THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សង្ស័យបានតែព្រុសចោលដូចរាល់លើក៖ សម្តេច​ហ៊ុន សែន ប្រកាស​ចាត់​​ ការ​​បង​ប្អូន​​ជីដូន​​មួយ​ ដែល​​ពូកែ​រឿង​រត់​ការ​​លក់​​ដី​​រដ្ឋ

leave a comment »


 

ប្រភព៖អង្គរធំមេឌា
ថ្ងៃទី៥ តុលា ២០១២

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទម្លាយ​រឿង​អាស្រូវ​ជា​លើក​ដំបូង ទាក់ទង​នឹង​សាច់​ញាតិ​របស់​លោក ដែល​ឆ្លៀត​ឱកាស​យក​ដី​ដែល​រដ្ឋាភិបាល​សម្រេច​ចែក​ជូន​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ទៅ​លក់​យក​លុយ​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ថ្លែង​ ក្នុងពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី៥ តុលា សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើក​ឡើង​ថា បងប្អូន​ជីដូន​មួយ​របស់​លោក​ជា​អ្នក​រត់​ការ​លក់​ដី​អនុបយោគ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​វាស់វែង​ដី​ចែក​ជូន​ពលរដ្ឋ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ លោក​បន្ត​ថា រឿង​អាស្រូវ​នេះ​មិន​ទាក់​ទង​នឹង​អាជ្ញាធរ​ខេត្ត​ទេ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មិន​ដឹង​មិន​លឺ​ពី​បញ្ហា​នេះ ដើម្បី​បាន​កម្រៃ​ជើង​សារ​ពី​ការ​លក់​ដី​ទាំង​នោះ?។

សម្តេច​ហ៊ុន សែន បញ្ជាក់​ថា «វាស់​វែង​ឲ្យ​ពលរដ្ឋ​វា​មិន​ចេញ​សោះ តែ​បើ​វាស់​ឲ្យ​ឈ្មួញ​វា​ចេញ។ ខ្ញុំ​អត់​នឹក​ស្មាន​ដល់​ប៉ុណ្ណឹង អា​ជីដូន​មួយ​ខ្ញុំ​ហ្នឹង អ្នក​រត់​ការ​តែ​ម្តង​អា​ហ្នឹង។ ឈ្មោះ ឌី ឃ្លាំង ជីដូន​មួយ​ខ្ញុំ​ខាង​ម្តាយ។ កាល​ហ្នឹង ប្រចាំ​គ្នា​បែប​ម៉េច​បាន​មិន​ព្រម​ចុះ​ចែក ខេត្ត​អាច​ផ្តេក​ផ្សំ​ផ្ដួល​រមួល​ផ្សំ​គ្រិច បើ​គ្មាន​ឧបករណ៍​ទេ ទាញ​ខ្សែ​អី​ក៏​លំបាក​មេស ឬ​ក៏​ចាំ​យក​កុំមីស្យុង?»។

សម្តេច​ ហ៊ុន សែន បន្ត​ថា បុគ្គល​ឈ្មោះ ឌី ឃ្លាំង បាន​ចាប់​ដៃគូ​ជាមួយ​ផ្កាយ​មួយ​ម្នាក់ ប៉ុន្តែ​លោក​បាន​ចាត់​ការ​រឿង​នេះ​មិន​ឲ្យ​កើត​មាន​ទៀត​ទេ។

លោក យឹម សុវណ្ណ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី មាន​ប្រសាសន៍​ប្រាប់RFA ថា ជា​ធម្មតា​អ្នក​ដែល​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​រឿង​ដីធ្លី​ធំៗ សុទ្ធ​ជា​អ្នក​មាន​ខ្សែស្រឡាយ​ជា​អ្នក​ធំ ពិសេស​មាន​ទំនាក់ទំនង និង​ជាប់​ខ្សែស្រឡាយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា លោក​សង្ឃឹម​ថា​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​បងប្អូន​លោក ហ៊ុន សែន នឹង​មិន​រួច​ខ្លួន ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ឡើយ។

បើតាមរបាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បានឲ្យ​ដឹង​ថា គ្រាន់​តែ​ឆ្នាំ​២០០៩ អាជ្ញាធរ​បាន​បណ្ដេញ​ចេញ​ពី​ទីតាំង​ដែល​ធ្លាប់​រស់នៅ​យ៉ាង​ហោច​ណាស់​ចំនួន ២៦​លើក និង​បាន​ជម្លៀស​ប្រជាជន​ប្រហែល ២៧.០០០​នាក់ ចេញ​ពី​លំនៅឋាន។ ប្រការ​នេះ ត្រូវ​បាន​សភា​សហគមន៍​អឺរ៉ុប ហៅ​ថា​ជា​គោល​នយោបាយ​រំលោភ​ដីធ្លី​យ៉ាង​ព្រៃផ្សៃ។ ការ​បណ្ដេញ​ចេញ​ក្នុង​ទ្រង់ទ្រាយ​ធំ បាន​សម្រប​សម្រួល​ឲ្យ​មាន​ការ​ដោះដូរ​ដី​ទំហំ​ធំ​ពី​អ្នក​ក្រីក្រ និង​អ្នក​ខ្សត់​ខ្សោយ ទៅ​ឲ្យ​បុគ្គល​មាន​អំណាច​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​មួយ​ចំនួន​តូច៕

 

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: