THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ជារឿងអតីតកាល តែជាខ្មែរយើងត្រូវតែយល់៖ ស្តេច មិញ ម៉ាង របស់យួន មើលងាយខ្មែរ

leave a comment »


ផ្សាយដើមនៅ៖តាម៉ាប់

ស្ដេច​យួន​នាម មិញ ម៉ាង មាន​អំណាច​ជា​ធំ​បាន​​ត្រួត​ត្រា​ស្រុក​ខ្មែរ​នៅ​កំឡុង​ឆ្នាំ ១៨៣០ ។ ខាង​ក្រោម​នេះ​​ គឺ​ជា​សំបុត្រ​ពីរ​ច្បាប់​ដែល​សរសេរ​ឆ្លើយ​ឆ្លង​ គ្នា​​រវាង​មេទ័ព​យួន​នៅ​ស្រុក​ខ្មែរ (បើ​តាម​ចាំ ទ្រឿង​ មិញយ៉ាង និង ស្ដេច​ មិញ ម៉ាង) ៖

ទ្រឿង មិញយ៉ាង ៖ទូល​បង្គំ​បាន​ផ្ដល់​រង្វាន់​ក៏​ដូច​ជា​ដាក់​ទោស​មន្ត្រី​ខ្មែរ​ទៅ​តាម​គុណ​បំណាច់​ និង​​កំហុស​របស់​ពួក​គេ​ដែរ ។ ទូល​បង្គំ​បាន​ស្នើ​សុំ​ឲ្យ​ស្ដេច​ខ្មែរ​ជួយ​ តែ​ស្ដេច​ខ្មែរ​ហាក់​ដូច​ជា​ស្ទាក់​ស្ទើរ​មិន​ព្រម​​លូក​ដៃ​សោះ ។ បន្ទាប់​ពី​ស្វែង​យល់​ពី​ស្ថាន​ការ​មួយ​រយៈ​មក​ ទូល​បង្គំ​យល់​ថា​មន្ត្រី​ខ្មែរ​ចេះ​តែ​សូក​ និង​ស៊ី​សំណូក​តែ​ប៉ុណ្ណោះ ។ ពួក​គេ​លក់​មន្ទីរ​ គ្មាន​នរណា​គោរព​​បញ្ជា ពួក​គេ​ធ្វើ​អ្វី​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​​តែ​ប៉ុណ្ណោះ ។ នៅ​ពេល​ដែល​ទូល​បង្គំ​ព្យាយាម​កេណ្ឌ​ទ័ព ស្ដេច​ខ្មែរ​បាន​អនុញ្ញាត​ហើយ តែ​ពួក​មន្ត្រី​បែរ​ជា​នាំ​គ្នា​លាក់​មនុស្ស​ពេញ​កម្លាំង​អស់​រលីង ។ នៅ​ពេល​ដែល​ទូល​បង្គំ​ព្យាយាម​ប្រមូល​បញ្ជី​ឈ្មោះ​មន្ត្រី​ដែល​មាន​គុណ​បំណាច់ ស្ដេច​ខ្មែរ​បែរ​ជា​មិន​យល់​ព្រម​ទៅ​វិញ ។ សរុប​មក​ បួន​ខែ​នេះ​អ្វី​ៗ​ គឺ​ទទេ​ស្អាត ។

មិញ ម៉ាងពួក​ជនជាតិ​ព្រៃ​ទាំង​នោះ​បាន​ស្ថិត​នៅ​ក្រោម​អំណាច​យើង​អស់​ហើយ​ ដូច្នេះ​ចូរ​ឯង​ជួយ​បង្ហាត់​បង្រៀន​ពួក​គេ​ពី​ទំនៀម​ទម្លាប់​របស់​សាសន៍​យើង​ផង ។ យើង​បាន​ឮ​ថា​ដី​នៅ​ទីនោះ​មាន​ជីវជាតិ​ខ្លាំង​ណាស់ ហើយ​ក៏​សម្បូរ​សត្វ​គោ​ទៀត​ផង ប៉ុន្តែ​ពួក​ព្រៃ​ទាំង​នោះ​បែរ​ជា​ប្រើ​តែ​ចប​​ដើម្បី​ធ្វើ​ស្រែ​ទៅ​វិញ ។ ពួក​នោះ​ដាំ​ស្រូវ​បាន​​ល្មម​តែ​គ្រប់​ហូប​នោះ​ទេ ហើយ​ក៏​មិន​ចេះ​​រក្សា​ទុក​ក្នុង​ឃ្លាំង​ដែរ ។ ទាំង​មាន់​ ទាំង​ជ្រូក​ ទាំង​សូត្រ​ សុទ្ធ​តែ​ជា​របស់​កម្រ ហើយ​មាន​តម្លៃ​ថ្លៃ ។ ទាំង​នេះ​មក​តែ​ពី​ភាព​ខ្ជិល​ច្រអូស​នៃ​ជនជាតិ​នេះ ដូច្នេះ​យើង​ដាក់​រាជ​បញ្ជា​ឲ្យ​ឯង​ថា ៖ បង្រៀន​ពួក​គេ​ឲ្យ​ដាំ​ដើម​មន ចិញ្ចឹម ​ជ្រូក​ មាន់​ ទា ។ បង្រៀន​​ពួក​គេ​ឲ្យ​ចេះ​ភាសា​របស់​យើង ហើយ​បើ​មាន​ទំនៀម​ទម្លាក់​ហួស​សម័យ​ ឬ​បែប​ព្រៃ​ទៀត​នោះ ត្រូវ​តែ​លុប​បំបាត់​ឲ្យ​អស់ ។ បញ្ជ្រាប​គំនិត​ទាំង​នេះ​ចូល​ទៅ ដើម្បី​ប្រែក្លាយ​ជនជាតិ​ព្រៃ​ទាំង​នេះ​ទៅ​ជា​ប្រជា​ជន​ដែល​មាន​អរិយធម៌ ។

៣ ឆ្នាំ​ក្រោយ​មក​ ប្រជាជន​ខ្មែរ​ទាំង​មន្ត្រី​ និង​ព្រះ​សង្ឃ​​ក៏​បាន​រើ​បម្រាស់​ ហើយ​កាប់​សម្លាប់​យួន​អស់​ជា​ច្រើន ។

ដក​ស្រង់ និង បកប្រែ ៖ The Land and People of Cambodia by David P. Chandler (1991),
(p 96-97)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: