THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បក្ស​ប្រឆាំង​៖ ជន​ជាតិ​វៀត​ណាម​ជិត​១ពាន់​នាក់ ​មាន​សិទ្ធិ​បោះ​ ឆ្នោត ​នៅ​សៀម​រាប

leave a comment »


បញ្ជាក់យួនភាគច្រើនបានដូរឈ្មោះជាខ្មែរស្ទើរតែទាំង​អស់ហើយសម័យនេះ ព្រោះវាជាគោលការណ៍​និងសេចក្តីណែនាំំកពីថ្នាក់លើ ដើម្បីជាសវាងការរើស​អើងនិងបានចូលរួមការ​បោះឆ្នោត។ ដូច្នេះចំនួន​ប៉ុណ្ណេះតិចហើយ ចុះយួនដែលបានដូរឈ្មោះជាខ្មែរ មានប៉ុន្មានទៅ?មានអ្នកណាដឹង?

ដោយ បូ សាវី និង អ៊ឹង ប៊ុន​ថន
ថ្ងៃព្រហស្បតិ៍ ទី11 តុលា ឆ្នាំ2012 ម៉ោង16:50

សមាជិក​ក្រុម​ប្រឹក្សា ខេត្ដ​សៀម​រាប ​មក​ពី​គណបក្ស​ជំទាស់ អះ​អាង​ថា​ ជន​​ជាតិ​​វៀត​​ណាម ប្រហែល ៩០០​នាក់ នៅ​សង្កាត់​ចុង​ឃ្នៀស ទទួល​​បាន​​សិទ្ធិ​បោះ​ឆ្នោត​​​​​អាណត្ដិ​ទី៥ ឆ្នាំ​២០១៣ ​​ខាង​មុខ​នេះ ខណៈ​មន្ដ្រី​បក្ស​កាន់អំ​ណាច​ទទួល​ស្គាល់​ថា មាន​តែ​ជាង​៦០០​នាក់។

សមា​ជិក​ក្រុម​ប្រឹក្សា​​ខេត្ដ​សៀម​រាប មក​ពី​គណបក្ស​សម​រង្ស៊ី លោក សំ សែន មាន​​ប្រសាស​ន៏​​នៅ​​ថ្ងៃ​សុក្រ​​នេះ​ថា ខ្លួន​បាន​រក​ឃើញ​ឈ្មោះ​ជន​វៀត​ណាម ៩០០​នាក់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ហើយ​លោក​​បាន​ប្ដឹង​ទាម​ទារ​ឲ្យ គ.ជ.ប លុប​​ឈ្មោះ​​ជន​ជាតិ​វៀត​ណាម​នោះ​​​ចេញ ប៉ុន្ដែ​នៅ​​តែ​មាន​​ក្នុង​​បញ្ជី​ដដែល ៖ “យើង​មើល​នៅ​ក្នុង​បញ្ជី​ហ្នឹង សុទ្ធ​តែ​ត្រកូល ង្វៀង ត្រកូល​ត្រាង ពេញ​តែ​ហ្នឹង ហើយ​កន្លង​មក​ខាង​គណបក្ស​សម​រង្ស៊ី ​តែង​ប្តឹង​ឲ្យ​មាន​ការ​លប់​ឈ្មោះ​ រាល់​ពេល​សំអាត​បញ្ជី​ឈ្មោះ​រាល់​ឆ្នាំ​ហ្នឹង​​ ប៉ុន្តែ​អត់​ដែល​មាន​ការ​លប់​អី​សោះ គ.ជ.ប ត្រូវ​លប់”។

ប៉ុន្តែ​ចៅ​សង្កាត់​ចុង​ឃ្នៀស លោក ឯម ម៉ាន មក​ពី​គណបក្ស​​ប្រជា​ជន​​​កម្ពុជា មាន​ប្រសាសន៏​កាល​​​ពី​​ថ្ងៃ​​ទី​​១០ ​ខែ​​​​តុលា​នេះថា​​​ ​ជន​ជាតិ​​វៀត​ណាម ដែល​មាន​ឈ្មោះ​នៅ​ក្នុង​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​មាន​តែ​​ជាង​​៦០០​​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​ពួក​គេ​សរុប​ជាង​​៨០០​នាក់​ ៖ “ជន​ជាតិ​វៀត​ណាម​ដែល​គាត់​មិន​អាច​មាន​សិទ្ធិ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង មួយ​ចំនួន​ធំ​ហើយ ប្រហែល​ជា​ចូល ៧ទៅ​៨​រយ​នាក់​ អញ្ចឹង​សល់​តែខ្មែរ ចាម​​ហ្នឹង​ ដែល​គាត់​មាន​សិទ្ធិ​បោះ​ឆ្នោត​ហ្នឹង​ នៅ​សល់​តែ​មួយ​រយនាក់​ជាងទេ ដែល​យើង​រក​ឃើញ​អ្នក​ដែល​​មាន​​ដល់​អាយុ​បោះឆ្នោត ហើយ​និង​អ្នក​ដែល​នៅ​សេស​សល់​ មិន​ទាន់​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង​ វា​មាន​តែ​១៦០​នាក់​តែ​ប៉ុណ្ណឹង​ទេ”។​

អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៏​​ថា​ បើ​​សិន​​រក​​ឃើញ​​ថា ពលរដ្ឋ​ដែល​មិន​មែនជា​ជន​ជាតិ​ខ្មែរ ហើយ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន អាច​​ប្ដឹង​ទៅ​​ក្រុម​​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​មូល​ដ្ឋាន​ នៅ​ត្រឹម​ថ្ងៃ​​ទី​១៩​ ខែ​តុលា ឆ្នាំ​២០១២​នេះ ៖ “ហើយ​បើ​បង្ហាញ​ភស្តុ​តាង​ឲ្យ​បាន​ច្បាស់​ ថា​អ្នក​ហ្នឹង​មិន​មែន​ខ្មែរ​ទេ ហើយគេ​នឹង​ដោះ​ស្រាយ​ហើយ”។

នាយក​​ប្រ​តិ​បត្តិ​​​គណៈ​កម្មាធិការ​​​អព្យា​ក្រឹត ​និង​​​យុត្តិ​​ធម៌ ដើម្បី​​​ការ​​​បោះ​​ឆ្នោត​​​ដោយ​​​សេរី​ និង​​ត្រឹម​​ត្រូវ​​នៅ​​​កម្ពុជា ​​(និចហ្វិ​ច) លោក ហង្ស ពុទ្ធា មានប្រសាសន៏ថា បើសិន ​គ.ជ.ប ​មិន​សំអាត​បញ្ជីឈ្មោះ​​ជន​បរទេស​ ចេញ​ពី​បញ្ជី​បោះ​​ឆ្នោត​ទេ ​នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​​មិន​យុត្តិ​ធម៌​។ លោក​បន្ដ​ថា ដើម្បី​ពិនិត្យ​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​ឲ្យ​មាន​​ភាព​សុក្រឹត្យ​ គ.ជ.ប​ ត្រូវ​តែ​​សហការ​ជាមួយ​ក្រសួង​មហា​ផ្ទៃ​ ដោយ​​អនុ​វត្ដ​​ច្បាប់​​សញ្ជាតិ​​ឲ្យ​បាន​ត្រឹម​ត្រូវ​ ៖ “ប្រសិន​បើ​ដំណាក់​កាល​នេះ គ.ជ.ប បាន​ទទួល​យក​​បញ្ជី​ឈ្មោះនេះ ជា​ផ្លូវ​ការ ខ្ញុំ​គិត​ថា កិត្តិនាម​​របស់ គ.ជ.ប នឹង​លាយ​ឡំ​ទៅ​​ដោយ​ការ​មិន​ទុក​ចិត្តពី​សាធារណជន ពិសេ​ស​អ្នក​បោះ​ឆ្នោត​ ឬក៏​​គណបក្ស​ដែល​ប្រ​កួត​ប្រជែង”។

សង្កាត់​ចុង​ឃ្នៀស ​ស្ថិត​នៅ​ជាប់​បឹង​ទន្លេ​សាប ដែលមាន​ប្រជាជន​វៀតណាម​រស់​​នៅរា​ប់​ពាន់​​គ្រួ​សារ ហើយ​ពលរដ្ឋ​ខ្មែរ​និង​ជន​ជាតិ​វៀត​ណាម ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត មាន​ចំនួន​​ជិត​ ​​៣០០០​​នាក់ ក្នុង​​​នោះ​មាន​​​ជនជាតិ​វៀត​ណាម​ប្រហែល​ជាង​៦០០​នាក់ ក្នុង​ចំណោម​ពួក​គេ​​ដែល​​គ្រ​ប់អា​យុ​​បោះ​​ឆ្នោត​​ប្រហែល​៨០០​នាក់។​

ការ​ចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១២ ​ខែ​​តុលា​នេះ។ ចំណែក​ការ​​បោះ​​ឆ្នោត​​ជ្រើស​រើស​តំណាង​រាស្ដ្រ​អាណត្ដិ​ទី​៥ គឺ​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​​កក្ក​ដា ឆ្នាំ​២០១៣៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: