THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន អាក្រក់និងអន់ជាងទីងមោង ព្រោះទីងមោងអត់តែបេះដូងទេ តែមិនចេះធ្វើបាប មនុស្សទេ៖ PCLនឹងសង់រោង ចក្រផ្តល់ការងារ ឲ្យអ្នកត្រូវបណ្តេញចេញ (ទាល់តែគេមកជួយ)

leave a comment »


ប្រភព៖ភ្នំពេញបុស្តិ៍

អង្គការ​ក្រៅ​រដ្ឋាភិបាលPeople for Care and Learning របស់​​អាមេរិក កំពុង​ស្វែងរក​ទីតាំង​ដីមួយ​កន្លែង​​ ដើម្បី​សាង​សង់​រោងចក្រ​ផលិត​ពូក​ ក្នុង​ការ​ជួយ​ដល់​ការ​បង្កើត​ការងារ​ដល់​សហគមន៍​អណ្តូង ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ហិង្សាពី​សហគមន៍​សម្បុក​ចាប ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន កាល​ពី​ឆ្នាំ២០០៦ ។

គម្រោងសាងសង់​រោងចក្រ​ផលិត​ពូក​នេះ​ គឺជា​ផ្នែក​មួយ របស់​អង្គការ​អាមេរិក PCL​ក្នុង​គម្រោង​ទឹក​ប្រាក់​២,២ទៅ ២,៥លាន​ដុល្លារសម្រាប់​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក​របស់​ជន​រង​គ្រោះ​នៃ​ការ​បណ្តេញ ចេញពី​លំនៅដ្ឋាន​ដោយបង្ខំ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សាលារាជធានី។ គម្រោង​ទឹក​ប្រាក់២,២ទៅ២,៥ លាន​ដុល្លារ ដែល​បង្កើត​ឡើងដោយ​អង្គការ PCL គ្រោង​ផ្តល់​លំនៅដ្ឋាន ១ ៥០០ ខ្នង ​ដល់​ប្រជាជន ៦០០០ នាក់ ហេដ្ឋា​រចនា​សម្ព័ន្ធ​គំនិត​ផ្តួច​ផ្តើម​ការងារ និង​សេវា​សង្គម ក្នុង​ភូមិ​អណ្តូង៣ សង្កាត់​គោករកា ខណ្ឌ​ពោធិ៍​សែនជ័យ ។​

លោកFred Garmon នាយកPCLបាន​ថ្លែងថាលោក​បាន​បង្កើត​គម្រោង​សាងសង់​ទីក្រុង​នេះ​ឡើងបន្ទាប់​ពី​លោកស្រងាក​ចិត្ត​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​គ្មានប្រសិទ្ធភាព​ដែល​បាន​កំពុង​ធ្វើ​ដើម្បី​ជួយ​អ្នក​ទាំង​ឡាយដែល​កំពុង​រស់នៅ​យ៉ាង​លំបាក នៅ​ភូមិ​អណ្តូង​៣ ។

លោកឡុងឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានីបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថាគម្រោង​របស់​អង្គការPCLនេះជា​ផ្នែកមួយ​នៃ​ការ​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​នៅ​តំបន់​នោះ​មាន​ការ​ប្រសើរ។​ តែ​ទោះ​យ៉ាង​ណា សាលារាជធានី កំពុង​ស្វែងរកទីតាំង​ នៅ​តំបន់​នោះ​ ក្នុង​ទំហំ​ដី ១ ហិកតា សម្រាប់​សង់​រោងចក្រ​ផលិត​ពូក​របស់​អង្គការ​មួយ​នេះ។ លោក​បន្ត​ថា«​គម្រោង​រោងចក្រ​ពូក នឹង​បង្កើត​ការងារ​ដល់​អ្នក​ភូមិ​អណ្តូង៣ និង​បង​ប្អូន​នៅ​តំបន់​នោះ» ។​

អង្គការ PCL បាន​ពិចារណា​ចំពោះ​ការ​បង្កើត​រោងចក្រ​មួយ​នេះក្នុង​ទស្សនកិច្ច​មួយ​ របស់​លោក​អភិបាល​រាជធានី កែប ជុតិមា និង​គណៈ​ប្រតិភូ​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​សីហា ។ អង្គការ​ PCL ជា​ដៃ​គូ​របស់​សាលា​រាជធានី ក្នុង​ការ​អភិវឌ្ឍ​ភូមិ​អណ្តូងតាំង​ពី​ឆ្នាំ២០១១មក។​ នេះ​បើ​តាម​លោកឡុង ឌីម៉ង់ ដែល​ថា​ អង្គការ​មួយ​នេះចំណាយប្រាក់​ចំនួន ២,៥ លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូចជា​ធ្វើ​លូ ផ្លូវ និង​សង់​ផ្សារសម្រាប់អតីត​អ្នក​ភូមិ​សម្បុក​ចាប​។ លោក​ថ្លែង​ថា«លោក​អភិបាល​រាជធានី តែង​គិត​គូរ ពី​សុខ​ទុក្ខ​ពលរដ្ឋ​ដែល​ផ្លាស់​ចេញ​ហើយ​មិន​ដែល​ទុក​ឲ្យ​ពួក​គេនៅ​ឯកោ​ឡើយ  ដោយ​បាន​​នាំ​អង្គការ​ដៃគូ​នានា​មក​អភិវឌ្ឍ ​នៅ​សហគមន៍​ផ្សេងៗក៏ដូច​ជា​នៅ​ក្នុង​សហគមន៍​អណ្តូង​នេះ​ផង​ដែរ​» ។

លោកGarmon បាន​រំឭក​ការ​សង្កេត​របស់​លោក​ កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន​ថា «​ខ្ញុំ​ក្រឡេក​មើល​ផ្ទះ​ដែល​យើង​បានសង់ ហើយ​ឃើញ​សំរាម ទឹក​ពណ៌​ប្រផេះ លូទឹក ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត​បាន​ព្យាយាម​ធ្វើ។ប្រព័ន្ធលូ​ទាំង​នោះ ត្រូវ​បាន​ធ្វើ​នៅ​លើ​ដី​មិន​បាន​ត្រឹម​ត្រូវ​ទេ គឺជា​ចំណាត់​ការ​មួយ​ចំណែក​ប៉ុណ្ណោះ​»។ លោក​បន្ត​ថា «​ខ្ញុំគិត​ក្នុង​ចិត្ត​ថា ​ខ្ញុំ​មិន​ចង់​បន្ត​ធ្វើ​បែប​នេះ​ទេ១០០០ដុល្លារ​ក្នុង​មួយ​គ្រួសារ។ យើង​កំពុង​សាងសង់​ផ្ទះ​ថ្មីយើង​មិន​បានជួយ​ប្រជាជន​ទាំង​នេះ​ទេ។​យើង​គ្រាន់​តែ​បង្កើត​តំបន់​អនាធិបតេយ្យ​មួយ​ទៀត​ប៉ុណ្ណោះ​»។លោក​Garmond បន្ថែមថា ការ​លុប​បំបាត់​វដ្ត​នៃ​ភាព​ក្រីក្រដែល​បរិស្ថាន​អាក្រក់​នេះ​បាន​បង្កើត​ឡើងអាច​សម្រេច​ទៅ​បាន ដោយ​ការ​សាងសង់​ទីកន្លែង​នេះ​ឡើង​វិញ​ទាំង​ស្រុង គឺ​ចាប់ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ឡើង​ទៅ ។

ក្នុង​តំបន់​អនាធិបតេយ្យ​នេះប្រជាជនត្រូវ​បាន​គេ​បោះ​បង់​ចោល កូន​រំខាន​ឪពុក​ម្តាយ ដោយ​ការ​លេង​លើ​ភក់ដែល​មាន​ទឹក​កង្វក់ សំរាម និង​សត្វ​ល្អិត ។

លោកវ៉ាត វណ្ណា ម្ចាស់​គ្លីនិក​ក្បែរ​នោះ​ បាន​ថ្លែង​ថា ជំងឺ​ដែល​កកើត​ក្នុង​ទឹក​កង្វក់​នេះ បាន​ចម្លង​ក្នុង​ភូមិ​ ជា​ពិសេស​កុមារ។ លោក​បាន​បន្ថែម​ថា«​ពួក​គេ​ភាគ​ច្រើន​ ប្រឈម​នឹង​បញ្ហា​ដក​ដង្ហើម រាករូស និង​គ្រុន​ក្តៅ ហើយ​ពួក​គេ​មាន​ជំងឺ​ហង់​សិន​ព្រោះ​ពួក​គេ​រស់នៅ​គ្មាន​អនាម័យ» ។

ភូមិអណ្តូង៣មាន​ចម្ងាយ​ប្រហែល២០គីឡូម៉ែត្រពី​កណ្តាល​ក្រុង​ត​ភ្ជាប់​ដោយ​ផ្លូវ​ទ្រុឌ​ទ្រោម ជា​ហេតុ​បង្កការ​លំបាក​សម្រាប់​ប្រជាជន ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ និង​ប្រកប​មុខ​របរ​ផ្សេងៗ​នៅ​ក្នុង​ក្រុង​ ។

កាល​ពី​ខែ​ឧសភាលោកកែប ជុតិមា បាន​សម្ពោធ​ផ្សារ​កម្ពស់​ពីរ​ជាន់​មួយ នៅ​ក្នុង​ភូមិ​អណ្តូង​៣បើ​ទោះ​បី​ជា​តូប​នៅ​ក្នុង​ផ្សារ​នេះ​នៅ​ទំនេរ​ក៏ដោយ​ ។

វីដេអូ​លើ​អ៊ីនធឺណិត ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ PCL បាន​បង្ហាញ​អំពី​ដំណោះស្រាយ​មួយ​ ទៅ​ដល់​សហគមន៍អណ្តូង៣ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ជា​លើក​ទីពីរនិង​ការ​គូស​បង្ហាញ​អំពី​ផែនការ​អភិវឌ្ឍន៍​ច្រើន​ជាងមុនដូចជា មជ្ឈ​មណ្ឌល​អាជីវកម្ម ​សាលា​រៀន សួន​ច្បារ និង​អនាម័យ​សមស្រប​ជាង​មុន ។

លោកGarmon ​ទទួល​ស្គាល់​ថា ផែន​ការ​ទាំង​នេះនឹង​ប្រឈម​មុខ​ឧបសគ្គ​ជា​ច្រើន ដូច​ជាបញ្ហា​ក្លែង​បន្លំ និង​បញ្ហា​ចេញ​កម្មសិទ្ធិ​ដីធ្លីប៉ុន្តែ​បាន​ថ្លែង​ថាលោក​កំពុង​ស្នើ​សុំ​ទៅ​រដ្ឋាភិបាលឲ្យ​ធានា​កុំ​ឲ្យ​មាន​អំពើ​ពុករលួយ​ចំពោះ​គម្រោងនេះ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​ភូមិ​ ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​របស់​ពួក​គេ​ ។

កាល​ពី​សប្តាហ៍​មុន​ប្រជាជន​តំណាង​ឲ្យ​គ្រួសារ​ចំនួន​១៩បាន​ធ្វើ​បាតុកម្ម បន្ទាប់​ពី​ពួក​គេ​ ទទួល​បាន​ការ​ជូន​ដំណឹងអំពី​ការ​បណ្តេញ​ចេញ​ម្តង​ទៀត ដោយ​សារ​គម្រោង​ផ្លូវ​ថ្មី​មួយនៅ​​ក្នុង​តំបន់​នោះបើ​ទោះបី​ជា​អាជ្ញាធរ ​បាន​និយាយថា​ពួក​គេ​គ្រាន់​តែ​ត្រូវ​បាន​បណ្តេញ​ចេញ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​ក្តី។ ព័ត៌មាន​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ស្រី ព្រំ សាមឿន អាយុ ៤៨ ឆ្នាំ ​ដែល​ជា​ប្រជាជន​ម្នាក់​ ក្នុង​ចំណោម​គ្រួសារ​ទាំង​នោះ ថ្លែង​ថា អ្នក​ស្រី​នឹង​ជឿថា វា​ជា​គម្រោង​សាងសង់​ទីក្រុង​ពិត​ប្រាកដ នៅ​ពេល​អ្នក​ស្រី​ឃើញ​វា​។ អ្នក​ស្រី​បន្ត​ថា​៖ «​ខ្ញុំ​នឹង​រីក​រាយ​ប្រសិន​បើ​ខ្ញុំ​ទទួល​បាន​ផ្ទះ​មួយ​ពី​ពួក​គេ ហើយ​ខ្ញុំ​នឹង​ស្ងោរ​មាន់​ដាក់​សែន​» ។

PCLនិយាយ​ថា​ខ្លួន​បាន​លើក​ឡើង​ចំនួន​ទឹក​ប្រាក់៥៩៥០០០ដុល្លារ​នៃ​គោលដៅ​គម្រោង​នេះ​​រហូត​មក​ដល់​បច្ចុប្បន្ននេះ ដែល​មិន​រួម​បញ្ចូល​ថ្លៃ​ចំណាយ​រដ្ឋបាល ហើយ​គម្រោង​នេះ មាន​ការ​រួម​ចំណែក​ជាច្រើន​ផង​ដែរពី​ក្រុម​អង្គការដូចជា Habitat for Humanity និង World Vision ។

ចាប់​តាំង​ពី​ពិធី​បើក​ការ​ដ្ឋាន នៃ​គម្រោង​នេះ ​កាល​ពី​ខែ​កុម្ភៈ​ ពួក​គេ​បាន​សាង​សង់​ផ្សារ ​មជ្ឈ​មណ្ឌល​សិក្សានិង​បានចាប់​ផ្តើម​ការងារ​សាងសង់​ផ្លូវ​ និង​អនាម័យ​ ។ វា​ត្រូវ​ការ​ពេល​យូរ​រហូត​ដល់​ពិធី​សម្ពោធ​ប្រើប្រាស់ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​២០១៥  សម្រាប់​ទីក្រុង​មួយ  ដែល​នឹង​ជួយ​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ដូចជា សួន​ច្បារទីធ្លា​លេង​កម្សាន្ត​ជាដើម ។

លោកGarmon ទទូច​ថា​ គម្រោង​នេះ នឹង​ល្អ ហើយ​ទីក្រុង​មួយ​នឹង​ត្រូវ​លេច​ឡើង​។ លោក​បន្ត​ថា​៖ «ទាំង​អស់​នេះនឹង​ក្លាយ​ជា​ការ​ពិត មិន​មាន​អ្វី​សង្ស័យ​នោះ​ទេ នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ វា​នឹង​កើត​ចេញ​ជា​រូបរាង​ឡើង​ ទាំង​អស់​នេះ​នឹងត្រូវ​បាន​សាង​សង់​ឡើង​» ៕

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: