THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

នាយក​រដ្ឋ​មន្ត្រី​​ថៃ វៀត​ណាម និង​​ឡាវ មក​​គោរព​​ព្រះ​​វិញ្ញាណ​ក្ខន្ធ​សម្តេច​​ព្រះ​មហា​វីរក្សត្រ ​នៅ​​រសៀល​​នេះ​

leave a comment »


ប្រភព៖អង្គរមេឌា
ថ្ងៃទី១៩ តុលា​២០១២

តាម​សេច​ក្តី​​ប្រ​កា​ស​​​រ​ប​ស់​​​ក្រ​សួ​ង​កា​រ​ប​រ​ទេ​ស​​​បា​ន​ឲ្យ​ដឹ​ង​ថា​ ​​​រ​សៀ​ល​​​ថ្ងៃ​​​សុ​ក្រ​ ​ទី​​​១៩​​​តុ​លា​ ​ឆ្នាំ​​​២​០​១​២​ ​ ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​​ថៃ​ ​វៀ​ត​ណាម​ ​និ​ង​​​ឡា​វ ​នឹ​ង​​​មក​​កា​ន់​​​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​ ជា​​​បន្ត​​​ប​ន្ទា​ប់​ ​ដើ​ម្បី​​ចូ​ល​រួ​ម​​គោ​រ​ព​​​ព្រះ​​វិ​ញ្ញា​ណក្ខន្ធ​​​ស​ម្តេ​ច​​​​ព្រះ​មហា​វី​រ​ក្ស​ត្រ ​ស​ម្តេច​ព្រះ​ ន​រោ​ត្ត​ម​ ​សី​ហនុ​ ​ដោ​យ​ផ្ទាល់​​នៅ​ក្នុង​​​ព្រះប​រម​រា​ជវាំង​​។​

​​​​លោកស្រី យ៉ីង​ឡាក់ ឈីណា​វ៉ាត់ នាយករដ្ឋ​មន្ត្រី​ថៃ នឹង​មកដល់​រាជធានី​ភ្នំពេញ នា​រសៀល​​ម៉ោង ១ ថ្ងៃ​សុក្រ​នេះ​។ ចំណែកលោក ង្វៀង តាន់យុង (NGUYEN ​TA​N​ ​D​UN​G​)​ ​​​នា​យក​រ​ដ្ឋ​ម​ន្ត្រី​​​នៃ​​​សា​ធា​រ​ណ​រ​ដ្ឋ​​​ស​ង្គ​ម​​​និ​យ​ម​វៀ​ត​ណា​ម​ ​នឹ​ង​​​ដឹក​នាំ​​​គ​ណៈប្រ​តិ​ភូ​​​ជាន់​ខ្ព​ស់​អ​ញ្ជើ​ញ​​​មក​​​គោរ​ព​​ព្រះ​វិ​ញ្ញា​ណក្ខន្ធ​ រ​បស់​​​ព្រះក​រុ​ណា​ ព្រះបា​ទ​​​សម្តេ​ច​ ន​រោត្ត​ម​ ​សី​ហនុ​ ​ព្រះម​ហា​វីរ​ក្ស​ត្រ​ ​នៅ​​ព្រះ​ប​រ​មរា​​ជវាំ​ង នៅ​វេ​លា​​ម៉ោ​ង​ ៣ រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១២​។​​បន្ទា​ប់ពី​​​ពិ​ធី​​​គោ​រ​ព​​​ព្រះ​​​វិ​ញ្ញា​ណ​ក្ខ​ន្ធ​ ​ឯ​ក​ឧ​ត្ត​ម​ ​​ង្វៀង​ ​តា​ន់​ យុ​ង​ នឹង​ជួប​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ព្រះបរមរាជវាំង​។​

​ដោយឡែក នៅ​រសៀលវេលា​ម៉ោង ៣ និង ១៥ នាទី ​ថ្ងៃ​សុក្រនេះដែរ លោក ថង​ស៊ី​ង ថាំ​ម៉ា​វង់(Thongsing Thammavong) នាយករដ្ឋ​ម​ន្ត្រី​​នៃ​​​សា​ធារ​ណរ​ដ្ឋ​​​ប្រ​ជា​មា​និ​ត​ ​ប្រ​ជា​​ធិបតេយ្យ​ឡាវ ក៏​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ របស់​ព្រះករុណា ព្រះបាទ​សម្តេច នរោ​ត្ត​ម ​សី​ហ​នុ​ ​នៅ​​​ព្រះ​ប​រ​ម​រា​ជ​វាំ​ង​​​ផ​ង​ដែ​រ​​​។

កម្មវិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បាន​ចាប់ផ្តើម​ជា​ផ្លូវកា​រ កាលពី​រសៀល​ថ្ងៃ​​​ព្រ​ហ​ស្ប​តិ៍​ ​ទី​​១​៨​ ​ខែ​តុ​លា​ ​ម្សិល​​មិញ​ ​ដោ​យ​ ផ្តើ​​ម​ដំបូង គឺស្ថាប័ន​ រដ្ឋាភិបាល រដ្ឋសភា និង​ស្ថាប័ន​កាកបាទក្រហមកម្ពុជា ជាដើម បាន​ដង្ហែ​កម្រងផ្កា ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុង​ព្រះបរមរាជវាំង​។​

នៅក្រោយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ នឹងមានការបើកឱកាសឲ្យមហាជន ចូល​គោរព​ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ដោយផ្ទាល់ ​នៅក្នុ​ង​ប្រា​សា​ទ​​​ព្រះ​ទេ​វា​វិ​និ​ច្ឆ័​យ​ក្នុ​ង​ព្រះ​ប​រ​មរាជ​វាំ​ង៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: