THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

លោកកុយ ​គួ​ង ៖​ ​ក​រ​ណី​​​លោក​ម៉​ម​​ ​​សូ​ណ​ង់​ដូ​ មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​​​​​​​ [មិនខ្វះតែរដ្ឋឯករាជ្យហើយផ្តាច់ការ តែកម្ពុជាមិនឯករាជ្យឡើយ]

leave a comment »


ប្រភព៖អង្គរធំមេឌា
ថ្ងៃទី៦តុលា ឆ្នាំ២០១២

ភ្នំពេញ: លោកកុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ ជា​ភាសា​ខ្មែរ និង​អង់គ្លេស ​បញ្ជា​ក់ថា ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿងក្តី​ឧក្រិដ្ឋនៅ​តុលាការ មិនមែន​ជា​រឿង​នយោបាយ​ទេ​។

​ក្នុង​សេចក្តីថ្លែងការណ៍ ដែលមាន ៥ ចំណុច ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១២ មានខ្លឹម​សារទាំង​ស្រុងដូចតទៅ​៖

១-​ករណី​របស់​លោក ម៉ម សូណង់ដូ និង​គូកន​របស់គាត់ មិនមែន​ជា​រឿង​សេរីភាព​សម្តែង​មតិ ឬ​ឯករាជ្យភាព និង​អព្យាក្រឹត​ភាព​របស់​តុលាកា​រ​​នៅ​​​ក​ម្ពុ​ជា​ទេ​​។​ ហើយ​​ក៏​​មិ​ន​មែ​ន​​​ជា​រឿង​នយោបាយ ដូច​ដែល​អ្នកខ្លះ ធ្វើការ​ចោទប្រកាន់ ដោយ​គ្មាន​ការពិត​នោះ​ឡើយ​។ ប្រទេស​កម្ពុជា គឺជា​សង្គម​ប្រជាធិបតេយ្យ បើក​ចំហ​មួយ ដែល​គោរព​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​។​

២-​យោងតាម​ចម្លើយ ជា​កសិណសាក្សី របស់​សាក្សី​សំខាន់ៗ​មួយចំនួន នៅ​ចំពោះមុខ​តុលាការ លោក ម៉ម សូណង់ដូ គឺជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ នៃ​ចលនា​អបគមន៍​។ ទន្ទឹមនេះ តុលាការ​បាន​សំរេចសេចក្តី​លើ​លោក ម៉ម សូណង់ដូ ដោយ​ផ្អែក​លើ​ភស្តុតាង​យ៉ាង​ជាក់ស្តែង​។​

៣-​ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿងក្តី ជា​លក្ខណៈ​បុគ្គល​ដាច់ដោយឡែក មិន​ជាប់​ទាក់ទង​នឹង​សេរីភាព​សម្តែង​មតិ​នោះទេ​។ ជា​ការពិត ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​របស់គាត់ នៅតែ​ដំណើរការ​ដដែល ហើយ​សមាគម​អ្នកប្រជាធិបតេយ្យ​កម្ពុជា​របស់គាត់ ក៏​បន្ត​ដំណើរការ​ជាធម្មតា​ផងដែរ​។​

៤-​ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​នៅ​ខាងក្រៅ​ងាយ​ក្នុង​ការធ្វើ​សេចក្តីថ្លែងការណ៍​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​​​លើ​​ក​រណី​​លោ​ក​ ​ម៉​ម​ ​សូ​ណ​ង់​ដូ​​​។ ​សេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​​គ្មា​ន​​ភស្តុតាង​ទាំងនោះ ប៉ុនប៉ង​ជះឥទ្ធិពល​លើ​តុលាការ​កម្ពុជា ដែល​ធ្វើឲ្យ​ខូច​ដល់​ឯករាជ្យ និង​អព្យាក្រិតភាព​របស់តុ​លាកា​រ​។​

៥-​ក្នុងនាម​ជា​នីតិរដ្ឋ កម្ពុជា​ត្រូវតែ​អនុវត្ត​នីតិវិធី​ច្បាប់​របស់​ខ្លួន ហើយ​មិន​អាច​អនុញ្ញាត​ឲ្យមាន​អបគម​ន៍​បានទេ​។​

​ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ខាងលើនេះ ជា​ការបញ្ជាក់​នឹង​ជំហរ​ចុងក្រោយ​បំផុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ និង​ដោយ​ផ្ទាល់មាត់​ជាច្រើន ដែល​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ចាប់ពី​តាំងពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១២ ខណៈ​ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុង​រឿង​ចោទប្រកាន់ថា បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ និងចោទប្រកាន់ថាលោក ម៉ម សូណង់ដូជាប់ពាក់ព័ន្ធជាមួយ ​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្ថិតនៅ​សហរដ្ឋអាមេរិក។​

​សហរដ្ឋអាមេរិក បារាំង សហភាព​អឺរ៉ុប អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​-​អន្តរជាតិ និង​អង្គការ​ការពារ​អ្នកកាសែត​ជាតិ​-​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ចាត់ទុកថា ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​ឯករាជ្យ ហើយ​ថា រឿង​ក្តី​របស់​លោក​ម៉ម​សូណង់ដូ ជា​រឿង​នយោបាយ និង​នាំឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ​នៅ​កម្ពុជា ជាដើម​ ៕​

 

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: