THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

លោកគង់ គាំ ឡើងជាប្រធានគណបក្សសម រង្ស៊ី

leave a comment »


ប្រភព៖អង្គរមេឌា
ថ្ងៃទី៤ តុលា​២០១២

លោកសម រង្ស៊ី​បាន​សម្រេចលាលែង​ពីប្រធាន​គណបក្ស​សម រង្ស៊ី​ ដើម្បី​ទៅដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​វិញ ​ឯលោក គង់ គាំ ​បច្ចុប្បន្នជា​​ប្រ​ធា​ន​​ស្តី​​​ទី​​​នឹ​ង​​​ឈរ​ឈ្មោះ​ជា​​​បេ​ក្ខ​ភា​ព​​​ប្រ​​ធាន​​​​គណបក្ស​សម រង្ស៊ី ហើយ​លោកស្រី​ជូឡុង សូមួរ៉ា​ ជាបេក្ខភាព​អនុប្រធាន​គណបក្ស។

កាល​ពី​ថ្ងៃ​ទី​២​តុលា​លោក​សម រង្ស៊ី​បាន​ផ្ញើ​លិខិត​មួយ​មក​លោក​គង់ គាំ​ ដោយ​បញ្ជាក់​ថា លោក​សុំលាលែង​ពី​គណបក្ស​សម រង្ស៊ី។ ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង​ចំថ្ងៃ​តែមួយ ដែល​ក្រសួង​មហាផ្ទៃ​បាន​ជូនដំណឹង​ ជាផ្លូវការ​មក​គណបក្ស​សង្គ្រោះជាតិ​ ដែល​លោកសម រង្ស៊ី​ធ្វើ​ជាប្រធាននោះ ថាគណបក្សនេះត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​ហើយ។
 
លោកគង់ គាំ​ ​បាន​ថ្លែង ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មការនាយក​របស់​គណបក្ស​សម រង្ស៊ី​បាន​ជួប​ប្រជុំ​គ្នា​រួចហើយ​ ដើម្បីរើស​បេ​ក្ខ​ភា​ព​​​ប្រធា​ន​​​គ​ណ​ប​ក្ស​​​ប​ន្ត​​​ពី​លោក​សម រង្ស៊ី​នោះ។ លោកបញ្ជាក់ថា ថ្នាក់ដឹកនាំ​គណបក្ស​សម រង្ស៊ី​បាន​សម្រេច​អោយ​លោកឈ​ឈ្មោះតែ​ម្នាក់ឯង​ធ្វើ​ជា​បេក្ខជន​ប្រធាន​គណបក្ស និង​លោកស្រី ជូឡុង សូមួរ៉ា​ធ្វើជា​បេក្ខជន​អនុប្រធាន​គណបក្ស​សម រង្ស៊ី។ ហើយ​ថា​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន និង​អនុប្រធាន​គណបក្ស​នេះ នឹង​ត្រូវ​រៀបចំ​នៅ​ក្នុង​សមាជ​វិសាមញ្ញ​មួយដែលត្រូវបាន​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២​ខែវិច្ឆិកា​ខាងមុខនេះ។
 
នៅពេលខាងមុខនេះ លោក សម រង្ស៊ី​​ នឹងជួប​ជាមួយ​លោក កឹម សុខា ​នៅ​ប្រទេស​អូស្ត្រាលី ​ដើម្បី​ពិភាក្សា​អំពី​រចនា​សម្ព័ន្ធនៃ​គណបក្សគណបក្ស​សង្គ្រោះជាតិ​ តាំងពីថ្នាក់ជាតិ ថ្នាក់ខេត្ត និង​ថ្នាក់​មូលដ្ឋាន​បន្ត​ទៀត៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: