THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បទយក​ការណ៍៖ កោះ​ត្រឡាច​របស់​កម្ពុជា​បាត់​ទៅ​ណា​ហើយ

leave a comment »


ដោយ ថុល ស្រី​លក្ខណ៍ និង​ នួន បូរិន
ថ្ងៃសុក្រ ទី12 តុលា ឆ្នាំ2012 ម៉ោង07:30

កោះ​​ត្រ​ឡាច មាន​​ប្រ​​ជុំ​​កោះតូ​ចៗ​​ចំនួន​​៨​នៅ​​ជុំ​វិញ​ ​ទំ​​ហំ​ប្រ​ហែល​​​១៥០​​គីឡូ​​ម៉ែត្រ​​ការ៉េ មាន​​ចម្ងាយ​​៣០០​គីឡូ​ម៉ែត្រ ពី​​ដែន​ដី​គោក​កម្ពុជា​​ក្រោម និង​​២៣៧គី​ឡូ​​ម៉ែត្រ​ ​ពី​​ទី​ក្រុង​​ព្រៃ​​នគរ​​សព្វ​​ថ្ងៃ​​នេះ ដែល​​វៀត​ណាម ហៅ​ទីក្រុង​ហូជី​មិញ។

កោះ​ត្រ​ឡាច​ ធ្លាប់​​ជា​​គុក​​នយោ​បាយ​​​របស់​​អាណា​និគម​បារាំង ដែល​​បាន​​ចាប់​​ជន​​ស្នេហា​​ជាតិ​​ខ្មែរ ប្រ​ឆាំង​​ជា​មួយ​​បារាំង​​ទៅ​​ឃុំ​ឃាំង​ ដូច​ជា​ តាក្រឡា​ហោម​គង់ ​អាចារ្យ ហែម ចៀវ ពោធិ កំបោរ លោក ប៊ុន ចាន់​​ម៉ុល និង​​វី​រៈ​ជន​​ខ្មែរ​​ស្នេហា​ជាតិ​​ជា​ច្រើន​​នាក់​ផ្សេង​​ៗ​ទៀត ដែល​​​បាន​​ស្លាប់​​បាត់​​បង់​​ជី​វិត​​នៅ​​ទី​​នោះ។

តាម​ឯកសារ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម កោះ​ត្រឡាច បាន​ធ្លាក់​នៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់​ប្រទេសវៀត​ណាម តាម​រយៈ អាណា​និគម​បារាំង។ ប៉ុន្តែ​​មាន​​តែ​កោះ​ត្រឡាច​មួយ​គត់ ដែល​មាន​ប្រវត្តិ​ជូរ​ចត់​បំផុត របស់​អ្នក​​សេ្ន​ហា​​ជាតិ​​ខ្មែរ។​

អ្នក​ទោស​នយោ​បាយ ឬ​អ្នក​ប្រឆាំង​អាណា​និគមន៍ ឬ​អ្នក​ទោស​ផ្សេងៗ​​ទៀត ដែល​​​ត្រូវ​កាត់​​​ទោស​​ឲ្យ​​មាន​​ទោស​​មួយ​​ជីវិត ត្រូវ​បាន​និរទេស​ខ្លួន​ទៅ​ជាប់​ពន្ធ​នាគារ​នៅ​លើ​កោះ​នោះ ហើយ​​ភាគ​ច្រើន​មិន​ដែល​លឺ​ថា អ្នក​ទោស​ទាំង​នោះ មាន​វាសនា​ត្រ​ឡប់ មក​ជួប​ជុំ​កូន​ចៅ​វិញ​ឡើយ។

ប៉ុន្តែ​លើក​លែង​តែ​លោក​តា​ ក្រឡា​ ហោម​គង់ និង​លោក ប៊ុន ចាន់ម៉ុល ពីរនាក់​គត់ ត្រូវ​​បាន​​ប្រភព​​ក្រៅ​​ផ្លូវ​ការ​​និយាយ​ថា លោក មាន​វាសនា ត្រឡប់​មក​វិញ​ទាំង​​​នៅ​​រស់​ ហើយ​​ឈឺ​​ស្លាប់​​នៅ​​ម្ដុំ​​ស្រុក​​ឧត្តុង្គ។ ប៉ុន្តែ​​ប្រភព​ខ្លះ​ថា លោក​តា​ ក្រឡា ហោម​គង់ បាន​ស្លាប់​ជរា នៅ​លើ​កោះ។ លោក​​តា ​ក្រឡា ​ហោម​គង់ ត្រូវ​បាន​ទ័ព​បារាំង ចាប់​ហើយ នាំ​ទៅ​​ច​ង​ផ្អោក​​នឹង​បំពង់​​ស៊ី​មាំង​​របស់​​កា​ប៉ាល់​ នាំ​ទៅ​ដាក់​គុក នៅ​លើ​កោះ​ត្រឡាច​​អស់​​មួយ​ជីវិត។

បើតាម​អ្នក​ប្រវត្តិ​សាស្រ្ត កោះត្រឡាច ពិតជា​មាន​រឿង​រ៉ាវ​ជា​ប្រវត្តិ​សាស្ត្រ​ពិតៗ​​រប​ស់​​កម្ពុជា ប៉ុន្តែ​វា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង របស់​វៀតណា​ម តាំង​ពី​បារាំង​សម្រេច​កាត់​​ដោយ​ទៅ​ជាមួយ​ដែន​ដី​​កម្ពុជា​ក្រោម។

ប្រធាន​គណៈកម្មា​ធិ​ការ​ព្រំ​ដែន​​កម្ពុជា លោក វ៉ា ​គឹម​ហុង​ បាន​​​បញ្ជាក់​​យ៉ាង​​ច្បាស់​​ថា កោះ​​ទាំង​​នោះ​ លែង​​​ជា​​របស់​​កម្ពុជា​​ទៀត​​ហើយ គឺ​​ជា​​កោះ​​របស់​វៀត​​ណាម។ លោក​​​​ថា កោះ​​ត្រ​ឡាច​​នេះ ​ស្ថិត​​នៅ​​​សមុទ្រ​​ចិន​​ខាង​​ត្បូង​ ​ហើយ​វា​​ជា​​គុក​​នយោ​​បាយ​​របស់​អាណា​​និ​គម​បារាំង​។ លោក​ថា បើ​តាម​ប្រវត្តិ​សាស្រ្ត​​កោះ​ត្រឡាច ពិត​ជា​​លែង​​​ជា​​​ដែន​ដី​របស់​កម្ពុជា​ទៀត​ឡើយ ៖ “កោះ​ត្រឡាច គេ​ហៅ​ថា ពូឡូកុងដឺ ជា​គុក ដាក់​អាកន្លែង​យើង​អ្នក​តស៊ូ អ្នក​ស្នេហាជាតិយើង​ពី​ដើម បារាំង​​គេ​យក​ទៅ​ដាក់​គុកនៅ​ហ្នឹង​ មិនមែន​​នៅ​ក្នុង​ឈូង​សមុទ្រ​សៀម​ទេ វា​នៅ​ជិត​អាកន្លែង​នៅ​ជិត​ដូន​កាវ​ឯណោះ នៅ​ក្នុង​ South China Sea នៅ​ក្នុង​ឆក​សមុទ្រ​ចិន​ខាង​ត្បូង វានៅ​ខុស​សមុទ្រ​គ្នា​ទៅ​ទៀត បើ​ថា​ឲ្យ​ប៉ះទឹក​ដី​យើង​ឯ​ណា​ទៅៗ វា​ខុស​ពីរឿង”។

ប៉ុន្តែទី​​ប្រឹក្សា​​​​​ព្រះ​​មហា​​​ក្ស​ត្រ លោក ​សឺន ​ស៊ូបែរ្តិ៍ ដែល​ជា​កូន​ចៅ​អ្នក​កម្ពុជា​ក្រោម ពោល​គឺ​​ជា​ចៅ​របស់ លោក​តា ស៊ឺន គុយ មាន​ប្រ​សាសន៍​​ថា កោះ​​ទាំង​​នោះ​មិន​​​ទាន់​​ជា​​កម្ម​​សិទ្ធិ​​របស់​វៀត​ណាម​​នោះ​​ទេ ព្រោះ​​ព្រះ​មហា​ក្សត្រ​ខ្មែរតាំង​ពីសម័យ​ ​ព្រះ​បាទ​​អង្គ ឌួង​មក បាន​​ប្តឹង​​ទា​ម​ទារ​​យក​​​មក​​វិញ។ លោក​ថា កាល​ដែល​​កោះ​​ទាំង​​នេះ​​​ប្រ​គល់​​ទៅ​​ឲ្យ​​វៀត​​ណាម​ ​​វា​​ជារឿង​​​អ​យុត្តិ​​ធម៌ក្នុង​​​ប្រ​វត្តិ​សាស្រ្ត​ ដោយ​​សា​រ​បារាំង​​គ្មាន​​សិទ្ធិ​​​ប្រ​គល់​​ទៅ​ឲ្យ​​វៀត​​ណាម​​នោះ​ទេ ហើយ​​កម្ពុជា​​នៅ​​​តែ​​អាច​ទាម​ទារ​យក​​កោះ​នេះ​​មក​​វិញ​​បាន​ ៖ “បាទ! ព្រោះវា​ជា​អយុត្តិ​ធម៌​​ប្រវត្តិ​សាស្រ្ត​ ពី​ព្រោះ​​បារាំង​​អត់មាន​សិទ្ធិ​អី​ ប្រគល់​ទឹក​ដីហ្នឹង​ដែល​ខ្លួន​ឯង​បាន​ទទួល​ពី​ខ្មែរ​យើង​ ឲ្យ​ទៅ​អធិរាជបាវ​ដាយ​ អាហ្នឹង​ប្រ​ឆាំងនឹង​ញត្តិ​ពួក​សភា​បារាំង​ តំណាង​រាស្ត្រ​បារាំង​ សុំ​ឲ្យរដ្ឋាភិបាល​បារាំង​ជំនាន់​ហ្នឹង​ចាត់​ការ​សម្រប​​សម្រួល​ជាមួយ​ខ្មែរ​សិន មុន​សម្រេច​ស្អី​ៗ​មួយ ក្នុង​រឿង​កូសាំង​ស៊ិន​ហ្នឹង”។

លោក ​សឺន ​ស៊ូ​បែរ្តិ៍ បន្តថា ទាំង​ខ្មែរ​ជំនាន់​មុន និង​ជំនាន់​នេះ ត្រូវ​រៀន​សូត្រ និង​មើល​ប្រវត្តិ​សាស្ត្រ​ទឹក​ដី​កម្ពុជា​ឡើង​វិញ ថា​ទំហំ​ប៉ុណ្ណា ហើយ​វា​ធ្លាក់​ទៅ​លើ​ប្រទេស​​ជិត​​​ខាង​ដោយ​ស្រប​ច្បាប់​ដែរ​ឬ​ទេ?

​សមាជិក​​ព្រឹទ្ធ​សភា​គណ​បក្ស​​​សម​​រង្ស៊ី និង​​ជា​​អ្នក​​​ជំនាញ​​​ព្រំ​ដែន​​​កម្ពុជា លោក ហុង សុង​​ហួរ បាន​​​បញ្ជាក់​​ដែរ​ថា កោះ​​ដែល​​កម្ពុជា​បាន​​បាត់​​កន្លង​​មក​ នៅ​​ជំនាន់​​បារាំង​​កាន់​​កាប់ ​គឺ​ជា​​ការ​​បាត់​​មិន​​ស្រប​​ច្បាប់។ លោក​ថា​ ​កម្ពុជា​​អាច​ទាមទា​រ​មក​​វិញ​​បាន។ តែ​​លោក​ថា ចំ​ពោះ​​សន្ធិ​​សញ្ញា​ក្រោយ​ឆ្នាំ១៩៨០ និង​សិទិ្ធ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​​២០០៥​ ​អាច​​ជា​​ការ​​ប្រកាស​ទទួល​ស្គាល់​ថា កោះ​​ត្រល់​ដែល មាន​ចំងាយ​១៥​គីឡូ​ម៉ែត្រ​ ពី​ឆ្នេរ​​សមុទ្រ​ខេត្ត​កំពត គឺ​ជា​​​របស់​​វៀត​​ណាម​​ និង​ជា​លើក​ទី​មួយ​​ហើយ​​​​ដែល​​​កម្ពុជា​​ ទទួល​​ស្គាល់​ដោយ​​​ការ​​បាត់​​កោះ​​​នេះ​ដោយ​​ស្រប​​​​​​ច្បាប់ ៖ “បើកាល​ណា​បាន​តែ​តំណាង​រាស្ត្រ អត់​ព្រឹទ្ធ​សភា​ វា​អត់​ស្រប​ច្បាប់​ទេ អញ្ចឹង​គេយក​ទៅ​ឲ្យ​ព្រឹទ្ធ​សភា ចុះ​​ហត្ថ​លេខា បន្ទាប់​ពី​ព្រឹទ្ធ​សភា​ចុះ​ហត្ថ​លេខាទៅ ស្តេច​ផែន​ដី​ត្រូវ​ប្រ​ថាប់​ត្រា​ពី​លើ​ហ្នឹង​ទៀត អញ្ចឹង​យើង​ឃើញ​ថា ជា​លើក​ទី​មួយ​ហើយ​ ដែល​ថា​គេ​យក​ដី​យើង​ដោយ​មាន​បែប​បទ​រដ្ឋ​​បាល​​ត្រឹម​​ត្រូវ​ សន្ធិ​សញ្ញា​​ស្អី ត្រឹម​​ត្រូវ​​ណាស់”។

ប៉ុន្តែអ្នកឯក​ទេស​រូប​នេះ បញ្ជាក់​ថា បើ​តាម​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស រាល់​សទ្ធិ​សញ្ញា​​ជា​​​មួយប្រទេសជិ​ត​ខាង រាប់​ទាំង​ប្រទេស​វៀត​ណាម ត្រូវ​បាន​ប្រកាស​ជា​មោឃ​ភាព។ លោក​ថា ព្រោះ​កាល​ណោះ​កម្ពុជា​មិន​ជា​រដ្ឋ​អធិប​តេយ្យ និង​ឯក​រាជ្យ​​ពេញ​​លេញ​ឡើយ ​ពោល​គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា ដោយ​ប្រទេស​វៀត​ណាម។

សព្វ​​ថ្ងៃ​​នេះ កោះ​ត្រ​​ឡាច ដែល​​វៀត​​ណាម​​ហៅ​​ថា កោះ​​ដាវ​កុន​សុន​ នោះ​បាន​ក្លាយ​​ទៅ​​ជា​​តំ​បន់​​ទេស​​ចរណ៍​ ​មាន​​វាល​​យន្ត​​ហោះ សណ្ឋាគារ​ ដែល​​មាន​​ភ្ញៀវ​​ទេស​​ចរ​ណ៍​​ជា​​ច្រើន​​ចូល​​ទៅ​កំ​សាន្ត​​នៅ​​ទី​​នោះ។

សមាជិ​ក​​ព្រឹទ្ធ​សភា​គណ​បក្ស​​សម​រង្ស៊ី លោក ហុង សុង​ហួរ មាន​​ប្រ​សាសន៍​​ទៀត​​​​ថា  កោះ​​​នេះ​ វៀត​ណាម​​បាន​​យក​​ពី​​កម្ពុ​ជា​​នៅ​ឆ្នាំ​១៩៥៤​ តាម​រយៈការ​ផ្ទេរ​ការ​​គ្រប់​​គ្រង​អន្តរ​​​​កាល​របស់​អាណា​និគម​បារាំង។ លោក​​ថា កោះ​​នេះ​​ជា​​កោះ​​របស់​កម្ពុជា ដោយ​​សារ​​សម័យ​​នោះ ​កម្ពុជា​​មិន​​មាន​​​​មធ្យោ​បាយ​ក្នុង​​ការ​​ទៅ​​គ្រប់​​គ្រង​ ទើប​បារាំង​ធ្វើ​សេច​ក្ដីសម្រេច​ ដោយ​​​​​ឯកតោ​ភាគីដូច្នេះ។

លោក ហុង សុង​ហួរ បាន​រៀ​ប​រាប់​ប្រវ​ត្តិ​​នៃ​​ការ​​បាត់​​បង់​​កោះ​​ត្រ​ឡាច ​នៅ​​​ពេល​​បារាំង​​ចូល​​មក​​កាន់​​កាប់​​យ៉ាង​​ដូច្នេះ​​ថា ៖ “ដើម្បី​ឲ្យ​បារាំង​ហ្នឹង​មាន​សិទ្ធិ​គ្រប់​គ្រង​ ដី​របស់​កម្ពុជា​ក្រោម​យើង និយាយ​មែន​ទែន​ទៅ ហើយ​និង​កោះ​ត្រឡាច​ហ្នឹង អញ្ចឹង​ហើយ​បាន​ថា កោះ​ហ្នឹង​ជា​កោះ​ខ្មែរ​យើង ហើយ​បារាំង​បាន​យក​ទៅ ហើយ​នៅ​ពេល​ដែល​បារាំង​​គាត់​ចេញ​ទៅ​វិញ គាត់​យល់​ថា សន្ធិ​សញ្ញា​ដែល​គាត់​ចុះ​ជាមួយវៀត​ណាម បាន​ខេត្ត​នៅ​​ក្នុង​​កម្ពុជា​ក្រោម ហើយ​និង​កោះ​ត្រឡាច​ហ្នឹង ដល់​ពេល​​បារាំងចេញ​​ទៅ​វិញ ក៏​បារាំង​ប្រគល់​ទៅ​ឲ្យ​វៀត​ណាម​វិញ​ទៅ ប៉ុន្តែ​អាហ្នឹង​គឺ​ជា​របស់​ខ្មែរ”។

គួររំលឹក​​ដែរ​​​ថា មាន​កោះ​ត្រល់ វៀត​ណាម​ហៅ​​ថា កោះ​ភូកុក (Phu Quoc) និង​កោះ​ត្រ​ឡាច​​ វៀត​​ណាម​ហៅ​ថា (Dao Con Son) កោះ​ត្រី កោះ​ទន្សាយ កោះ​ធំ កោះ​វ៉ៃ  ដែល​​នៅ​​ជាប់​​ព្រំ​ប្រ​ទល់​​​ដែន​សមុទ្រ​ដី​​ខ្មែរ​​កម្ពុ​ជា​​ក្រោម​។ ក្នុងចំណោម​កោះ​​ទាំង​​នេះ កោះខ្លះត្រូវ​​បាន​​​​​​គេ​​ដឹង​​ថា កំ​ពុង​ស្ថិត​​នៅ​​ក្រោម​​ការ​​​​គ្រប់​​គ្រង​របស់​​វៀត​​ណាម ប៉ុន្តែ​កោះ​ត្រល់​​ដែល​​មាន​​ផ្ទៃ​ក្រឡា ធំ​ជិត​ប៉ុន​ប្រទេស​សិង្ហ​បុរី អ្នក​ស្រាវ​ជ្រាវ​និង​សាក្សី ខ្លះ​និយាយ​ថា បាន​​បាត់​​នៅ​ដើម​ទស​វត្ស ១៩៨០៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: