THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ពិតជារដ្ឋាភិបាលគ្មានគំនិត នឹងនៅតែគ្មានគំនិត

leave a comment »


តាមការសង្កេតក្នុងពីធីបុណ្យព្រះសពសម្តេចតាមានប្រជាជនខ្មែរអញ្ជើញមកពីគ្រប់ច្រកល្ហកដើម្បីចូលរួមពិធីបុណ្យ និង មករង់ចាំចូលបង្គុំ គាល់ព្រះបរមសព។

ក្នុងនោះមានមនុស្សចាស់ជាច្រើនមក ពីតាម បណ្តាខេត្ត ហើយពួកគាត់ត្រូវគេងតាមសួនច្បារនានានិង លើឥដ្ឋក្បែរដង ផ្លូវផងដែរ ដោយគ្មានភួយ គ្មានតង់ គ្មានមុង គ្មានបង្គន់អនាម័យ ក្នុងពេលមកចូលរួម​និងរង់ចាំនេះ ។

ខ្ញុំគិតថារដ្ឋាភិបាលអាចសម្រួលបានចំពោះចាស់ៗទាំងនោះបើយកចិត្តទុកដាក់ ដោយគិតគូរបែងចែកយក​ពួកគាត់ទៅស្នាក់នៅតាមសាលាឆ័ន្ទ តាមវត្តអារាមនានានៅភ្នំពេញ ឬក្រសួង ស្ថាប័នរដ្ឋ។ល។ ឬក៏អាច​រៀប​ចំកន្លែងណាមួយដែលមានកន្លែងប្រកបដោយអនាម័យ តង់ ភួយ ខ្នើយ មុង សម្រាប់ទទួលពួកគាត់ឲ្យ​សម្រាកបានសមរម្យ។ ពួកគាត់មិនបានទាមទារការផ្គត់ផ្គង់អាហារ ឬថ្លៃធ្វើដំណើរអ្វីទេ។ គ្រាន់តែកន្លែង​សម្រាកតែប៉ុណ្ណោះ ហើយការទុកឲ្យពួកគាត់នៅតាមយថាកម្មពាសវាលពាសកាល បែបនេះវាមិនល្អ សម្រាប់ភ្នែកអន្តរជាតិ បង្កបញ្ហាអនាម័យ និងមិនសមជាការគោរពដល់ពិធីបុណ្យចំពោះក្សត្រដែលប្រ ជាជនខ្មែរ​និងមេដឹកនាំរដ្ឋាភិបាលខ្មែរចាត់ទុកថាជាក្សត្រដ៏អស្ចារ្យនោះទេ។  រដ្ឋាភិបាលគួមានទំនួលខុ សត្រូវ​ និង​​បង្ហាញពីឆន្ទៈពិតប្រាកដឲ្យរាស្រ្តខ្មែរឃើញ និងឲ្យពួកគាត់បានទទួលភាពកក់ក្តៅពីសេវាកម្មតប ស្នង សងគុណពួកគាត់វិញខ្លះផងពេលពួកគាត់ត្រូវការជាពិសេសពេលចាំបាច់បែបនេះ។ ម្យ៉ាងទៀតពួក គាត់ក៏ប្រៀបបាននឹងឪពុកម្តាយរបស់យើង ផងដែរ។
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: