THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អ្នកណាថ្លើមធំម្ល៉េះហ៊ានតាមបាញ់ទេព​កូលាប ដែល ហ៊ុន សែន ដោះលែង?.. បាញ់ទេពកូលាប ដូចបាញ ហ៊ុន សែន

leave a comment »


កាសែតភ្នំពេញប៉ុស្តិ៍

អ្នក​ស្រីទេព កុលាប សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ដែល​ទើប​បាន​ដោះលែង​ដោយ​តុលាការ​កំពូលកាល​ពីល្ងាច​មិញ​ បាន​រង​ការ​បាញ់​ប្រហារ​ពីក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណមក​លើ​រថយន្ត​អ្នក​ស្រី​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​លោក​ស្រី​រត់​រក​ទីជ្រកកោន​នៅ​គេហដ្ឋាន​​សម្តេចនាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ក្នុង​ខណ្ឌ​ដូនពេញ។

លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ពី​ផ្ទះ​អ្នក​ស្រី ទេព កុលាប កាល​ពី​ម្សិលមិញ​ថា ៖ «នគរបាល​ត្រូវ​បាន​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​ករណី​បាញ់​ប្រហារ​នេះ» ។ លោក​បាន​បញ្ជាក់​ថា នគរបាល​នឹង​អម​ដំណើរ​អ្នក​ស្រី​ទេពកុលាប ទៅ​កាន់​តុលាការ​ដើម្បីផ្ដល់​ចម្លើយ​នៅ​ថ្ងៃ​នេះ​តាម​ដីកា​នាំ​ខ្លួន​របស់​សា​លា​​ដំបូង​រាជធានី​ភ្នំពេញទាក់ទង​នឹង​បទ​ចោទ​មួយ​ប្រឆាំង​ទៅ​នឹង​អ្នក​ស្រី ។

ថ្លែង​តាម​ទូរស័ព្ទ​ អ្នក​ស្រី កុលាប​ បាន​ឲ្យ​ដឹង​ថា មាន​បុរស​មួយ​ក្រុម​បាន​ចាប់​ផ្តើម​ដេញ​តាម​ពី​ក្រោយ​អ្នក​ស្រី ភ្លាមៗ​ នៅ​ពេល​អ្នក​ស្រី​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀតជា​កន្លែង​ដែល​អ្នក​ស្រី​បាន​ទទួល​ការ​ព្យាបាលនិង​ធ្វើ​ការ​ដោះលែង ។

អ្នក​ស្រីទេព កុលាប​ បាន​ថ្លែង​ថា«បុរស​ប្រហែល៧ឬ៩នាក់​បាន​ដេញ​តាម​ខ្ញុំ ពេល​ខ្ញុំ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ហើយ​​គេបាញ់​សំដៅ​លើ​ខ្ញុំ​បី​លើក»។ «យើង​បាន​ព្យាយាម​ទៅ​ស្ថានទូត​មួយ​ចំនួន ប៉ុន្តែ​ស្ថានទូត​មិន​បាន​បើក​ទ្វារ​ឲ្យ​ទេហើយ​ក្មួយ​ប្រុស​ខ្ញុំ​ម្នាក់  ​បាន​បើក​រថយន្ត​ទៅ​គេហដ្ឋាន​​សម្តេចនាយក​រដ្ឋមន្រ្តី…ពេល​នោះ អង្គរក្ស​ទាំង​អស់​បាន​ចេញ​មក​ ហើយ​គេ​បាន​នាំ​ខ្ញុំ​ទៅ​ការិយាល័យ​សន្តិសុខ» ។

ខណៈ​នៅ​ពុំ​ទាន់​មានសេចក្តី​លម្អិត​ច្បាស់​លាស់​នៅ​ឡើយ​កាល​ពី​យប់​មិញសាក្សី​ជាច្រើន​នាក់​នៅ​ខាង​ក្រៅ​គេហដ្ឋានសម្តេចហ៊ុនសែន បាន​បញ្ជាក់​ដូច​ពាក្យ​សម្តី​ភាគ​ច្រើន​របស់​អ្នក​ស្រីកុលាប ដោយ​ពួក​គេ​បាន​និយាយ​ថាមាន​ម៉ូតូ​ប្រាំមួយ​គ្រឿង​ជិះ​ដោយ​អ្នក​បើកបរ​ស្លៀកពាក់​ស៊ីវិល បាន​ដេញ​តាម​រថយន្ត​អ្នកស្រី​ ។

សាក្សី​ម្នាក់ដែល​បដិសេធ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​និយាយ​ថា៖  «  ពួក​គេ​បាន​ព្យាយាម​បញ្ឈប់​ឡាន​អ្នក​ស្រី ហើយ​បង្ខំ​គាត់​ឲ្យ​ចេញ​ពី​រថយន្ត​។ បុរស​ម្នាក់​ដែល​ប្រដេញ​តាមបាន​ទាញ​​កាំភ្លើង​បាញ់​មក​លើ​រថយន្ត​គាត់​»។ពេល​សាក្សី​កំពុងនិយាយ នគរបាល​បាន​ប្រញាប់​ប្រញាល់​សម្អាត​កញ្ចក់​បែក​នៅ​ច្រក​ទ្វារខណៈ​អង្គ​រក្ស និង​កង​រាជ​អាវុធ​ហត្ថបាន​ព្យាយាម​ដេញ​អ្នក​ឈរ​មើល​ដែល​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅកន្លែង​កើត​ហេតុ ។

កាល​ពី​ថ្ងៃ​សុក្រ ​តុលាការ​កំពូល​បាន​លុប​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​ស្រី ទេព កុលាប  ដែល​ត្រូវ​បាន​ផ្តន្ទាទោស​កាល​ពី​ឆ្នាំ​មុនជាមួយ​នឹង​ស្វាមី ពី​បទ​កេង​បន្លំ​ប្រាក់​ជាង៥៨លាន​ដុល្លារ​អាមេរិក​ពី​លោក​ឧកញ៉ា កុក អាន ព្រឹទ្ធសមាជិក​មក​ពី​គណបក្ស​កាន់​អំណាច ។

លោក សុខ រឿន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ។ ប៉ុន្តែលោកឡុងតារា មេធាវី​ការពារ​ក្តី​លោកកុក អាន បាន​ថ្លែង​ពី​យប់​មិញ​ថា​រឿង​ក្តី​កេង​បន្លំ​ជា​បទ​ចោទ​មួយ​ក្នុង​ចំណោមបទ​ចោទ​បី​ ដែល​បាន​ដាក់​ប្តឹង​លើ​ប្តី​ប្រពន្ធ​ទាំង​ពីរ​ក្នុង​ឆ្នាំ២០១០ និង២០១១ ហើយ​ថាលោក​ជឿ​ថា ដីកា​ចាប់​ខ្លួន​លើ​បទ​ចោទ​ដទៃ​ទៀតត្រូវ​បាន​ចេញ​ដោយ​តុលាការ​រួច​ហើយ ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: