THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សម្លាប់មនុស្សល្អម្នាក់ជាប់គុកតែ៦ខែ ម៉ម សូណង់ដូ អត់ដឹងអីសោះ២០ឆ្នាំ …នេះហើយស្រុកខ្មែរក្រោម ការដឹកនាំ​របស់ ហ៊ុន សែន

with one comment


តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ

ដោយ ដែន អយុធ្យា
2012-10-22

តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ផ្ដន្ទាទោស​ឃាតក​បាញ់​សម្លាប់​ប្រធាន​អង្គការ​អភិរក្ស​ព្រៃឈើ លោក ឈុត វុទ្ធី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ តែ​តម្រូវ​ជាប់​ក្នុង​ពន្ធនាគារ​តែ ៦​ខែ​ទេ។ សាលក្រម​នេះ ត្រូវ​រង​ការ​រិះគន់​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​សាច់​ញាតិ​ជន​រងគ្រោះ។

សំណុំ​រឿង​ឃាតកម្ម​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី កាល​ពី​ខែ​មេសា ​ត្រូវ​​ចៅ​ក្រម​តុលាការ​ខេត្ត​កោះកុង កាត់​ក្ដី​ឲ្យ​បុរស​ជាប់​ចោទ​ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ជាប់​ក្នុង​ពន្ធនាគារ​​តែ ៦​ខែ និង​ទោស​ចំនួន ១​ឆ្នាំ​កន្លះ​ទៀត ត្រូវ​ព្យួរ​ទោស។គិត​មក​ដល់​ថ្ងៃ​ប្រកាស​សាល​​​ក្រម ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១២ ជន​ជាប់​ចោទ​ត្រូវ​រួច​ខ្លួន​ពី​ពន្ធនាគារ។

​សាលក្រម​នេះ​ប្រកាស​ដោយ​លោក​ចៅក្រម ខាន់ សុផារី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង។

សវនាការ​ឃាតកម្ម​លោក ឈុត វុទ្ធី ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១២ ប៉ុន្តែ​តុលាការ​មិន​ប្រកាស​សាល​​ក្រម​ភ្លាមៗ​ទេ ដោយ​ពន្យារ​ពេល​មក​ដល់​ថ្ងៃ​ទី​២២ ខែ​តុលា។

ទាក់ទិន​បញ្ហា​នេះ​លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា គ្មាន​អ្វី​ចម្លែក​ទេ​ចំពោះ​សាលក្រម​លើ​សំណុំរឿង​ឃាតកម្ម​លោក ឈុត វុទ្ធី នេះ ព្រោះ​តុលាការ​ខេត្ត​កោះកុង ចង់​បិទ​សំណុំ​រឿង​នេះ​តាំង​ពី​ដើម​ទី​មក​ម្ល៉េះ ដោយ​ប្រកាស​ថា ជនជាប់ចោទ​ជា​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ជា​ប៉េអិម ឈ្មោះ អ៊ិន រតនា បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នោះ​ដែរ។

សំណុំរឿង​នេះ បុរស​ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប៊ឺ គ្រីន (Timber Green) ជា​ជន​ជាប់ចោទ​តែ​ម្នាក់​គត់​ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​តាមរយៈ​ការ​បាញ់​សម្លាប់​ប៉េអិម ឈ្មោះ អ៊ិន រតនា ដោយ​អចេតនា​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​​នោះ។

ចៅក្រម​តុលាការ​បាន​ប្រកាស​ថា ប៉េអិម អ៊ិន រតនា ពិត​ជា​បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី បន្ទាប់​មក​ឈ្មោះ រ៉ាន់ បូរ័ត្ន បាន​ទៅ​ដណ្ដើម​កាំភ្លើង​ពី អ៊ិន រតនា ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ទៀត ក៏​រាល​កៃ​កាំភ្លើង​ត្រូវ​ឈ្មោះ អ៊ិន រតនា ស្លាប់​នឹង​កន្លែង​កើត​ហេតុ​ជិត​ក្រុមហ៊ុន Timber Green ដែល​មាន​គំនរ​​ឈើ និង​វល្លិ​ល្មៀត។

យុវជន ឆឺយ ឧត្តមរស្មី ត្រូវ​ជា​កូន​សព​លោក ឈុត វុទ្ធី បាន​ច្រាន​ចោល​សាលក្រម​របស់​តុលាការ​ខេត្ត​កោះកុង និង​ចាត់​ទុក​សវនាការ​នោះ​ថា មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​គេ​ទេ។

ឃាតកម្ម​លើ​សព​លោក ឈុត វុទ្ធី កើត​មាន​បន្ទាប់​ពី​រូប​លោក និង​អ្នកកាសែត​ចំនួន ២​នាក់​ទៀត បាន​ព្យាយាម​ចុះ​​ថត​យក​រូបភាព និង​យក​ព័ត៌មាន​ជុំវិញ​​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​អនាធិបតេយ្យ​ក្នុង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២។

សំណុំរឿង​នេះ លោក​ព្រះរាជអាជ្ញា​រង​ខេត្ត​កោះកុង ស្រី ម៉ាក់នី តំណាង​អយ្យការ​នៅ​រក្សា​ការ​ចោទប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​តាម​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ លើ​ឈ្មោះ រ៉ាន់ បូរ័ត្ន ជា​ជនជាប់ចោទ​តែ​ម្នាក់​គត់​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​មន្ត្រី (កងរាជអាវុធហត្ថ) ប៉េអិម​ឈ្មោះ អ៊ិន រតនា៕

One Response

Subscribe to comments with RSS.

  1. នៅស្រុកខ្មែរគ្មានទេយុត្តិធម៌សំរាប់មនុស្សល្អ។

    k4khmer

    October 23, 2012 at 3:28 am


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: