THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បោះបង្គោលជិតរួចហើយ ចុះដីដែលយួនត្រូវសងខ្មែរនៅឯណា?

leave a comment »


 

ពលរដ្ឋ​ខេត្ត​តាកែវ​តាម​ព្រំដែន​កម្ពុជា​វៀតណាម​បារម្ភ​ខ្លាច​បាត់​ដី​ធ្វើ​កសិកម្ម

ដោយ ដែន អយុធ្យា
2012-10-09
ប្រភព៖អាស៊ីសេរី

ប្រជាពលរដ្ឋ​មាន​លំនៅឋាន​តាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​តាកែវ កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​ធ្វើ​កសិកម្ម បណ្ដាល​មក​ពី​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ។

ផែនការ​បោះ​កំណត់​ព្រំដែន​គោក​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម គ្រោង​បញ្ចប់​ត្រឹម​ឆ្នាំ​២០១២។

ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម មួយ​ចំនួន​តែង​តែ​មាន​បញ្ហា​ទាក់​ទង​រឿង​ដីធ្លី ដោយ​សារ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​មាន​ការ​កំណត់​ព្រំដែន​ជាក់​លាក់​ផ្លូវ​ការ។

ពលរដ្ឋ​មិន​បង្ហាញ​អត្តសញ្ញាណ រស់នៅ​ស្រុក​បូរីជលសារ ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា ប៉ុន្មាន​ឆ្នាំ​មក​នេះ អាជ្ញាធរ​វៀតណាម បាន​ព្រមាន និង​ហាម​មិន​ឲ្យ​ពួក​គាត់​ធ្វើ​ស្រែ​តាម​ព្រំដែន​ទេ ជា​ហេតុ​នាំ​ឲ្យ​ដី​ស្រែ​ពួក​គាត់​មួយ​ចំនួន​ត្រូវ​ទុក​ចោល។ កង្វល់​នេះ​កន្លង​មក ពួក​គាត់​បាន​ផ្តល់​ព័ត៌មាន​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ជាច្រើន​ដង ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ជួយ​ឈឺ​ឆ្អាល​ទេ។

លោក​ថា សព្វថ្ងៃ​នេះ​អ្វី​ដែល​កសិករ​កំពុង​ព្រួយ​បារម្ភ​ធំ​បំផុត​នោះ គឺ​បារម្ភ​ខ្លាច​បាត់​ដី​កសិកម្ម​ធ្លាប់​បង្ក​បង្កើន​ផល​ពី​ដូន​តា​បន្ត​ទៀត ដោយ​សារ​ការ​បោះ​កំណត់​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ថា ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​តាម​ព្រំដែន​សព្វថ្ងៃ​នេះ រស់​ទាំង​ភ័យ​ខ្លាច និង​មិន​ហ៊ាន​និយាយ​ស្តី​លើ​បញ្ហា​ការ​ហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម ឬ​ការ​បាត់​បង់​ដី​កសិកម្ម​ទៅ​ឲ្យ​ប្រទេស​វៀតណាម នោះ​ទេ ព្រោះ​ត្រូវ​អាជ្ញាធរ​គំរាម។

ទាក់​ទិន​បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​តាកែវ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​កង្វល់​ពលរដ្ឋ ឬ​បញ្ហា​ព្រំដែន​នេះ​ទេ ដោយ​អះអាង​ថា ត្រូវ​ប្រមុខ​ដឹកនាំ​ស្រាយ​បំភ្លឺ​ក្នុង​រដ្ឋសភា​រួច​ហើយ កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ក្នុង​កិច្ច​ប្រជុំ​សភា បាន​ចំណាយ​ពេល​ជាង ៥ម៉ោង ដើម្បី​បកស្រាយ​បញ្ហា​ព្រំដែន​តប​ទៅ​នឹង​សំណួរ​របស់​លោក សុន ឆ័យ សមាជិក​សភា​គណបក្ស សម រង្ស៊ី។ ក្នុង​ឱកាស​នោះ លោក​ធានា​អះអាង​ថា ការ​បោះ​កំណត់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម “កម្ពុជា​នឹង​មិន​ខាត ឬ​បាត់​បង់​ដី​ឡើយ សូម្បី​តែ ១ម៉ែត្រ​ក្រឡា​ក៏ដោយ”។

បន្ថែម​លើ​នេះ កាល​ពី​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ​២០១២ លោក ហ៊ុន សែន បាន​បន្ត​លើក​យក​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន នៅ​តាម​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម៖ «ជម្រើស​ជម្លៀស​ប្រជាជន កាត់​ភូមិ​ខ្មែរ​ឲ្យ​វៀតណាម កាត់​ភូមិ​វៀតណាម ឲ្យ​ខ្មែរ អា​ជម្រើស​ហ្នឹង​ទៅ​មិន​រួច​ទេ។ ជម្រើស​រើ​ភូមិ​វៀតណាម ចេញ ឬ​រើ​ភូមិ​ខ្មែរ​ចេញ អា​ជម្រើស​ហ្នឹង​ក៏​ទៅ​មិន​រួច​ដែរ នៅ​តាំង​ពី​ដូន​តា​ផ្នូរ​ខ្មោច​ផ្នូរ​អី​នៅ​ទីនោះ​ទាំង​អស់។ អ៊ីចឹង សល់​តែ​ជម្រើស​តែ​មួយ​គត់ ដែល​ងាយ​ស្រួល​ជាង​គេ គឺ​ជម្រើស​ខ្សែ​ផែនទី​សារ៉េ​ទៅ​តាម​ការ​កាន់​កាប់​ជាក់​ស្ដែង​របស់​ប្រជាពលរដ្ឋ»

ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១២ សុំ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​លើ​កង្វល់​ពលរដ្ឋ​ខេត្ត​តាកែវ និង​ខេត្ត​ផ្សេងៗ លើ​បញ្ហា​ដោះដូរ​ដី ឬ​ភូមិ​តាម​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ត្រឹមត្រូវ៖ «យើង​ចង់​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ ពីព្រោះ​ការ​ដែល​បោះ​បង្គោល​យក​ខ្នាត ១លើ៥០ពាន់ គឺ​មាន​ន័យ​ថា យក​តាម​ផែនទី​ទាហាន​អាមេរិកកាំង។ មិន​មែន​កំណត់​ផែនទី​ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ដែល​យើង​កំណត់​យក​ខ្នាត ១លើ១០០ពាន់​ផង​ទេ។ អ៊ីចឹង​ហើយ បាន​ជា​ធ្វើ​ឲ្យ​កម្ពុជា​យើង​មាន​ការ​ខាត​បង់ ហើយ​យើង​មើល​ឃើញ​ជាក់​ស្ដែង បង្គោល​ចេះ​តែ​លយ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា»

របាយការណ៍​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ថា ក្នុង​ចំណោម​ផ្ទៃដី​ដែល​កម្ពុជា លយ​ចូល​វៀតណាម សរុប​ចំនួន ៩១៦​ហិកតារ និង​វៀតណាម លយ​ចូល​មក​ប្រទេស​កម្ពុជា សរុប​ចំនួន ២.១៦០​ហិកតារ។ ការ​លយ​នេះ មាន​នៅ​ខេត្ត​កំពង់ចាម កម្ពុជា លយ​ចូល​វៀតណាម ចំនួន ៣៨៥​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ៨២៥​ហិកតារ។ នៅ​ខេត្ត​ស្វាយរៀង កម្ពុជា លយ​ចូល​វៀតណាម ចំនួន ២៨៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ១.១០០​ហិកតារ។ នៅ​ខេត្ត​ព្រៃវែង កម្ពុជា លយ​ចូល​វៀតណាម ចំនួន ៥៤​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ៣០​ហិកតារ។ នៅ​ខេត្ត​តាកែវ កម្ពុជា លយ​ចូល​វៀតណាម ចំនួន​ជាង ១៥៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន​ជាង ១៥១​ហិកតារ។ នៅ​ខេត្ត​កំពត កម្ពុជា លយ​ចូល​វៀតណាម ចំនួន​ជាង ២៩​ហិកតារ និង​វៀតណាម លយ​ចូល​កម្ពុជា ចំនួន ៥៣​ហិកតារ។

ខេត្ត​ដែល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​ដោះដូរ​ទឹក​ដី មាន​ខេត្ត​កំពង់ចាម ខេត្ត​កំពត និង​ខេត្ត​តាកែវ។ រីឯ​ខេត្ត​ស្វាយរៀង និង​ខេត្ត​មួយ​ចំនួន​ទៀត កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា៕

 

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: