THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ខកចិត្ត​ចំពោះ​ការ​ផ្តន្ទាទោស​ លោក​ម៉ម សុ​ណង់​ដូ​

leave a comment »


គង់ សុឋានរិទ្ធ
02 តុលា 2012
Source: VOA

(Mam Sonando supporter /AP)

អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​និយាយ​ថា៖​ «យើង​មានការ​សោកស្តាយ ​ហើយ​ព្រួយ​បារម្ភ​ចំពោះ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ»។​ភ្នំពេញ​៖ តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃនេះ​ បាន​សម្រេច​ដាក់ទោស​លោក​ម៉ម សុ​ណង់​ដូ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ធ្វើ​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ​ដែល​ក្រុម​មន្ដ្រី​សិទ្ធិ​មនុស្ស​ហៅ​ថា ​ជាការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន ​​ហើយ​ជន​ជាប់ចោទ​ចំនួន​១៣​នាក់​ផ្សេងទៀត​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ដប់​ខែ​ដល់​៣០​ឆ្នាំ។​

លោក​សន ម៉ាក​គីន​តូ​ស្ស (Sean McIntosh)​ អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​និយាយ​ថា៖​
«យើង​មានការ​សោកស្តាយ ​ហើយ​ព្រួយ​បារម្ភ​ចំពោះ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ»។​

លោក​ម៉ា​គីន​តូ​ស្ស​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​វីអូអេ​ ខេមរភាសា​តាម​សារ​អេឡិចត្រូនិក ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយពី​ការ​ប្រកាស​សាលក្រម​របស់​សាលា​ដំបូង។​

មន្ត្រី​ការទូត​ដដែល​និយាយ​ថា​ រដ្ឋាភិបាល​អាមេរិក​«គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​សេរីភាព​សារ​ព័ត៌មាន ​និង​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​លើ​ទស្សន​នយោបាយ​ដោយ​មិនមាន​ការ​ភ័យ​ខ្លាច​ ការ​ចោទ​ប្រកាន់​ ការ​តាម​ចង​ពៀរ​ ឬ​ការ​គំរាម​កំហែង»។​

លោកសន ម៉ាក​គីន​តូ​ស្ស​លើក​ឡើង​ថា​ «ករណី​លោក​ម៉ម សុ​ណង់​ដូ​បាន​ក្លាយជា​ចំណោទ​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ​នៅពេល​ដែល​ប្រទេស​កម្ពុជា​បាន​បោះ​ជំហាន​ខ្លះ​ទៅ​ហើយ​ ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​សិទ្ធិ​មនុស្ស ​បញ្ហា​ដែល​កើត​ឡើង​ផ្ទួនៗ​ ដូចជា​ករណី​លោក​ម៉ម សុ​ណង់​ដូ​គឺជា​ការ​គំរាម​ដល់​ការ​រីក​ចម្រើន​ នាពេល​អនាគត»​របស់​ប្រទេស​កម្ពុជា។​

លោក​ម៉ម សុ​ណង់​ដូ ​នាយក​វិទ្យុ​សម្បុក​ឃ្មុំ ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ត្រូវ​ចាប់ខ្លួន​កាលពី​ពាក់​កណ្តាល​ខែ​កក្កដា ​គឺ​បី​ថ្ងៃ​ក្រោយពី​លោក​វិលត្រឡប់​ពី​បំពេញ​បេសក​កម្ម​នៅ​សហ​រដ្ឋ​អាមេរិក ​កាណាដា​ និង​បារាំង។​

មាន​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ​ លោក​ម៉ម សូណង់​ដូ​ត្រូវ​បញ្ជូន​ខ្លួន​ភ្លាមៗ​នៅ​ពេល​នោះ​ទៅ​កាន់​គុក​ឧក្រិដ្ឋ​ព្រៃ​ស។​

លោក​នីកូឡា បូឌ័ន ​(Nicolas Baudoin) ​អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​ មាន​ប្រសាសន៍​ថា ​ស្ថានទូត​បាន​ធ្វើ​ទំនាក់​ទំនង​អំពី​ករណី​លោក​ម៉ម សុ​ណង់​ដូ​ជាមួយ​ក្រសួង​ការ​បរទេស​បារាំង​រួច​ហើយ។ ​ប៉ុន្តែ​លោក​មិន​មាន​សេចក្ដី​អត្ថាធិប្បាយ​ភ្លាមៗ​នោះ​ទេ។​

«ខ្ញុំ​បាន​កត់​ត្រាទុក​រួច​ហើយ​ ក៏ប៉ុន្តែ​ជា​ការណ៍​ពិត​ ខ្ញុំ​ត្រូវ​សម្រប​សម្រួល​ជាមួយ​ក្រសួង​ការ​បរទេស​ជាមុន​សិន»។​

ស្ថាន​ទូត​ជប៉ុន​និយាយ​ថា​ ខ្លួន​មិនមាន​តួនាទី​បរិយាយ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​កម្ពុជា​ទេ។

លោក​ម៉ាជីដា តាត​​ស៊ុយ​យ៉ា​ (Machida Tatsuya)​ ទីប្រឹក្សា​អម​ស្ថានទូត​ជប៉ុន​ បញ្ជាក់​ថា​ «ស្ថានទូត​បន្ត​ធ្វើ​ការ​តាមដាន​កៀក​ចំពោះ​បញ្ហា​ដែល​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។​

នៅពេល​បញ្ចប់​ការ​ប្រកាស​សាលក្រម​នៅ​ព្រឹក​មិញ​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​តាម​ចាប់ខ្លួន​ជនជាប់ចោទ​បីនាក់​ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ​កម្បាំង​មុខ​ក្នុង​នោះ​មាន​លោក​ប៊ុន រដ្ឋា ​ដែល​ត្រូវ​ចោទថា ​ជា​មេដឹកនាំ​ផ្ទាល់​ចលនា​អបគមន៍​នៅ​ខេត្តក្រចេះ​ ហើយ​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​ចំនួន​៣០ឆ្នាំ ​និង​ឪពុក​របស់​គាត់​លោក​ប៊ុន ឆន​ និង​តាម​ចាប់ខ្លួន​លោក​សុខ តុង​ តំណាង​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​នៅ​ខេត្ត​កំពង់ចាម។ ​បុរស​ទាំងពីរ​ត្រូវ​ផ្តន្ទាទោស​ម្នាក់ៗ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៥​ឆ្នាំ។​

នៅថ្ងៃនេះ​ដែរ​ គណបក្ស​ជំទាស់ធំៗ​ពីរ​គឺ​គណបក្ស​សម​ រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​ផ្តន្ទាទោស​លោក​ម៉ម សុ​ណង់​ដូ​និង​ជន​ជាប់ចោទ​ផ្សេង​ទៀត​នេះ​​ថា ​គឺជា​ការ​គំរាមកំហែង​នយោបាយ ​គំរាម​ការតស៊ូ​មតិ​ និង​ការការពារ​សិទ្ធិ​ប្រជា​ពលរដ្ឋ៕​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: