ្នំពេញ ​ ​ផ្តន្ទាទោស​អោយ​ជា​ប់ព​ន្ឋ​នាគារ​រយ​:​ពេល​២០​ឆ្នាំកាលពីម្សិលមិញនោះវិញ​។

លោក​ស្រីវិកតូរៀ នូឡែន​ ​(V​i​c​t​o​r​ia​​ ​N​u​l​a​n​d) ​អ្ន​ក​នាំ​ពាក្យ​​​ក្រ​សួ​ង​កា​រ​ប​រទេ​ស​​ស​ហ​​​រដ្ឋ​​​អា​មេរិ​ក​​​បា​ន​​​និ​យា​យ​​នៅ​ក្នុ​ង​​​សេ​ច​​ក្តី​​​​​​​ថ្លែ​​​ង​​​​​​​​ពី​​​​​​ក្រុ​​​ង​​​​​វ៉ា​​ស៊ី​​ន​​តោ​​​​​​​​​​​​​​​​ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​​​​​​​​​​​​ថ្ងៃ​​​​​​​​​​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើ​​​​​​​ង​​​​​​​មា​​​ន​​​​​​ក្តី​​​​ក​​ង្វល់​​​​យ៉ា​​ង​ខ្លាំ​ង​​ចំពោះ​ការកាត់ទោស​លោក ម៉ម សូណង់ដូ ដែលជា​ម្ចាស់​វិទ្យុ ឯករាជ្យ​មួយ​នៅ​កម្ពុជា អោយ​ជាប់ទោស​យ៉ា​ង​ធ្ង​ន់ធ្ងរ​។ កាលពី​ម្សិលមិញ តុលាការក្រុង​ភ្នំពេញ​បាន​កាត់ ទោស​លោក អោយ​ជាប់ពន្ធនាគារ​រយៈពេល ២០ ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ​បះបោរ​។

យើង​សូម​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​សេរីភាព​ក្នុងការ​បញ្ចេញមតិ រួមទាំង​សេរីភាព​របស់​អ្នកសារព័ត៌មាន ក្នុងការ​​​សំដែង​ទស្សនៈនយោ​បាយ​ ​ដោ​យ​​​គ្មា​ន​កា​រ​ភ័​យ​ខ្លា​ច​ ​ពី​​​កា​រធ្វើ​ទុក្ខទោស ការសង​សឹក ឬ​ការបំភិ​តបំ​ភ័យ ស្របតាម​អនុ​ញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ និង​សេចក្តីប្រកាស​ជា​សាក​ល​​​ស្តី​ពី​​​សិ​ទ្ធិ​ម​នុ​ស្ស​​​។​

​លោកស្រី​បាន​និយាយថា​ថា “​យើង​សូម​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក ម៉ម សូណង់ដូ​ជាបន្ទាន់ ដើម្បី​បញ្ជាក់​អោយឃើញថា ប្រព័ន្ធតុលាការ​របស់​ប្រទេស​កម្ពុជា​មិន​ស្ថិតនៅក្រោម​ឥទ្ធិពល​នយោបាយ និង​ដើម្បី​បញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ ធានា​សិទ្ធិ មនុស្ស ជា​មូលដ្ឋាន​​​សំ​រា​ប់​​​ព​ល​រ​ដ្ឋ​​​រ​ប​​ស់ខ្លួ​ន​”។

អ្នកសង្កេតការណ៍​មួយចំនួន​នៅ​ប្រទេស​កម្ពុជា បានកត់សំគាល់​ឃើញថា ការចោទប្រកាន់​ប្រឆាំង​រូបលោក​មើលទៅ​មាន​លក្ខណៈ​នយោបាយ ដោយ​ផ្អែកលើ​ការរិះគន់​ជា​ញឹកញាប់​របស់លោក​ទៅលើ​រដ្ឋាភិបាល​។​

សូម​បញ្ជាក់​ថា លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិប​តេយ្យ ព្រម​ទាំង​មនុស្ស​ចំនួន​១៣នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​បង្កើត​តំបន់​អបគមន៍​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ ក្នុង​នោះ​លោក ម៉ម សូណង់ដូ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល, លោក ប៊ុន រដ្ឋា ដែល​កំពុង​គេច​ខ្លួន ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​ដាក់​ពន្ធនាគារ​៣០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល, លោក សុខ តុង និង​លោក ប៊ុន ឆន ដែល​កំពុង​គេច​ខ្លួន​ដែរ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​១៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល, ជន​ជាប់​ចោទ​៣នាក់​ដែល​កំពុង​ជាប់​ឃុំ​ជាមួយ​លោក ម៉ម សូណង់ដូ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១០​ខែ​ដល់​៣ឆ្នាំ, ដោយ​ឡែក​ជន​ជាប់​ចោទ​៥នាក់​ទៀត​ដែល​បាន​ចូល​សារភាព​​ជា​មួ​យ​​​រ​ដ្ឋា​ភិ​​បា​ល​ ​ត្រូ​វ​​​បាន​កាត់​ទោស​ដាក់​ពន្ធនា​គារ​ពី​១០​ខែ រហូត​ដល់​៣ឆ្នាំ ប៉ុន្តែ​ទោស​ទាំង​នោះ​ត្រូវ​បាន​ព្យួរ​នៅ​ក្រៅ​ឃុំ​ទាំង​អស់៕

Advertisements

Written by Kolbot Khmer

October 2, 2012 at 2:09 pm

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: