THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

កុម្មុយនីស្តត្រូវជូនពរកុម្មុយនីស្តដូចគ្នា ហើយបន់ឲ្យចិនខ្លាំង ដើម្បីសុំទាននិងបានឲ្យបក្សខ្លួនរស់ផង

leave a comment »


(ហ៊ុន សែន ទស្សនកិច្ចនៅចិន)
ហ៊ុនសែនបានប្រកាសពីការចូលរួមសាទរ លើមហាសន្និបាតលើកទី១៨ នៃបក្សកុម្មុយនីស្តចិន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយសូមជូនឲ្យមហាសន្និបាតនោះប្រកបដោយជោគជ័យ ដើម្បីឲ្យចិននៅ តែមាន សេដ្ឋកិច្ចរីកចម្រើន ដើម្បីជួយដល់ពិភពលោក និងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជាជាដើម ។
ដោយលើកឡើងពីទំនាក់ទំនងរវាងចិន និងអាល្លឺម៉ង់ ព្រមទាំងទំនាក់ទំនងចិន និងអឺរ៉ុប ហ៊ុន សែន ក៏បាន បន្ថែមថា “កំណើនសេដ្ឋកិច្ចរបស់ចិន មិនត្រឹមតែជួយចិនខ្លួនឯងទេ តែជួយឲ្យតំបន់និងពិភពលោក ផងដែរ ហើយជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍នោះឯង ។ យើងក៏មានការកង្វល់ចុងក្រោយនេះ ទន្ទឹមនឹងសេដ្ឋ អាមេរិក សេដ្ឋកិច្ចអឺរ៉ុប មានភាពមិនច្បាស់លាស់ការងើបឡើងយឺតៗកំណើនសេដ្ឋកិច្ចរបស់ចិននិង ឥណ្ឌា បែរជាចាប់ផ្តើមមានការទ្រឹង និងថយចុះ ។ អ៊ីចឹងស្ថានភាពនេះ យើងក៏មិនត្រូវភ្លេចពីការប្រុងប្រយ័ត្នក្នុង
ប្រទេសរបស់យើងអំពីអតិផរណា (ទំនិញឡើងថ្លៃ) នោះទេ ។ ប៉ុន្តែអតិផរណា និងសេដ្ឋកិច្ចរបស់ កម្ពុជា យើងនៅតែស្ថិតក្នុងស្ថានភាពល្អ” ។

បញ្ជាក់រដ្ឋចិនពិតជាមាន ជាពិសេសមេដឹកនាំចិនពិតជាមហា អ្នកមាន តែប្រជាជនចិនភាគច្រើន គឺនៅតែ​ជាអ្នក្រីក្រ។ ចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ។ រឿងពិភពលោក ក្រឡាប់​ចាក់​ឬមិនក្រឡាប់​ចាក់គ្មានអ្វីប៉ះពាល់ដល់សេដ្ខកិច្ចខ្មែរទេ ឲ្យតែគេនៅដាក់ទាន និងឲ្យខ្ចីលុយតាម​ទំលាប់គឺអ្វីៗ និងមានតំ​ណើរ​ការធម្មតា។ តែបើគេឈប់ដាក់ទាននិងឈប់ឲ្យខ្ចីវិញ ទោះជាសេដ្ឋកិច្ចពិភពលោកល្អយ៉ាងណា​ក៏​សេដ្ឋកិច្ច​ខ្មែរអាចក្រឡាប់ចាក់បានដែរ។ ជារឿងពិត!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: