THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មានតែ ស៊ីភីភី ទេដែលទទួលស្គាល់ គ.ជ.ប អព្យាក្រឹត ហើយបើ ស៊ីភីភីគិតពីប្រយោជន៍ជាតិ ប្រទេសមិននៅរហាមដល់សព្បថ្ងៃទេ

leave a comment »


លោ​កកែ​វ រ៉េមី៖ បក្សប្រឆាំង​​អត់​​យល់​​ពីផលប្រយោជ​ន៍​​​ប្រទេ​ស​​​

ថ្ងៃទី​ 02 ខែតុលា ឆ្នាំ2012, ម៉ោង 08:12 AM
ដោយ៖ឈភ
ប្រភព៖ អង្គរធំមេឌា

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១២​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ការអញ្ជើញ​ប្រមុខ​រ​ដ្ឋ​ ​ប្រ​ធា​នា​ធិ​ប​តី​ ​និ​ង​​​នា​យក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ប្រទេស​មហាអំណាច​មួយចំនួនរួមមាន លោក​ប្រធានាធិបតី អូ​បា​ម៉ា លោក ហ៊ូ ជិន​តាវ ប្រធានាធិបតី​ចិន

 លោក ​ផ្លា​​​ឌី​​​មៀ​ ​ពូ​​​ទី​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​​រុ​ស្សី​ ​នា​យ​ករដ្ឋមន្ត្រី​ឥណ្ឌា នាយករដ្ឋមន្ត្រី​អូស្ត្រាលី មក​ចូលរួម​ ប្រជុំអាស៊ាន។​

​លោក កែវ រ៉េមី រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់​ប្រាប់​ក្រុម​អ្នករាយការ​ណ៍​​ព័​ត៌​មាន​​​ថា​ ​ឥ​ឡូ​វ​​គណ​ប​​​ក្សប្រឆាំង​បាន​អំពាវនាវ​សុំ​ឲ្យ​លោក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក ជួយ​ជំរុញ​ការបោះឆ្នោត​នៅ​កម្ពុជា មាន​ភាពសេរី​ត្រឹមត្រូវ​។

 លោក កែវ រ៉េមី ដែលធ្លាប់ជាមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ដែរនោះ បានបញ្ចា​ក់់ថា ការបោះឆ្នោត​នៅ​កម្ពុជា គឺជា​ការបោះឆ្នោត​សេរី​ត្រឹមត្រូវ​យូរ​មកហើយ សូម្បី​គណបក្សប្រឆាំង​ក៏​ទទួលស្គាល់​លទ្ធ​ផលបោះឆ្នោត​រាល់​តែ​លើក​ផងដែរ បែរជា​នាំគ្នា​ស្រែកថា ឲ្យ​មានការ​បោះឆ្នោត​សេរី​។  លោក​បន្ថែមថា ទាក់ទង​​​ទៅ​នឹ​ង​​​គ​ណ​ប​ក្ស​ប្រ​ឆាំ​ង ដែ​ល​ស្នើសុំ​ឲ្យ​លោក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក កុំ​ឲ្យ​មក​ប្រទេស​កម្ពុជា​នោះ គឺ​គណ​ប​ក្យ​ប្រឆាំង​អត់​យល់​ពី​តម្លៃ នៃ​ផលប្រយោជន៍​ប្រទេស​។​

ពេលនេះ លោកស្រី មួរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​លោក សម រង្ស៊ី ​កំពុងតែ​នាំគ្នា​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ពី​​ប្រ​ជា​​ព​​​ល​​​រ​​ដ្ឋ​​​ខ្មែ​​​រ​​សញ្ជា​តិ​​​អាមេរិ​ក​ និង​ជ​នជាតិ​អាមេរិក ដើម្បី​យកទៅ​ប្រគល់ជូន​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ឲ្យ​ធ្វើ​ការដាក់​គំនាប​នយោបាយ ​និង​​​កា​រ​ទូ​ត​​​មក​លើ​​រា​ជរ​ដ្ឋា​ភិ​បា​ល​​​ក​ម្ពុ​ជា និង​ស្នើសុំ​កុំ​ឲ្យ​លោក​ប្រធានាធិបតី អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១២ ខាងមុខនេះ​។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: