THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ទីក្រុងអាចម៍ឆាក់រីយក្ស អត់បានប្រមូលសម្រាម ទៀងទាត់៩ថ្ងៃហើយ

leave a comment »


បញ្ជាក់៖ ស្រុកណាក៏មានពិធីបុណ្យជាតិនិងឈប់សម្រាកដែរ តែអាជ្ញាធរ និងក្រុមហ៊ុន ទទួល ខុស​ត្រូវការ ងាររដ្ឋាភិបាលនិងកិច្ចការសាធារណៈជាពិសេសកិច្ចការបរិដ្ឋានបែបនេះ គេនឹងចាត់ចែង”ជួលកម្មករ ឬ បុគ្គលិក ឆ្លាស់សម្រាប់ រយៈពេលខ្លី “មកជំនួស។ គេត្រៀម រាប់ខែមុនជាស្រេច។ ហើយបើធ្វើតែបែបនេះ តើមុខមាត់ប្រទេសជាតិទៅជាយ៉ាងណា បន្ថែមទៅលើឈ្មោះអាក្រក់ស្រាប់រឿងពុករលួយ រំលោភសិទ្ធិ មនុស្ស  ប្លន់ដីធ្លី បំផ្លាញព្រៃ ឈើ ។ល។

RFA/Uon Chhin ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​គំនរ​សំរាម​នៅ​តាម​ដង​វិថី​មួយ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១២។

សាលា​រាជធានី​ភ្នំពេញ៖ ការ​ប្រមូល​សំរាម​នឹង​មិន​ពេញ​លេញ​រយៈ​ពេល​៩ថ្ងៃ

ដោយ សុ ជីវី
2012-10-06
ប្រភព៖អាស៊ិសេរី

សាលា​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ភាព​រអាក់រអួល​នៃ​ការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល ៩ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី១៩ ខែ​តុលា។

ការ​អាក់ខាន​នេះ គឺ​ដោយ​សារ​កម្មករ​ដែល​ជា​អ្នក​ប្រមូល​សំរាម​ភាគ​ច្រើន ត្រូវ​ឈប់​សម្រាក​ទៅ​ពិនិត្យ​ឈ្មោះ ឬ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បុណ្យ​ភ្ជុំបិណ្ឌ។

សាលា​រាជធានី​ភ្នំពេញ ណែនាំ​អោយ​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​នេះ ត្រៀម​វេច​ខ្ចប់ និង​រក្សា​ទុក​ដាក់​សំរាម​អោយ​បាន​ត្រឹមត្រូវ នៅ​ពេល​ដែល​ការ​ប្រមូល​សំរាម និង​ភាព​រអាក់រអួល​រយៈពេល ៩ថ្ងៃ​ខាង​មុខ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១១ ខែ​តុលា តទៅ។

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី៤ ខែ​តុលា បាន​អោយ​ដឹង​ថា សេវា​សម្អាត ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ នឹង​មិន​បាន​ពេញ​លេញ ពី​ថ្ងៃ​ទី១១ ដល់ ១៩ ខែ​តុលា។ ក្នុង​រយៈ​ពេល​នេះ កម្មករ​កម្មការិនី​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី (CINTRI) ភាគ​ច្រើន ត្រូវ​អនុញ្ញាត​អោយ​ឈប់​សម្រាក ដើម្បី​ទៅ​ពិនិត្យ​ឈ្មោះ ឬ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។ ការ​ប្រមូល​សំរាម នឹង​ធ្វើ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃ​ទី២០ ខែ​តុលា។

សេចក្ដី​ជូន​ដំណឹង​ដដែល​បន្ត​ថា ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ មិន​ត្រូវ​បញ្ចេញ​សំរាម​ទៅ​ខាង​ក្រៅ​ផ្ទះ និង​តាម​ទី​សាធារណៈ ដែល​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់ ការ​ធ្វើ​ចរាចរណ៍ អនាម័យ សោភណភាព និង​បរិស្ថាន​ទីក្រុង។

អនុ​ប្រធាន​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​ជា​ក្រុមហ៊ុន​មួយ​ទទួល​បន្ទុក​ប្រមូល​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ លោក សេង ចំរើន មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី៦ ខែ​តុលា ថា កម្មករ​ដែល​បំពេញ​ការងារ​នៅ​ថ្ងៃ​បុណ្យ អាច​នឹង​មាន​ចំនួន​តិច ដូច្នេះ​ការ​ប្រមូល​សំរាម​ត្រូវ​បែង​ចែង​តាម​តំបន់ គឺ​ប្រមូល​ឆ្លាស់​កន្លែង ឬ​ឆ្លាស់​ថ្ងៃ​គ្នា។ លោក​បាន​សំណូមពរ​អោយ​ពលរដ្ឋ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ ជួយ​រក្សា​សំរាម​អោយ​បាន​ត្រឹម​ត្រូវ ដើម្បី​សោភណភាព និង​សុខភាព​ទាំង​អស់​គ្នា។

លោក សេង ចំរើន៖ «អ៊ីចឹង អាស្រ័យ​លើ​ចំនួន​កម្មករ ដែល​យើង​មាន​ជាក់ស្តែង ព្រោះ​ថា​ចំ​ជា​ថ្ងៃ​ឈប់​សម្រាក យើង​អត់​អាច​ធ្វើ​អី​លើស​ពី​ហ្នឹង​ទៅ​ទៀត​ទេ។ មាន​តែ​អាជ្ញាធរ និង​ខាង​ខ្ញុំ អាច​ជួយ​សហការ​គ្នា និង​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ជួយ​ចូល​រួម​ដែរ។ វា​ជា​ការ​ងាយ​ទេ គ្រាន់​តែ​គាត់​ទុក​ដាក់​សំរាម​រាល់​ដង​នៅ​ក្នុង​ថង់​ហ្នឹង ហើយ​គាត់​មើល​ទៅ​សំរាម​ណា​ដែល​យើង​អាច​ចង​ទុក​បាន កុំ​អោយ​វា​មាន​ទឹក វា​ស្អុយ។ ហើយ​ចង​ទុក​អោយ​បាន​ត្រឹម​ត្រូវ​ក្នុង​រយៈពេល ២ ទៅ ៣ថ្ងៃ​ហ្នឹង ហើយ​ដាក់​ក្នុង​ធុង​ផ្ទះ​គាត់​ហ្នឹង​ទៅ»

លោក សេង ចំរើន បន្ត​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ សំរាម​ក្នុង​រាជធានី​ភ្នំពេញ គឺ​មាន​ចំនួន ១.៤០០​តោន​ក្នុង​មួយ​ថ្ងៃ ហើយ​ចំនួន​នេះ​នឹង​ថយ​ចុះ​នៅ​ប្រហែល​ពាក់​កណ្ដាល នៅ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ។

អ្នក​សម្រប​សម្រួល​បណ្ដាញ​រួប​រួម ដើម្បី​គណនេយ្យ​ភាព​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា ខ្វះ​កម្មករ​ធ្វើ​ការ​នៅ​ថ្ងៃ​បុណ្យ បាន​ក្លាយ​ជា​ទម្លាប់​ហើយ​សម្រាប់​សេវាកម្ម​ប្រមូល​សំរាម​នៅ​កម្ពុជា។ លោក​ថា ប្រការ​នេះ​អាច​បណ្ដាល​មក​ពី​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​លើក​ទឹក​ចិត្ត​កម្មករ៖ «ច្រក​ចេញ​ប្រហែល​អាច​មាន គឺ​តាម​រយៈ​ការ​ដំឡើង​តម្លៃ​នៃ​ការ​ប្រមូល​សំរាម ជាពិសេស​អាច​ដោះ​ស្រាយ​បញ្ហា​ភាព​យឺតយ៉ាវ នៃ​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​កម្មករ។ ការ​ឡើង​ថ្លៃ​ហ្នឹង ធ្វើ​ម៉េច គឺ​ក្នុង​តម្លៃ​មួយ​ដែល​អាច​ទទួល​យក​បាន ចៀសវាង​ធ្វើ​អោយ​អ្នក​ប្រើប្រាស់ ឬ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ គេច​ពី​ការ​បង់​ថ្លៃ​សំរាម​ហ្នឹង»

នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ កាល​ពី​ខែ​មេសា កន្លង​មក ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​រអ៊ូរទាំ​ពី​ការ​កក​ស្ទះ​សំរាម ដែល​ធ្វើ​អោយ​ស្អុយ​រលួយ និង​មាន​ក្លិន​អាក្រក់ ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់។ ការ​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​សំរាម​នៅ​ពេល​នោះ បាន​ធ្វើ​ឲ្យ​សំរាម​ចំនួន ៣ពាន់​តោន ត្រូវ​គរ​ស្អុយ​រលួយ​នៅ​តាម​ដង​ផ្លូវ ក៏​ដូច​ជា​ទី​សាធារណៈ​នានា ក្នុង​ក្រុង​នេះ ដោយ​សារ​ប្រមូល​មិន​ទាន់៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: