THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

វិចារណកថា៖ក្រយ៉ៅអាក្រក់របស់កុម្មនីស្តចាប់ផ្តើមបង្ហាញមក ទៀតហើយ

leave a comment »


ដោយ៖ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី១១ តុលា ២០១២

របបក្រុងភ្នំពេញបានកោះហៅតំណាងវិទ្យុអាស៊ីសេរីនិងវីអូអេមកជួប ដោយអះអាងថាចង់បង្កើតទំនាក់​ទំនងរវាងបណ្តាញសាព័ត៌មាននិងរាជរដ្ឋាភិបាល ហើយចង់និយាយអំពីការងារប្រកបដោយវិជ្ជាជីវៈជា​មួយវិទ្យុទាំងពីរនេះដើម្បីឲ្យវិទ្យុទាំងពីរនេះមានការផ្សាយប្រកបដោយឯករាជ្យភាព និងតាមវិជ្ជាជីវៈ​សារព័ត៌មានពិតៗ។


ពិតជាគួរឲ្យចង់សើចណាស់ ព្រោះវាបែជាពួកក្រុមកុម្មុយនីស្តដែល ចេះតែគាបសង្កត់គេចង់ មក ប្រដៅ​អ្នកដ៏ទៃរឿងវិជ្ជាជីវៈ និងសារព័ត៌ មាន សេរីដែលស្ថិតក្រោមការទំនុកបម្រុងរបស់អាមេរិកដែល ជាបិតាប្រ​ជាធិបតេយ្យពិភពលោកទៅវិញ។ ជាក់ស្តែង ណាស់ វាជាល្បិច គម្រាមបំបិទសំលេង។ 

តាមពិតរបប ហ៊ុន សែន មានការព្រួយបារម្មណ៍ណាស់ដោយ ខ្លាចអំពើអាក្រក់របស់ខ្លួនកាន់តែត្រូវបានបក​អាក្រាត​ពី​មួយថ្ងៃទៅមួយថ្ងៃ។ យើងអាចនិយាយបានថាបើនៅកម្ពុជា មានបណ្តាញ ព័ត៌មានបែបនេះ ត្រឹមតែទូរទស្សន៍មួយ នោះប្រជាជនខ្មែរនឹងមិនបោះ ឆ្នោតឲ្យរបបព្រៃផ្សៃនេះទៀតទេ។ ហេតុដូច្នេះហើយ​បានជារបបក្រុងភ្នំពេញ ព្យាយាមបំបិទនិងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក្នុងប្រទេសមិន​ឲ្យផ្សាយអ្វី​ដែលកើតមាននៅក្នុងសង្គមពិតៗឡើយ។ 

ចំពោះការកោះហៅនេះវាអាចទាក់ទងនឹងរឿងដែលរសើបបំផុតថ្មីៗនេះគឺការផ្សាយហើយផ្សាយ​ទៀត​​ របស់វិទ្យុទាំងពីរនេះរឿងចាប់ខ្លួនលោក ម៉ម សូណង់ដូ ដាក់គុក ដោយ អយុត្តិធម៌។ 

យើងក៏ចាំផងដែរថា ឲ្យតែដល់ពេលបោះឆ្នោតរបបក្រុងភ្នំពេញ បានបិទរលកធាតុអាកាស វិទ្យុទាំងពីរនេះ មិន ឲ្យប្រជាជនខ្មែរស្តាប់ឡើយ។ 

អ្វីដែលយើងបានតាមដាន និងស្តាប់ឭគឺវិទ្យុទាំងពីរពិតជាមានការផ្សាយដោយឯករាជ្យ ព្រោះរាល់ បញ្ហាសង្គមតែងតែត្រូវបានផ្សាយដោយមិនលាក់លៀម ជាពិសេសបញ្ហាសិទ្ធិមនុស្ស ការរំលោភដីធ្លី ការបំផ្លាញព្រៃឈើ ។ល។ ដែលការផ្សាយទាំងនោះទៀតសោត តែងតែដកស្រង់និងធ្វើបទសម្ភាសន៍​យកទស្សនៈពីគ្រប់ភាគី ដូចជា រដ្ឋាភិបាល បក្សជំទាស់ អង្គការ សង្គមស៊ីវីល បញ្ញាវ័ន្ត និងមហាជន​គ្រប់ស្រទាប់ផងដែរ ដែលខុសពីប្រព័ន្ធ ព័ត៌មានរបស់រដ្ឋាភិបាល ដែលដាក់តែអ្វីដែលល្អនិងមិនដែលយក​ទស្សនៈភាគីផ្សេងមក រួមបញ្ចូលនិងថ្លឹងថ្លែងជាមួយទាល់តែសោះ៕ 

ជាក្តីសង្ឃឹមរបស់យើង សូមឲ្យសហរដ្ឋអាមេរិកនឹងនៅតែបន្តកិច្ចគាំពារវិទ្យុទាំងពីរនេះ និងជម្រុញ ការ ផ្សាយ ដោយគ្មានការកែប្រែនូវគោលការណ៍ផ្សព្វផ្សាយរបស់ខ្លួន ដើម្បីបុព្វហេតុ លទ្ធិប្រជាធិបតេយ្យ និង សន្តិភាពនៅកម្ពុជាពិតៗ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: