THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ប្រែត អាដាម៖ ហ៊ុន សែន ជាមនុស្សកំសាក ប្រៀប ធៀបនឹង ម៉មសូណង់ដូ (បទ​ស​​​ម្ភា​​​ស​​​ន៍​​​​​​​រ​​​ប​​​ស់​​​​​R​F​A​ ​​​​​ជា​​មួ​​​យ​​​​​​​លោ​​​ក​​​ប្រែ​​​ដ​​​ ​អា​​​ដា​​​​ម​ ​ពី​ករ​ណី​លោ​កម៉​ម​ ​សូ​ណ​ង់​ដូ)​​

with 2 comments


ឥឡូវ​យើង​មើល​ទៅ​មើល៍ ថា​រវាង​លោក ហ៊ុន សែន និង​លោក ម៉ម សូណង់ដូ អ្នក​ណា​ក្លាហាន​ជាង​អ្នក​ណា? លោក ហ៊ុន សែន មាន​អំណាច​ពេញដៃ លោក​មាន​កងទ័ព និង​ប៉ូលិស​នៅ​ក្រោម​បញ្ជា​របស់​គាត់ ដែល​គាត់​ចង់​ប្រើ​ពេល​ណា​ក៏​បាន។ ប៉ុន្តែ​គាត់​ជា​មនុស្ស​កំសាក​ទៅ​វិញ​ទេ។ ចំណែក​លោក ម៉ម សូណង់ដូ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ពីរ​ដង​រួច​មក​ហើយ ដោយសារ​ការ​បញ្ចេញ​មតិ​នោះ នៅ​ពេល​លោក ហ៊ុន សែន ប្រកាស​ចាប់​ខ្លួន​គាត់ គាត់​នៅ​ប្រទេស​បារាំង ឯ​ណោះ។ ពេល​នោះ​គាត់​គួរ​តែ​បន្ត​រស់​នៅ​ប្រទេស​បារាំង ក្រោយ​ពី​ដឹង​ថា គាត់​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ ប្រសិន​បើ​គាត់​ត្រឡប់​មក​កម្ពុជា​វិញ។ ប៉ុន្តែ​គាត់​មាន​សេចក្ដី​ក្លាហាន​ណាស់ ដោយ​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ប្រឈម​នឹង​ច្បាប់ ពីព្រោះ​គាត់​យល់​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ខុស។

អង្គរធំមេឌា
ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២

ខណៈនេះ អង្គរធំ មេឌា សូមលើកយក​បទសម្ភាសន៍​របស់​លោកជី វិតា វិទ្យុRFA ជាមួយ​លោក ប្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​អាស៊ី នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch  អំពី​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ

 ឲ្យ​​​ជា​ប់​​​ព​ន្ធ​នា​គា​រ​ ២០​ឆ្នាំ ​​​ដោ​​យ​មា​ន​ខ្លឹ​ម​សា​រ​ទាំ​ងស្រុ​​ងដូ​ចខាងក្រោម៖

ជី វិតា៖ សូម​ជម្រាប​សួរ​លោក ប្រេដ អាដាម! លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំ បុក​ឃ្មុំ FM 105ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ចេញ​សាលក្រម​កាត់​អោយ​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ ពី​បទ​ញុះញង់​ពលរដ្ឋ​អោយ​កាន់​អាវុធ និង​បង្កើត​តំបន់​អបគមន៍។ តើ​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ដែរ​ចំពោះ​សាលក្រម​នេះ?

ប្រែដ អាដាម៖ ខ្ញុំ​គិត​ថា ២០​ឆ្នាំ​កន្លង​មក​នេះ បន្ទាប់​បេសកកម្ម​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) អ៊ុនតាក់ នេះ​ជា​សេចក្ដី​សម្រេច​អាក្រក់​បំផុត​របស់​តុលាការ​កម្ពុជា។ មាន​សេចក្ដី​សម្រេច​ដទៃៗ​ទៀត​ដែល​មិន​ត្រឹមត្រូវ ប៉ុន្តែ​នេះ​ជា​សេចក្ដី​សម្រេច​រក​យុត្តិធម៌​ខុស​ក្បួន​ខ្នាត អាក្រក់​ជាង​គេ​បំផុត ព្រោះ​គ្មាន​ភស្តុតាង​អ្វី​ទាល់​តែ​សោះ​ដែល​ថា លោក ម៉ម សូណង់ដូ បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដូច​ការ​ចោទ​នោះ។ លោក (ម៉ម សូណង់ដូ) គ្មាន​ទាក់ទិន​អ្វី​ដែល​កើត​មាន​នៅ​ខេត្ត​ក្រចេះ​នោះ​ទេ ហើយ​ការ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ គឺ​ជា​ទោស​ប្រហារ​ជីវិត​សម្រាប់​លោក ម៉ម សូណង់ដូ។ បើ​គិត​អំពី​អាយុ​របស់​លោក គឺ​គាត់​គ្មាន​វាសនា​នឹង​ចេញ​ពី​ពន្ធនាគារ​ដោយ​មាន​ដង្ហើម​ឡើយ។

ការ​កាត់​ទោស​នេះ ជា​ការ​បង្ហាញ​អោយ​ឃើញ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន មិន​មាន​សមត្ថភាព​ក្នុង​ការ​ផ្ដល់​ការ​អនុគ្រោះ​ចំពោះ​មតិ​ផ្ទុយ​ណា​មួយ​ឡើយ។ លោក ម៉ម សូណង់ដូ ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ម្នាក់ ដូច្នេះ​ពួកគេ​មិន​ចូល​ចិត្ត​គាត់ ក៏​ប្រឌិត​សំណុំ​រឿង​នេះ​ឡើង ហើយ​បោះ​គាត់​ចូល​ទៅ​ក្នុង​គុក​តែម្ដង។

ជី វិតា៖ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា ខ្លឹមសារ​ក្នុង​សេចក្ដី​សំអាង​ហេតុ​ចំនួន ៣០​ទំព័រ ដែល​ចៅក្រម ចាំង ស៊ីណាត អាន​មុន​ប្រកាស​ដាក់​ទោស​លើ​លោក ម៉ម សូណង់ដូ នោះ គឺ​ទំនង​ជា​សាលក្រម​ដែល​សរសេរ​ឡើង​ដោយ​អ្នក​នយោបាយ។ តើ​អាច​ជា​ការ​ពិត​ដែរ​ទេ?

ប្រែដ អាដាម៖ វា​ជា​ការ​ពិត​ណាស់ នេះ​ជា​ករណី​នយោបាយ។ លោក ម៉ម សូណង់ដូ គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​នោះ​ទេ។ ប៉ុន្តែ​លោក ហ៊ុន សែន មិន​ចូល​ចិត្ត​លោក ម៉ម សូណង់ដូ ដូច្នេះ​ក៏​ឆក់​ឱកាស​កម្ចាត់​គាត់​ចេញ ដោយសារ​គាត់​ហ៊ាន​រិះគន់ ហើយ​វិទ្យុ​របស់​គាត់​ផ្ដល់​វេទិកា​អោយ​សាធារណៈ​បញ្ចេញ​មតិ​ប្លែក និង​ផ្ទុយ​ពី​រដ្ឋាភិបាល​នៅ​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ផ្សេង​ទៀត​គ្រប់គ្រង​ដោយ​លោក ហ៊ុន សែន។

ឥឡូវ​យើង​មើល​ទៅ​មើល៍ ថា​រវាង​លោក ហ៊ុន សែន និង​លោក ម៉ម សូណង់ដូ អ្នក​ណា​ក្លាហាន​ជាង​អ្នក​ណា? លោក ហ៊ុន សែន មាន​អំណាច​ពេញដៃ លោក​មាន​កងទ័ព និង​ប៉ូលិស​នៅ​ក្រោម​បញ្ជា​របស់​គាត់ ដែល​គាត់​ចង់​ប្រើ​ពេល​ណា​ក៏​បាន។ ប៉ុន្តែ​គាត់​ជា​មនុស្ស​កំសាក​ទៅ​វិញ​ទេ។ ចំណែក​លោក ម៉ម សូណង់ដូ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ពីរ​ដង​រួច​មក​ហើយ ដោយសារ​ការ​បញ្ចេញ​មតិ​នោះ នៅ​ពេល​លោក ហ៊ុន សែន ប្រកាស​ចាប់​ខ្លួន​គាត់ គាត់​នៅ​ប្រទេស​បារាំង ឯ​ណោះ។ ពេល​នោះ​គាត់​គួរ​តែ​បន្ត​រស់​នៅ​ប្រទេស​បារាំង ក្រោយ​ពី​ដឹង​ថា គាត់​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ ប្រសិន​បើ​គាត់​ត្រឡប់​មក​កម្ពុជា​វិញ។ ប៉ុន្តែ​គាត់​មាន​សេចក្ដី​ក្លាហាន​ណាស់ ដោយ​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ប្រឈម​នឹង​ច្បាប់ ពីព្រោះ​គាត់​យល់​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ខុស។

ជី វិតា៖ នៅ​អំឡុង​ពេល​សវនាការ និង​ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​ដាក់​ទោស លោក ម៉ម សូណង់ដូ អោយ​ជាប់​គុក ២០​ឆ្នាំ​នោះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន តំណាង​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​បាន​ប្រតិកម្ម​តវ៉ា​មិន​ពេញ​ចិត្ត​ចំពោះ​សាលក្រម​នេះ។ លោក​ថា សាលក្រម​នេះ​មាន​ចរិត​នយោបាយ ដែល​រដ្ឋាភិបាល​នៅ​ពី​ក្រោយ។ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​នៅ​តែ​ធ្វើ​ដូច្នេះ បើ​ទោះ​ជា​ដឹង​ថា លោក ម៉ម សូណង់ដូ មាន​អ្នក​គាំទ្រ​ច្រើន ទាំង​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក​នោះ?

ប្រែដ អាដាម៖ ខ្ញុំ​គិត​ថា ពួក​គេ​ចង់​ធ្វើ​អោយ​ពលរដ្ឋ​ខ្លបខ្លាច មិន​ហ៊ាន​និយាយ​ស្ដី​រិះគន់​នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​សកល​ខិត​ជិត​ចូល​មក​ដល់។ ជា​សារ​គំរាម​មួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ថា បើ​អ្នក​ឯង​ហ៊ាន​ងើប​តវ៉ា បើ​អ្នក​ឯង​ហ៊ាន​គាំទ្រ​បក្ស​ប្រឆាំង ហេតុការណ៍​អាក្រក់​នឹង​កើត​មាន​ចំពោះ​អ្នក។

ខ្ញុំ​មិន​ដឹង​មាន​ហេតុផល​អ្វី​ផ្សេង​ទៀត​ទេ។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ពិបាក​យល់​ដែរ​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ក្នុង​រយៈកាល ១០​ឆ្នាំ​កន្លង​មក​នេះ លោក​ក្ដោបក្ដាប់​អំណាច​ទូទាំង​ប្រទេស​ពេញដៃ និង​មាន​លុយ​កាក់​ទ្រព្យធន​ផ្ទាល់​ខ្លួន​សំបូរ​ហូរហៀរ តាម​រយៈ​អំពើ​ពុករលួយ បែរ​ជា​នៅ​តែ​មិន​បន្ធូរបន្ថយ និង​បើក​ចំហ។ ហេតុ​អ្វី​បាន​ជា​គាត់​មិន​មាន​ភាព​អនុគ្រោះ​ក្នុង​ចិត្ត? ហេតុ​អ្វី​បាន​ជា​គាត់​ហាក់​ដូច​ជា​គ្មាន​ការ​ទុក​ចិត្ត​ខ្លួន​ឯង? ហេតុ​អ្វី​បាន​ជា​គាត់​ភ័យ​ខ្លាច​ការ​បោះ​ឆ្នោត? ហេតុ​អ្វី​បាន​ជា​គាត់​ភ័យ​ខ្លាច​លោក ម៉ម សូណង់ដូ? ខ្ញុំ​មិន​យល់​សោះ​ថា មនុស្ស​កាន់​អំណាច​ដ៏​យូរ​ដូច​គាត់​នៅ​តែ​មិន​ព្រម​បន្ធូរបន្ថយ និង​បើក​ចំហ ប្រហែល​គាត់​ភ័យ​ខ្លាច​ខ្លាំង​ពេក​អំពី​ការ​បាត់បង់​អំណាច។

ជី វិតា៖ ក្នុង​នាម​លោក​ជា​សកម្មជន​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដ៏​សកម្ម​មួយ​រូប តើ​លោក​មាន​សារ​អ្វី​សម្រាប់​សហគមន៍​អន្តរជាតិ និង​ប្រទេស​ម្ចាស់​ជំនួយ?

ប្រែដ អាដាម៖ បញ្ហា​នេះ​នាំ​អោយ​ចោទ​ជា​សំណួរ​ថា តើ​គេ​គួរ​តែ​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា​ដែរ​ទេ? តើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) គូរ​តែ​មក​កម្ពុជា​ដែរ​ទេ? ក្នុង​កិច្ចប្រជុំ​នៃ​ប្រទេស​ម្ចាស់​ជំនួយ​កាល​ពី​សប្ដាហ៍​មុន គឺ​ជា​ការ​កំប្លែង​លេង ពីព្រោះ​គ្មាន​នរណា​លើក​ឡើង​អំពី​ការ​ភ្ជាប់​លក្ខខណ្ឌ​ជាមួយ​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើយ។ បញ្ហា​នេះ​នាំ​អោយ​ចោទ​ជា​សំណួរ​ដ៏​ធំ​មួយ។

ឥឡូវ​នេះ ខ្ញុំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋ​អាមេរិក ដើម្បី​ជួប​ជជែក​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋអាមេរិក​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន កាន់​តែ​ធ្វើ​ជ្រុល​ខ្លាំងៗ​ទៅ​ហើយ។

ជី វិតា៖ តើ​លោក​មាន​អ្វី​ចង់​បន្ថែម​ទៀត​ទេ?

ប្រែដ អាដាម៖ ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ណាស់​សម្រាប់​ពលរដ្ឋ​កម្ពុជា ពីព្រោះ​គ្មាន​ហេតុផល​ណា​មួយ​ដែល​ពួកគេ​មិន​ត្រូវ​មាន​សិទ្ធិ​ដូច​លោក ម៉ម សូណង់ដូ នោះ​ឡើយ។ លោក ម៉ម សូណង់ដូ មាន​ស្ថានីយ​វិទ្យុ ហើយ​គាត់​អនុញ្ញាត​អោយ​សាធារណជន​បញ្ចេញ ឬ​សំដែង​មតិ​យល់​ឃើញ​របស់​ខ្លួន។ ខ្ញុំ​មិន​យល់​ថា មនុស្ស​ម្នាក់​គ្រាន់​តែ​ធ្វើ​ដូច្នេះ​ត្រូវ​ទៅ​ជាប់​គុក ២០​ឆ្នាំ​នោះ​ទេ។

សេចក្ដី​សម្រេច​របស់​តុលាការ​នេះ ធ្វើ​អោយ​ខ្ញុំ​សោកស្ដាយ និង​ស្លុត​ចិត្ត។ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មួយ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ឡើង​នៅ​ថ្ងៃ​អនាគត។ ពលរដ្ឋ​កម្ពុជា​គួរ​តែ​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​លោក ហ៊ុន សែន បន្ទាប់​ពី​កាន់​អំណាច ២៧​ឆ្នាំ​ហើយ គាត់​នៅ​តែ​ធ្វើ​បែប​នេះ?

ជី វិតា៖ សូម​អរគុណ​លោក ប្រែដ អាដាម៕

 

 

 

Advertisements

2 Responses

Subscribe to comments with RSS.

  1. អាចោរម្សៀតម៉ម សូណង់ដូ ត្រូវបារាំងដេញមកតើ ! អាជំនាញ ធ្វើនុណ្យបង្ហើយផ្ទះបាយ !

    Pa

    October 11, 2012 at 2:50 pm

  2. ស្នេហា ពងក្តអីពួកអា អស់អែង ! អានរក តាំងខ្លួនជាទេវតា ! ប្រឆាំងដើម្បីបានលុយ ជំនួយ ! អាមក

    Pa

    October 11, 2012 at 2:52 pm


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: