THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន ចេះឆ្ងល់តែមិនចេះខ្មាស់គេ៖ ហ៊ុ​ន ​​​សែ​ន​ ​ឆ្ង​ល់​ពី​លុ​យ​ថ្លៃ​សាំ​ង​និ​ង​​អ្ន​ក​បើ​ក​​ប​រ​ឡាន​ពេ​​ទ្យ​​​ប​ក្ស​​សិ​ទ្ធិ​ម​នុស្ស​​ ​​​

leave a comment »


ហ៊ុន សែន គួរខ្មាស់គេព្រោះវាជាបន្ទុករដ្ឋាភិបាល តែមនុស្សគ្មានកំណើតដូចហ៊ុន សែន ដឹកនាំ៣០ឆ្នាំទៀតក៏ឃុំ សង្កាត់គ្មានឡានពេទ្យ និងឧបករណ៍ប្រើប្រាស់ដែរ។

អង្គរមេឌា
ថ្ងៃទី៤តុលា ឆ្នាំ២០១២

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ការរិះគន់​ជា​លើកដំបូងលើ​នយោបាយ​ផ្តល់​ឡានសម្រាប់​ដឹក​អ្នកជំងឺ និង​បម្រើការ​នៅតាម​ឃុំ ដែល​គណបក្ស​សិទ្ធិមនុស្ស បាន​ឈ្នះ​ឆ្នោត​ជា​មេឃុំ​ ដោយចោទ​សួរថា​តើប្រាក់ខែ​សម្រាប់​អ្នកបើកបរ និង​លុយ​ចាក់​ប្រេងសាំង តើ​នរណា​ជា​អ្នកចេញ​?

​ តែសម្តេច ក៏​បាន​សាទរ​នឹង​នយោបាយ ផ្តល់​ឡាន​តាមឃុំទាំងនោះផងដែរ​។

​ ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ជិត​វិមាន​ឯករាជ្យ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា របស់​សាកលវិទ្យាល័យ​ ធន​ធាន​មនុស្ស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ការទិញ​ឡានសម្រាប់​​ផ្តល់ឲ្យ​តាម​ភូមិ​ឃុំ​នោះ គឺ​មិន​លំបាក​ទេ តែ​ការគ្រប់គ្រងប្រាក់ខែ​សម្រាប់​អ្នកបើកបរ និង​លុយ​ចាក់​ប្រេងសាំង តើ​នរណា​ជា​អ្នកចេញ​?​។​ តែសម្តេច ក៏​បាន​សាទរ​នឹង​នយោ​បាយ ផ្តល់​ឡាន​តាមឃុំទាំងនោះផងដែរ​។​

ថ្មីៗ​នេះ គណបក្ស​សិទ្ធិមនុស្ស របស់លោក កឹម សុខា បាន​ផ្តល់​ឡានមួយគ្រឿង ម៉ាស៊ីនភ្លើង និងកុំព្យួទ័រ​មួយកំផ្លេដល់​ឃុំទាំង១៨ ​ឃុំ ដែល​​​គ​ណ​បក្ស​​​​សិ​ទ្ធិ​​​ម​នុ​ស្ស​បាន​​​ឈ្នះ​ឆ្នោ​​​តជា​មេឃុំ​ តាមរយៈ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១២៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: