THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ស្ទីលចោរសម័យថ្មី សូមប្រយ័ត្ន៖បន្លំ​​​ធ្វើ​​ជា​​អ្នក​​សុំ​​ទាន ​​ឃើញ​​ក្នុង​​កាបូប​​លុយ មាន​​លុយ​​ក្រដាស​​១០០ ដុល្លារ​ នាំ​គ្នា​មក​ប្លន់​ ចាប់បាន​​ជន​​​ម្នាក់

leave a comment »


ថ្ងៃទី​ 02 ខែតុលា ឆ្នាំ2012, ម៉ោង 04:52 PM
ហេង សុខា
ប្រភព៖អង្គរធំ មេឌា

រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ ក្នុង​ចំណោម​៦ ទៅ៧ នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ខណៈ​ពេល​ជន​សង្ស័យ២ នាក់ ដើរ​បន្លំ​ធ្វើ​ជា​អ្នក​សុំ​ទាន លុះ​ពេល​គេ​ដក​កាបូប​យក​លុយ​ឲ្យ​ឃើញ​មាន​ក្រដាស ១០០​ដុល្លារ បាន​នាំ​គ្នា​មក​សុំ​ម្តង​ទៀត ហើយ​ប្លន់​យក​កាបូប​លុយ​មួយ និង​កាបូប​ដាក់ Laptop (កុំព្យូរទ័រយួរដៃ) មួយ​គ្រឿង​ផង​ដែរ ។

ហេតុការណ៍នេះ កើតឡើងនៅវេលា​ម៉ោង៩ និង១៥ នាទីយប់ថ្ងៃទី១ តុលា ចំណុចសួន​ច្បារមុខវិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ តាមផ្លូវ​លេខ​៤៧ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌ​ដូនពេញ ។

បើតាមម្ចាស់កាបូបដាក់ Laptop មានឈ្មោះ ឆុន ចាន់ ភេទប្រុស អាយុ​២៣ ឆ្នាំ ជានិស្សិតវិទ្យាស្ថាន​ជាតិគ្រប់គ្រង ស្នាក់នៅផ្ទះជួលលេខ 17Eo ផ្លូវ៤៧ សង្កាត់ស្រះចក ខណ្ឌ​ដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេ និងមិត្តស្រីឈ្មោះ សួ ហ៊ុយគាង អាយុ២៣ ឆ្នាំ ជានិស្សិត មានស្រុកកំណើត នៅខេត្ត​កំពង់ចាម ពេលចេញពីរៀនបាននាំគ្នា​ទៅអង្គុយលេង លើបង់សួនច្បារមុខវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ ។ ខណៈពេលកំពុងតែអង្គុយលេង​ ស្រាប់តែមានជនសង្ស័យ​២​នាក់នាំគ្នា​ដើរមក​សុំលុយចំនួន​១.០០០​រៀល រូបគេបានដកកាបូបយកលុយឲ្យ ពេលនោះ ស្រាប់តែជនសង្ស័យ​មើលឃើញលុយក្រដាស១០០ ដុល្លារ នៅក្នុងកាបូប​របស់​គេ តែមិនបានធ្វើសកម្មភាពអ្វីទេ បាននាំគ្នា​ចេញ​ទៅវិញ​អស់ ។

ប្រភពដដែលបន្តទៀតថា បន្តិចក្រោយមក ស្រាប់តែជនសង្ស័យ២នាក់ នោះបាននាំគ្នាមកថែមទៀត ប្រមាណ៦ ទៅ៧ នាក់ទៅសុំលុយម្តងទៀត ដោយនៅដៃប្រដាប់​ដោយ​ដែក​ចុង​ស្រួចផង ពេលទៅសុំ​លុយម្តងនោះ បានយកដែកចុងស្រួចនោះ គំរាមប្លន់យកកាបូបលុយ តែជនសង្ស័យក្រឡេកឃើញ​កាបូបដាក់កុំព្យូទ័រយួរដៃ​បាន​ឆក់​យក​កាបូប​​នោះរត់ និងឆក់យកកាបូបមិត្តស្រីរបស់គេ យករត់ទៅបាត់ ដែលក្នុងកាបូបនោះ មានលុយចំនួន១០០ដុល្លារ ទូរស័ព្ទ ណូគា N8 មួយគ្រឿង ប័ណ្ណបើកបរ និង​អត្ត​សញ្ញាណ​​ប័ណ្ណ​មួយសន្លឹក ។ ពេលដែលជនសង្ស័យឆក់យកកាបូបនោះរត់ ជនរងគ្រោះបានស្រែក​ផ្អើលឆោឡោថា ចោរប្លន់ ហើយបានរត់ដេញតាមជនសង្ស័យ​ដែលឆក់​កាបូបដាក់កុំព្យូទ័រយួរដៃនោះ ហើយប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននាំគ្នាជួយរត់ដេញតាម រហូតចាប់បានជនសង្ស័យម្នាក់ ដែលឆក់កាបូបនោះបាន ចំណែក​បក្ស​ពួក៥​ ទៅ៦ នាក់ទៀត រត់គេចអស់ ព្រមទាំងយកកាបូបលុយ​របស់មិត្តស្រី យកទៅបាត់ ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានម្នាក់នោះ ប្រជាពលរដ្ឋបានព្រួតវាយមួយដៃមួយជើងម្នាក់ ឡើងទ្រោម​ខ្លួន ទើបប្រគល់ឲ្យប៉ូលិសខណ្ឌដូនពេញ ចំណែកកាបូប​កុំព្យូទ័រ​យួរដៃ​​នោះ​ សមត្ថកិច្ចបានប្រគល់​ឲ្យម្ចាស់​ដើមវិញហើយ ។ ចំណែកជនសង្ស័យប៉ូលិសខណ្ឌដូនពេញ បានកសាងសំណុំរឿង ​ដើម្បីបញ្ជូនទៅសា​លាដំបូង​រាជធានី​ភ្នំពេញ និង​ស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធ ដែលរត់គេចខ្លួននោះបន្តទៀត យកមកផ្តន្ទាទោសតាមច្បាប់ ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: