THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ល្មមបញ្ឈប់និងគួររៀនសូត្រពីមេរៀនកុប្បកម្មដុតស្ថានទូតសៀម២០០៣

leave a comment »


ប៉ុន្មានថ្ងៃនេះបានឃើញកំហឹងប្រត្តិកម្មយ៉ាងខ្លាំងៗខ្វះសីលធម៌ជាពិសេសតាមហ្វេសប៊ុកក្រុមពត៍មានជាតិដោយសេរី ថ្មីៗនិងប្រតិកម្មរហ័សដែលជាក្រុមហ្វេសប៊ុកមានសមាជិកភាគច្រើនក្នុងក្រុមមាន ទំនោរគាំទ្រ គណបក្សប្រជាជន បានផ្សាយហើយផ្សាយទៀត នឹងនៅតែបន្តការរិះគន់ទោះជានាងបានសុំទោស និង​ទោះជាមាន នាយករដ្ឋមន្រ្តីថៃសុំទោសជំនួសក៏ដោយ ក៏រឿងនេះនៅតែមិនចប់រហូតដល់នាង ជាពិធីករ​ នេះសុំទោស ម្តងទៀត។
ខ្ញុំយល់ពីទឹកចិត្តរបស់បងប្អូនស្រឡាញ់សម្តេចតា តែសូមមានចិត្តឲ្យទូលាយដោយយកសេចក្តីស្រឡាញ់ របស់អ្នកបង្ហាញការអត់ឪន យោគយល់ និងប្រើពាក្យសំដីថ្លៃថ្នូរមិនថាទៅកាន់អ្នកណា ជាតិសាសន៍ណា ទោះគេ ស្រឡាញ់ឬស្អប់ឬ ប្រព្រឹត្តខុសអ្វីចំពោះសម្តេចតា នាពេលនេះក៏ដោយ។
សូមបងប្អូនចងចាំមេរៀនកាលពីឆ្នាំ២០០៣ រឿងដុតស្ថានទូតសៀមដោយសារ តែពាក្យសំដីដែលយើង បាន លឺពាក្យចរចាមអារាមដោយពុំទាន់ទាំងមានការស្រាវជាវឲ្យច្បាស់លាស់នៅឡើយ ហើយនាំគ្នាប្រត្តិ កម្ម ពេញទំហឹងបន្ទាប់ពី លោក ហ៊ុន សែនគាត់បានលើកយកមកនិយាយពេលគាត់ទៅសៀមរាប។ ទីបំ ផុតយើងត្រូវសង គេប្រហែល៥០លានដុល្លា ខូចការទូតអន្តរជាតិ ពាណិជ្ជកម្មជាច្រើនត្រូវផ្អាកតំណើការ មនុស្សជាច្រើនបាត់បង់ការងារ ព្រមទាំងនិស្សិតនិងប្រជាជន ជាច្រើនបានជាប់គុកពីបទចោទប្រកាន់ ថាបំផុសបំផុលពាក្យមិនពិត(រួមទាំងលោកម៉មសូណង់ដូ ផងដែរ) និង ពីបទចោទប្រកាន់បំផ្លាញទ្រព្យ សម្បត្តិសាធារណៈ តែលោកហ៊ុន សែន គាត់គ្មានទោស ទោះបីជាគាត់ជាអ្នកដើមហេតុនៃការបំផុស បំផុលនិងដុតភ្លើងរឿងនេះទៅសាធារណៈជនក៏ដោយ។ដូច្នេះល្មមបញ្ឈប់ហើយ។ បើយើងនៅបន្តគេនឹងដៀលយើងថាគ្មានចេះ យោគយល់ ហើយអ្នកខាត គឺយើង។

សូមអរគុណ
ខ្មែរ សុវណ្ណភូមិ

(រូបភាព៖យកពី សុជាតិ លី)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: