THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បើហ៊ុន សែន មិនមែនជាកញ្ជះយួនទេ តើយួនធ្វើម្តេចមាន សិទ្ធិ ចូលមកនៅស្រុកខ្មែរ តាមចិត្តបែបនេះដែរទេ?

leave a comment »


ពលរដ្ឋ​អះអាង​ថា​វៀតណាម​បន្ត​ចូល​ដី​កម្ពុជា​និង​មាន​សិទ្ធិ​ទិញ​ដី​ខ្មែរ​រស់នៅ

ដោយ ម៉ម មុនីរតន៍
2012-10-11
Source: RFA

RFA/Morm Moniroth ៨-តុលា-២០១២៖ ទូក​របស់​ជន​អន្តោប្រវេសន៍​វៀតណាម កំពុង​បើក​លក់​បន្លែ ត្រី​សាច់ ក្នុង​ស្ទឹង​មួយ​របស់​ខ្មែរ ស្ថិត​ក្នុង​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ។

ពលរដ្ឋ​ស្រុក​បូរីជលសារ ខេត្ត​តាកែវ អះអាង​ថា ជន​ជាតិ​វៀតណាម បន្ត​ឆ្លង​ចូល​ប្រទេស​កម្ពុជា ដើម្បី​មាន​សិទ្ធិ​រស់នៅ​ដូច​ពលរដ្ឋ​កម្ពុជា ជា​បន្តបន្ទាប់ បើ​ទោះ​ជា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​កំណត់​ហើយ​យ៉ាង​ណា​ក្ដី។

លោក មាស សារេន ជា​ពលរដ្ឋ​ឃុំ​កំពង់អំពិល ស្រុក​បូរីជលសារ លោក​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម បន្ត​ហូរ​ចូល​ប្រទេស​កម្ពុជា មិន​ឈប់​ឈរ​ទាំង​នៅ​មុន​ការ​កំណត់​បោះ​បង្គោល​ព្រំដែន និង​ក្រោយ​ពេល​ប្រទេស​ទាំង​ពីរ​កំណត់​ដែន​សីមា​ជា​ផ្លូវ​ការ។ លោក​បន្ត​ថា ពលរដ្ឋ​វៀតណាម នៅ​តែ​បន្ត​ឆ្លង​ចូល​ទឹកដី​នៃ​ប្រទេស​កម្ពុជា ដោយ​ពុំ​មាន​ឧបសគ្គ​អ្វី​នោះ​ឡើយ។ លោក​គិត​ថា ប្រសិន​បើ​បញ្ហា​នេះ​រដ្ឋាភិបាល​មិន​អនុវត្ត​ច្បាប់ ស្ដីពី​ជន​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ មាន​ន័យ​ថា ទឹកដី​កម្ពុជា​បច្ចុប្បន្ន អាច​ប្រឈម​បាត់​បង់​ទៅ​ថ្ងៃ​អនាគត ព្រោះ​មាន​កម្ពុជា​ក្រោម​ជា​គំរូ​ស្រាប់។

លោក មាស សារេន៖ «ដូច​ថា មាន​បងប្អូន​មក​មួយ​អ៊ីចឹង ដល់​ក្រោយ​មក ចេះ​តែ​អូស​ទាញ​អ៊ីចឹង អូស​ទាញ​គ្នា​វា​ចូល​បន្ថែម​មក​រក​មុខ​របរ​នេះ រក​មុខ​របរ​នោះ ចូល​បន្ថែម​មក។ បោះ​ទីតាំង​ដូច​ថា​ដី​កន្លែង​ណា​នេះ វា​ចាប់​នៅ​អ៊ីចឹង​ទៅ ដូច​ថា​ស៊ីសស៊ុស​នាយ​អាយ​អ៊ីចឹង​ទៅ នៅ​បណ្ដោះ​អាសន្ន ដល់​នៅ​យូរៗ​ដូច​ថា អានេះ​ប្រៀប​ដូច​ថា​បញ្ញើក្អែក ទំ​យូរៗ​ទៅ វា​បង្កើត​បាន​ទៅ​ជា​ចាក់​ជា​ឫស​ជា​គល់ ហើយ​វា​កើត​ទៅ​ជា​ផ្លែផ្កា​បាន»

ឯកសារ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច និង​ឥណ្ឌូចិន ក្នុង​ឆ្នាំ​២០០០ ដែល​តាក់តែង​ឡើង​ដោយ​លោក នួន ឃឿន បាន​ចោទ​ជា​សំណួរ​ថា តើ​ប្រទេស​វៀតណាម នឹង​ក្លាយ​ទៅ​ជា​ប្រទេស​អាល្លឺម៉ង់ ឬ​ជប៉ុន ទី២ ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍ ក្នុង​ពេល​អនាគត ឬ​យ៉ាង​ណា? ក្នុង​ន័យ​នេះ បើ​តាម​ឯកសារ​ដែល​និពន្ធ និង​ចងក្រង​ឡើង​ដោយ​លោក នួន ឃឿន បញ្ជាក់​ថា ការ​វាតទី​យក​នគរ​ចម្ប៉ា មិន​ទាន់​ចប់​ស្រេច​បាច់​នៅ​ឡើយ​ផង តែ​ពលរដ្ឋ​វៀតណាម ក៏​បន្ត​សម្រុក​ចុះ​មក​ក្រោម​ទៀត​រហូត​គ្រប់គ្រង​បាន​ទឹកដី​កម្ពុជា​ក្រោម។ តាម​ស្ថិតិ​ចុង​សតវត្ស​ទី១៧ បញ្ជាក់​ថា មាន​ពលរដ្ឋ​កម្ពុជា រស់នៅ​កម្ពុជា​ក្រោម​ប្រហែល ៤ម៉ឺន​គ្រួសារ ស្មើ​ប្រមាណ ២០ម៉ឺន​នាក់​ប៉ុណ្ណោះ​នា​សម័យ​នោះ។

ក្រុម​ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ដែល​ជា​ខេត្ត​មួយ​ជាប់​នឹង​ខេត្ត​អានយ៉ាង (An Giang) ប្រទេស​វៀតណាម ដែល​ជា​អតីត​ខេត្ត​មាត់​ជ្រូក ក្នុង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។ ពួក​គេ​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម បាន​ឆ្លង​ចូល​ទឹកដី​ខ្មែរ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​តាម​រយៈ​ការ​ដោះដូរ​ទំនិញ ការ​ធ្វើ​អាជីវកម្ម និង​មាន​សិទ្ធិ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់ ដែល​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ថែម​ទៀត​ផង៖ «យូរ​ទៅ ខ្មែរ​យើង​បន្តិច​ទៀត លែង​មាន​ហើយ។ អូរ! ឥឡូវ​បង្កើត​សមាគម​វៀតណាម ស្ទើរ​ពេញ​ទាំង​អស់។ វៀតណាម ចូល​ដែន​ដី​យើង​គ្រប់​កន្លែង គ្រប់​ច្រក​ល្ហក​ទាំង​អស់។ យើង​គ្មាន​ទេ ណែ​ខ្មែរ​យើង​តិចតួច បើ​ប៉ះពាល់​ជាមួយ​វៀតណាម គឺ​យើង​អត់​ឈ្នះ​គេ​ទៀត យើង​មិន​ឈ្នះ​ទេ​គេ​មាន»

ឯកសារ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច និង​ឥណ្ឌូចិន ឲ្យ​ដឹង​ថា តាំង​ពី​អតីត​កាល អាណានិគម និង​មហិច្ឆតា​ពង្រីក​ទឹកដី​និយម​របស់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ គឺ​ជា​ការ​គំរាម​កំហែង​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា។ មុន​ការ​មក​ដល់​នៃ​អាណាព្យាបាល​បារាំង នៅ​ដើម​សតវត្ស​ទី១៩ ប្រទេស​កម្ពុជា និង​ឡាវ សឹង​ទទួល​ស្គាល់​វាសនា​អភ័ព្វ​ដូច​នគរ​ចម្ប៉ា និង​កម្ពុជា​ក្រោម។ ឯកសារ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រាជ្យ​ព្រះបាទ មិញ ម៉ាង (Minh Mang) ចន្លោះ​ឆ្នាំ​១៨២០ ដល់​ឆ្នាំ​១៨៤១ ប្រទេស​កម្ពុជា ទាំង​មូល​ត្រូវ​បែង​ចែក​ជា​ពីរ​ភាគ​រវាង​ថៃ និង​វៀតណាម ដែល​ព្រំ​ប្រទល់​ត្រង់​ខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង ហើយ​ខ្សែ​បន្ទាត់​នៃ​ព្រំប្រទល់​នេះ​ឆ្លង​បឹង​ទន្លេសាប ឡើង​ទៅ​ដល់​ម្លូព្រៃ មុន​នឹង​តម្រង់​ឆ្ពោះ​ទៅ​ខេត្ត​ស្ទឹងត្រែង សព្វថ្ងៃ។

បើ​តាម​ឯកសារ​ដី ១ភាគ៣ នៃ​កម្ពុជា​ភាគ​ខាង​ជើង​បឹង​ទន្លេសាប ជា​ការ​លេប​យក​របស់​ប្រទេស​ថៃ។ ២ភាគ៣ នៃ​ផ្ទៃដី​ខ្មែរ ក្រោម​ខ្សែ​បន្ទាត់​នោះ ក្លាយ​ជា​អាណា​ខេត្ត​របស់​ប្រទេស​វៀតណាម ឈ្មោះ ត្រាន តាយ ថាញ់ (Tran Tay Thanh) ដែល​មាន​មេទ័ព ទ្រឿង មិញ យ៉ាង (Truong Minh Giang) ជា​ស្ដេច​ក្រាញ​តាំង​រដ្ឋធានី​របស់​ខ្លួន​នៅ​ណាំយ៉ាង ដែល​បច្ចុប្បន្ន​ជា​ក្រុង​ភ្នំពេញ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស លោក​ធ្លាប់​បាន​ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ជន​អន្តោប្រវេសន៍​វៀតណាម បាន​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់​នៅ​កម្ពុជា។ លោក​គិត​ថា ក្រុម​មេ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ពុំ​មាន​សមត្ថភាព​ណា​មួយ​ក្នុង​ការ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក កឹម សុខា៖ «គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​ជាង​២០-៣០​ឆ្នាំ​មក​នេះ ហើយ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជាពិសេស យួន​ដែល​មក​ស្រុក​ខ្មែរ​រាប់​ពាន់​រាប់​ម៉ឺន​រាប់​សែន​រាប់​លាន​នាក់ ដែល​គេ​ដឹង​គ្រប់​គ្នា​នោះ ដែល​ឃើញ​គណបក្ស​ប្រជាជន​ចាប់​យួន​ណា​ម្នាក់​បញ្ជូន​ទៅ​ស្រុក​វិញ ឬ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង​ដែរ​អត់ គឺ​គេ​អត់​ដែល​ឃើញ​សោះ»

មន្ត្រី​រដ្ឋាភិបាល​តែង​បដិសេធ​ចំពោះ​ការ​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ ដោយ​ចាត់​ទុក​ថា​ជា​ការ​ចោទ​ប្រកាន់​ដោយ​ពុំ​មាន​ហេតុផល​សមរម្យ និង​ថា​ជា​ការ​មើល​មិន​ឃើញ​លើ​គោល​នយោបាយ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​កម្ពុជា​នេះ​ថា គឺ​ពុំ​អាច​ទទួល​យក​បាន​ទេ។ បើ​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​របស់​មន្ត្រី​រដ្ឋាភិបាល​យ៉ាង​ណា​ក្តី តែ​គេ​សង្កេត​ឃើញ​ជន​អន្តោប្រវេសន៍​វៀតណាម បន្ត​កើន​ឡើង​ទាំង​ក្នុង​ជនបទ និង​ទីប្រជុំ​ជន​លើ​ទឹកដី​កម្ពុជា​ជា​បន្ត​បន្ទាប់។

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​នៅ​តែ​មិន​ទទួល​កំហុស​ឆ្គង​ក្នុង​ការ​គ្រប់​គ្រង​រដ្ឋ​មិន​បាន​ដិតដល់​បែប​នេះ​ទៀត វាសនា​ប្រទេស​កម្ពុជា អាច​ប្រឈម​នឹង​ការ​បាត់​បង់​ដូច​កម្ពុជា​ក្រោម។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ លោក​ដាក់​ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​ទៅ​លើ​រដ្ឋសភា​ថា គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​ត្រួត​ពិនិត្យ​រាល់​ការ​អនុវត្ត​ច្បាប់ ដោយ​រួម​ទាំង​ច្បាប់​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល។ លោក​គិត​ថា សភាជាតិ​ហាក់​មាន​ការ​ឆ្លើយ​តប​តិចតួច​លើ​ផ្នែក​នេះ៖ «ថា​តើ​សភា​តាម​ដាន​ដល់​ណា កម្រិត​ណា ហើយ​មាន​ឥទ្ធិពល​ក្នុង​ការ​តាម​ដាន​ហ្នឹង​ដល់​ណា និង​រដ្ឋសភា​តាម​ដាន​មើល​ការ​អនុវត្ត​ច្បាប់​ដែល​ខ្លួន​អនុម័ត​នោះ គឺ​ត្រូវ​តាម​ដាន​មើល ហើយ​សរសេរ​ទៅ​រដ្ឋាភិបាល ឬ​ក៏​កោះ​ហៅ​ម្ដងម្កាល ហើយ​ស្ថិតិ ​ហ្នឹង គឺ​ត្រូវ​មាន​តម្លាភាព​រឿង​អី​ត្រូវ​លាក់។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ជន​អន្តោប្រវេសន៍​សាសន៍​បារាំង​ប៉ុន្មាន សាសន៍​អាមេរិកាំង​ប៉ុន្មាន សាសន៍​អូស្ត្រាលី​ប៉ុន្មាន សាសន៍​ចិន​ប៉ុន្មាន សាសន៍​កូរ៉េ​ប៉ុន្មាន សាសន៍​ជប៉ុន​ប៉ុន្មាន សាសន៍​វៀតណាម​ប៉ុន្មាន ហូរហែ​អ៊ីចឹង​ទៅ ខាង​ថៃ​ប៉ុន្មាន​អី​ប៉ុន្មាន​មក​នៅ​ប្រទេស​កម្ពុជា យើង។ តម្លាភាព​ក្នុង​១ឆ្នាំៗ​ដាក់​ទៅ​រួច​ថា​ធ្វើ​បាន មិន​បាន ហើយ​ចាំ​តម្លាភាព​ដល់​ណា»

ក៏ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​អង្គភាព និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា លោក​ហៅ​ការ​រក​ឃើញ​ថា នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ។ ក្នុង​ន័យ​នេះ លោក​ថា​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា៖ «តាម​រយៈ​ក្រសួង​មហាផ្ទៃ​ហ្នឹង គឺ​បាន​ចាត់​វិធានការ​ទៅ​លើ​ករណី​ផ្សេងៗ​ជាច្រើន ខ្ញុំ​ដឹង ដូច​ជា​រឿង​ជន​ជាតិ​ម៉ុងតាញ្ញា​ក្តី រឿង​ជនជាតិ​ចិន កន្លង​មក ដែល​ខុស​ច្បាប់ គឺ​យើង​បាន​អនុវត្ត​នូវ​ច្បាប់​នោះ។ ដូច្នេះ អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​បុគ្គល​ម្នាក់ ហើយ​ដែល​មិន​បាន​ចូល​ជ្រៅ​ទៅ​ក្នុង​ការ​អនុវត្ត​ផ្ទាល់ ខ្ញុំ​យល់​ថា មិន​គួរ​គប្បី​នឹង​ចាត់​ទុក​ថា​វា​ជា​របាយការណ៍​ត្រឹមត្រូវ​នោះ​ទេ»

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម រិះគន់​រដ្ឋាភិបាល​ដែល​បាន​កំណត់​ព្រំដែន​គោក​ថា នោះ​គ្រាន់​តែ​ជា​ខណ្ឌ​ព្រំសីមា​រវាង​ប្រទេស និង​ប្រទេស​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ថា​ការ​ខក​ខាន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ស្ដីពី​ជន​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ពុំ​មាន​ប្រសិទ្ធភាព គឺ​ជា​កត្តា​ចម្បង​ដែល​រដ្ឋាភិបាល​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​នៅ​តែ​ខក​ខាន និង​មាន​ភាព​យឺតយ៉ាវ​នៅ​ឡើយ។

យ៉ាង​នេះ​ក្ដី លោក កែម ឡី អ្នក​វិភាគ​សង្គម លោក​គិត​ថា អ្វី​ដែល​មាន​ប្រសិទ្ធភាព​លើ​ការ​គ្រប់គ្រង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​ទាមទារ​ការ​អភិវឌ្ឍ ព្រោះ​ការ​អភិវឌ្ឍ​នេះ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ភាព​គង់វង្ស​ពី​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​បន្ថែម​លើ​ការ​បោះ​បង្គោល​ព្រំដែន​ដែល​មាន​ស្រាប់។

យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​អះអាង​ថា នៅ​ឃុំ​កំពង់ក្រសាំង ស្រុក​បូរីជលសារ ខេត្ត​តាកែវ ភាគ​ច្រើន​នៃ​ប្រជាពលរដ្ឋ គឺ​ជា​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​មាន​ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​សរុប​ក្នុង​ស្រុក​មួយ​នេះ។ ពលរដ្ឋ​ឲ្យ​ដឹង​ថា ការ​បន្ត​ចូល​មក​តាំង​ទីលំនៅ​របស់​ជន​អន្តោប្រវេសន៍​វៀតណាម ក្នុង​ស្រុក​បូរីជលសារ ដែល​ជា​ច្រក​សេដ្ឋកិច្ច​ព្រំដែន​ទឹក​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​នេះ គឺ​តាម​រយៈ​ការ​ផ្ដល់​លុយ​ឲ្យ​ប៉ូលិស​ព្រំដែន ជា​ថ្នូរ​នឹង​ការ​ឆ្លង​ចូល​មក​រស់នៅ និង​ទិញ​ដី​ខ្មែរ​ធ្វើ​ជា​កម្មសិទ្ធិ។

ក៏ប៉ុន្តែ អភិបាល​ខេត្ត​តាកែវ លោក ស្រី បេន លោក​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ​ថា ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ។ លោក​គិត​ថា ការ​ព្យាយាម​លើក​យក​បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម ថា​បាន​បន្ត​រស់នៅ​លើ​ទឹកដី​កម្ពុជា ដោយ​ខុស​ច្បាប់ គឺ​ការ​ផ្ចាញ់ផ្ចាល​ដល់​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «ហូរ​ចូល​ណា កោត​តែ​រឿង​អ៊ីចឹង​នាំ​គ្នា​និយាយ បញ្ហា​ហ្នឹង​ចេះ​តែ​មាន​បញ្ហា​ហូរ​ចូល​ដូច​តែ​មាន​និន្នាការ​តែ​វៀតណាម មួយ​ហូរ​ចូល បាន​ហើយ»

យ៉ាង​នេះ​ក្ដី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​អាទិភាព​ជាង​ម្ចាស់​ប្រទេស ដូច​ជា​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​មាន​សិទ្ធិ​ចុះ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​មន្ត្រី​ឃុំ​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​ការ​គាំទ្រ​ជាង​ពលរដ្ឋ​ខ្មែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: