THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

មើលរបៀប កែប ជក់ម៉ា ចៅហ្វាយក្រុងជំលើយគោរពសម្តេចតា

leave a comment »


ប្រភព៖សាលាក្រុង
ថ្ងៃទី២២ តុលា ២០១២

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ នេះ ថ្នាក់ដឹកនាំមន្ត្រីរាជការ នៅជុំវិញសាលារាជធានីភ្នំពេញ បាន​អញ្ជើញ​ចូលរួមក្នុងពិធីគោរពព្រះ វិញ្ញាណក្ខន្ធ និងថ្វាយព្រះរាជកុសលដល់ព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានយាងចូលទីវង្គត កាលពីថ្ងៃ ១៥ រោជ ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងមកនេះ នៅមន្ទីរពេទ្យក្រុងប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូល រួមជាអធិបតីភាពរបស់ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា​រាជធានី ភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

នៅចំពោះមុខព្រះឆាយលក្សណ៍នៃព្រះបរមសព ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរ ឯកឧត្តម កែប ជុតិមា ក្នុងនាម ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ ក្រុមប្រឹក្សារាជធានី និងក្នុងនាម អភិបាលរាជធានីភ្នំ​ពេញ បានសូមព្រះបរមរាជនុញ្ញាតធ្វើអភិវន្ទនកិច្ចចូលរួម រំលែកនូវព្រះរាជមរណៈទុក្ខដ៏មហាក្រៀមក្រំ​រកទី​បំផុតគ្មាន និងសូមសម្តែងនូវ សមានទុក្ខ ដ៏ សែនក្រៀមក្រំមហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង ពោរពេញដោយក្តីសោក ស្តាយស្រណោះអាឡោះអាល័យជាទីបំផុតចំពោះ អង្គព្រះមហាវីរក្សត្រ ព្រះវរ​រាជ​បិតា ជាទីគោរពសក្ការៈស្មើជិវិតរបស់ជនរួមជាតិខ្មែរ ដែលព្រះអង្គបានដាក់ព្រះជន្មសង្ខារលាចាក​លោក លាចាកពីព្រះសង្ឃ និងប្រជានុរាស្រ្តជាកូន ចៅ ចៅទួត ចៅលួតរបស់ព្រះអង្គជារៀងរហូត។ ឯក​ឧត្តម​អភិបាល បានថ្លែងបន្តទៀតថា ថ្វីបើ ព្រះរូបព្រះកាយរបស់ ព្រះអង្គ បានទម្លាយក្ខន្ធយាងទៅកាន់​បរលោកខាងមុខក្តី ប៉ុន្តែព្រះវររាជគម្រូដ៏ឆ្នើម អង្គសម្តេចឱជាម្ចាស់ ទ្រង់ស្ថិតនៅជានិច្ចក្នុងក្រអៅបេះ​ដូងរបស់ជនរួមជាតិគ្រប់ៗរូប របស់ព្រះអង្គ ឲ្យស្ថិតស្ថេរ គង់វង្សជាអមតៈ។ ជាមួយគ្នានេះ ឯកឧត្តម​អភិបាលរាជធានីភ្នំពេញ ក៏បានលំឱនកាយវាចាចិត្ត ឧទ្ទិសសំបូង សម្រូងដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុ​ណា​ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណៈភាព​ទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះអង្គទ្រង់យាងចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិកុំបី​ឃ្លៀងឃ្លាតឡើយ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: