THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

លោកហ៊ុន សែនសន្យាប្រាប់វិញ្ញាណក្ខន្ធសម្តេចឪថានឹងការពារ​ រាជានិយម (រឿងពិតនឹង ទំលាយពេល ក្រោយពិធីបុណ្យ)

leave a comment »


ដោយ លាង ដឺលុច
Radio France Internationale

មុននឹងព្រះបរមសពសម្តេចឪ នរោត្តម សីហនុ ត្រូវយាងពី មន្ទីរពេទ្យ ទីក្រុងប៉េកាំងមកកម្ពុជា លោក នាយក រដ្ឋ មន្ត្រីហ៊ុន សែន បានអុជធូបសន្យានៅ ចំពោះមុខ ព្រះបរមសព សម្តេចឪថា លោកនឹងការពារ រាជានិយម និងរាជបល្ល័ង្ក។

សេចក្តីថ្លែងដែលមានលាយឡំនឹងការយំសោក នេះត្រូវ បានធ្វើឡើងនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រ និង សម្តេចម៉ែ គឺនៅនា ទីចុងក្រោយនៃការ ឃើញព្រះភក្រ្ត សម្តេចឪ មុននឹងកងយោធាកិត្តិយសចិនលើក ព្រះបរមសពសម្តេចឪដាក់ចូលក្នុងព្រះមឈូស ដែល ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានថ្លែង ពាក្យសន្យាដ៏មានន័យនេះ។ ដៃកាន់ធូបលើក ប្រណម ឡើង នៅចុងជើងព្រះបរមសព លោកនាយករដ្ឋមន្ត្រី កម្ពុជា ដែលសម្តេចឪបានចាត់ទុកជាកូនធម៌របស់ ព្រះអង្គនោះ បាននិយាយឮៗ ចំពោះព្រះបរមសព សម្តេច  ឪយ៉ាងដូច្នេះថា៖ «ទូលបង្គំនឹងការពារព្រះរាជបល្ល័ង្ក ការពាររាជានិយម ការពារសម្តេចម៉ែ ការពារព្រះមហា ក្សត្រ។ សូមព្រះអង្គកុំព្រួយព្រះទ័យ។ សូមព្រះអង្គយាងទៅកាន់សុគតិភព”។

បើយោងតាមឯកសារវីដេអូដែលចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា ការសន្យា ដែលបន្លឺឡើងជាមួយ ការយំសោករបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅចំពោះព្រះភក្ត្រសម្តេចម៉ែ និងព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលកំពុងឈរកាន់ព្រះហស្ថគ្នាយ៉ាងស្អិត។ នៅក្បែរនោះ ក៏មានវត្តមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិផងដែរ។ការថ្លែងសន្យារបស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះមិនបានធ្វើអោយព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោភ្ញាក់ ផ្អើលឡើយ។ ព្រះអង្គម្ចាស់ធម្មិកោ ដែលជាក្មួយផង និងជាព្រះរាជលេខាផ្ទាល់របស់សម្តេចតាផង បានមាន បន្ទូលអោយដឹងថា នេះមិនមែនជាលើកទីមួយឡើយដែលលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះ ហើយថា សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រីក្នុងពេលកន្លងមកក៏បានស្តែងអោយឃើញពីការ សន្យានេះ ដែរ។ ព្រះអង្គម្ចាស់ធម្មិកោមានបន្ទូលថា ព្រះអង្គមិនមានការព្រួយបារម្ភអ្វីឡើយ ពីព្រោះព្រះអង្គយល់ ច្បាស់ថា ការសន្យារបស់លោកនាយករដ្ឋមន្ត្រីគឺជាការសន្យាចេញពីទឹកចិត្តរបស់ លោកពិតប្រាកដ ជាអ្នក រាជានិយម។

គួរបញ្ជាក់ថា រដ្ឋាភិបាលចិនបានចាត់តាំងទេសរដ្ឋមន្ត្រីចិនគឺលោក Dai Bingguo និងមន្ត្រីមួយចំនួនទៀត ដើម្បីចូលរួមដង្ហែព្រះបរមសពសម្តេចឪ ពីរដ្ឋធានីប៉េកាំងមកប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោក Dai Bingguo បានជួបសវនាការពិភាក្សាការងារ អំពីចំណងទ្វេភាគី រវាងកម្ពុជានិងចិន ជាមួយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងលោករដ្ឋមន្ត្រីការបរទេសកម្ពុជា ហោ ណាំហុង ផងដែរ។

ក្រោយពីជួបជាមួយលោកទេសរដ្ឋមន្ត្រីចិន លោកហោ ណាំហុងបានអះអាងប្រាប់អ្នកសារព័ត៌មានថា ថ្វី ដ្បិត​តែសម្តេចឪបានសោយទិវង្គតមែន ប៉ុន្តែទំនាក់ទំនងមិត្តភាពដ៏យូរលង់នៃប្រទេសទាំងពីរ ចិន-កម្ពុជា នៅតែបន្តពង្រឹង និងពង្រីកថែមទៀតជារៀងរាល់ថ្ងៃ។ លោកបន្តថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការជួយកម្ពុជាជានិច្ច នៅពេលណាដែលកម្ពុជាត្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕
Advertisements

Written by Kolbot Khmer

October 19, 2012 at 9:18 am

Posted in Uncategorized

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: