THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ក្រុមចោលម្សៀត មិនប្រឹងធ្វើល្អ តែបែជាប្រឹងបង្ខំគេឲ្យ ទទួលយកអំពើ អាក្រក់ របស់ខ្លួន៖ រដ្ឋាភិបាល​គំរាម​ប្រើ​វិធាន​ការ​ច្បាប់​លើ​វិទ្យុ​អាមេរិក

leave a comment »


Phnom Penh Post
By ឆាយ ច័ន្ទនីដា និង Abby Seiff

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា កាល​ពី​ម្សិល​មិញ បាន​ធ្វើ​ការ​ព្រមាន​ខ្លាំងៗ នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ដល់​វិទ្យុ​អាមេរិក​ចំនួន ២ ផ្សាយ​ជា​ភាសាខ្មែរ ឲ្យ​ធ្វើការ​ឲ្យ​មាន​វិជ្ជា​ជីវៈ​ចំពោះ​ការ​ផ្សាយ​របស់​ខ្លួន បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល នឹង​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​តុលាការ។

យ៉ាង​ណា​ក៏​ដោយ មាន​ព័ត៌មាន​តិច​តួច​បំផុត ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង ដល់​អ្នក​សារព័ត៌មាន អំពី​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​«មាន​លក្ខណៈ​ចង្អៀត» នេះ ហើយ​មនុស្ស​ជា​ច្រើន ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​បាន​បដិសេធ​មិន​ផ្តល់​អត្ថា​ធិប្បាយ អ្វី​ឡើយ។​

ទោះ​យ៉ាង​ណា​ប្រភព​ព័ត៌មាន​ពី គេហទំព័រ​ក្នុង​ស្រុក​មួយ ឈ្មោះ ECOKhmer.com បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ពុធ មាន​ការ​ចូលរួម​ពី​មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ក្រសួង​ព័ត៌មាន ក្រសួង​ការ​បរទេស ក្រសួង​យុត្តិធម៌ រាជ​បណ្ឌិត​សភា​កម្ពុជា​និង​ប្រធាន ក្លិប​អ្នក​កាសែត​កម្ពុជា​លោក​ប៉ែន សមិទ្ធិ​គឺ​បាន​ធ្វើ​ការ​ព្រមាន​ចំពោះ មុខ​តំណាង​វិទ្យុ​អាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ព្រម​ទាំង​មន្ត្រី​មក​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី ថ្លែង​ថា លោក​មិន​អាច​ផ្តល់​នូវ​ការ​បញ្ជាក់ ឲ្យ​បាន​ច្រើន​អំពី​ជំនួប​ជាមួយ​វិទ្យុ ដែល​គាំទ្រ​ដោយ​អាមេរិក​នេះ​បាន​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា៖ «ជាការ​ប្រជុំ​ក្នុង​លក្ខណៈ​មិត្ត​ភាព»។ នៅ​ពេល​សួរ​ថា តើ​វិទ្យុ​ទាំង​ពីរ ផ្សព្វ​ផ្សាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​រដ្ឋាភិបាល និង​ធ្វើ​ការ​ផ្សាយ​គាំទ្រ​តែ​ខាង​គណបក្ស​ប្រឆាំង​ឬយ៉ាង​ណា? លោក ផៃ ស៊ីផាន បាន​ត្រឹម​តែ​ថ្លែង​ថា៖ «​ជា​បញ្ហា​សម្ងាត់»។ លោក​បន្ត​ថា៖ «យើង​មិន​ថ្កោល​ទោស​នរណា​ម្នាក់ នៅ​វិទ្យុ​អាស៊ី​សេរី ឬ​វីអូអេ​ទេ តែ​យើង​ត្រូវ​ការ​បង្កើន​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល និង​ប្រព័ន្ធ​ព័ត៌មាន​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​យល់​ខុស​ជាមួយ​គ្នា»។ លោក​បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល គ្មាន​គម្រោង​បិទ​វិទ្យុ​ទាំង​ពីរ​នេះ​ឡើយ និង​គ្រាន់​តែ​ចង់​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​ពីរ​នេះ ប្រាកដ​ថា «គោរព​ច្បាប់ និង​បទដ្ឋាន​នៅ​ប្រទេស​កម្ពុជា ហើយ​គេ​គួរ​តែ​យល់​ខ្លួន​ឯង​ហើយ»។

លោក រស់ ចន្ត្រា​បុត្រ មក​ពី​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​គិត​ថា មាន​គេហ​ទំព័រ ហ៊ាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​ឡើយ ព្រោះ​កិច្ច​ប្រជុំ​ដែល​មាន​រូប​លោក​ចូលរួម​ដែរនេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សារ​ព័ត៌មាន​ណា​ផ្សព្វ​ផ្សាយ​ឡើយ។ លោក​ថ្លែង​ថា ៖ «នេះ​ជា​ការ​ប្រជុំ​ផ្ទៃ​ក្នុង​ទេ ជាលក្ខណៈ​សន្ទនា រវាង​រដ្ឋាភិបាល និង​វិទ្យុ​ទាំង​នោះ។ យើង​ចង់​ធ្វើ​ម៉េច ឲ្យ​មាន​ទំនាក់​ទំនង​ល្អ ជាមួយ​គ្នា ហើយ​ក៏​មិន​ឲ្យ​ផ្សព្វផ្សាយ​ចេញ​ក្រៅ​ដែរ»។

តែទោះយ៉ាងណា គេហទំព័រ​មួយ​នេះ ឲ្យ​ដឹង​បន្ត​ថា តំណាង​រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​វិទ្យុ​ទាំងពីរ សរសេរ​ពី​ចំណុច​ល្អ​របស់​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន និង​បាន​ធ្វើ​ការ​ស្តី​បន្ទោស​យ៉ាង​ច្រើន ទៅ​លើ​វិទ្យុ​អាស៊ី​សេរី។ «មន្ត្រី​រដ្ឋាភិបាល បាន​ដាស់​តឿន​ឲ្យ​វិទ្យុ​ទាំង​ពីរ ពិនិត្យ​ពី​កម្រិត​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​ត្រូវ​មាន​ការ​កែប្រែ តែ​បើ​គ្មាន​ការ​កែប្រែ​រក​ផ្លូវ​វិជ្ជមាន​ទេ វិធាន​ការ​ច្បាប់​នឹង​ត្រូវ​អនុវត្ត»។

អ្នកនាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក លោក សន ម៉ាក​គីន​តូស ដែល​ចូលរួម​ក្នុង​ការ​ប្រជុំ​ម្សិលមិញ ក៏​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ដែរ ដោយ​បាន​ជំរុញ​ឲ្យ​សួរ​ទៅ​រដ្ឋាភិបាល​កម្ពុជា​វិញ។ ទោះ​យ៉ាង​ណា នៅ​ពេល​សួរថា​ តើ​លោក​មាន​ការ​ព្រួយ​បារម្ភ ពី​ការ​ព្រមាន​មក​លើ​វិទ្យុ ដែល​ឧបត្ថម្ភ​ដោយ​អាមេរិក​ឬ​ទេ? អ្នក​នាំ​ពាក្យ​រូបនេះ និយាយ​ថា៖ «​ស្ថានទូត គាំទ្រ និង​លើក​កម្ពស់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា។ ចំពោះ​ការ​ផ្តល់​ជំនួយ​ដល់​វិទ្យុ​វីអូអេ និង​អាស៊ី​សេរី​នោះ​ជា​គោល​បំណង​ដ៏​សំខាន់​របស់​យើង»។

បុគ្គលិក​ផ្នែក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី​ និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក បាន​បដិសេធ មិន​ផ្តល់​អត្ថា​ធិប្បាយ​ណា​មួយ​ឡើយ៕

Advertisements

Written by Kolbot Khmer

October 11, 2012 at 8:59 am

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: