THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

គិតពីសមិទ្ធិផលរបស់សម្តេចតាខ្លះ

with 2 comments


ដោយ៖ ប៉ាង សុខឿន
ថ្ងៃទី២៣ តុលា ២០១២
លោក កែប ជុតិមានិយាយថា សមិទ្ធិផលសម្តេចតា នៅសល់មានតែ ការទាមទារឯករាជ្យ និង​ការ បង្រួម​បង្រួម​ជាតិ ក្រៅពីនោះគឺបានបំផ្លាញ ចោលអស់ហើយនៅសម័យប៉ុលពត

តាមពិតក្រោយរបបខ្មែរក្រហមខ្មែរយើងមិននៅបាតដៃទទេឡើយ។ បាតដៃទទេបើយើងគិតពីទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនរបស់ពលរដ្ឋម្នាក់ៗតែប្រទេសខ្មែរវិញមិនខ្វះធនធានទេ។ វាមិនរដូចអាល្លឺម៉ង់ មានតែទឹកកក គ្មាន ធនធានធម្មជាតិ អាគារសំណង់បំផ្លាញស្ទើរគ្មានសល់ និងមិនដូចជប៉ុន ទោះជានៅមានធនធាន មនុស្សខ្លះ ក៏ប្រទេសនេះគ្មានធនធានធម្មជាតិ និងវត្ថុធាតុដើមសម្រាប់ ផលិតដែរ។ តែខ្មែរវិញ សម្បត្តិធម្មជាតិបន្ទាប់ពី​១៩៧៩មកគឺនៅ សម្បូណ៍បែប អាគារដ្ឋាភិបាលនៅភ្នំពេញ តាមខេត្ត ផ្ទះថ្ម វីឡា សកលវិទ្យាល័យ ស្តាត​កីឡា សាលមហោស្រព កំពង់ផែ សាលារៀន នៅមានស្ទើរតែទាំងអស់។ សូម្បីតែសាលាក្រុងសព្វថ្ងៃក៏ជា សមិទ្ធិផលរបស់សម្តេចតាដែរ។

តាមពិតយើងខ្វះតែធន់ធានមនុស្សទេ តែវាក៏មិនខុសពីសម័យសម្តេចតាដែរ កាលគាត់ឡើងដឹកនាំប្រទេស ខ្មែរមានអ្នកចេះដឹងតិចណាស់ ហើយកំរិតអ្នកចេះដឹងមិនមានដល់ថ្នាក់ សកលវិទ្យាល័យផងពីគ្រាដំបូង​ដែល​តាមពិតទៅសម័យក្រោយរបបប៉ុលពិតនៅមានខ្លះ។ គួរគិតពិចារណាត្រង់នេះចំពោះអ្នកដែលចង់ បំភ្លេចស្នាដៃរបស់ទ្រង់។

លើសពីនេះក៏ចង់ប្រាប់លោក កែប ជុតិមា ផងដែរថា គ្មានសមិទ្ធិផលអ្វី ស្មើនឹងសមិទ្ធិផលរំដោះជាតិ និងការបង្រួបបង្រួមជាតិទេ ហើយ លោក កែប ជុតិមា មិនគួរបំភ្លេចរឿងប្រាសាទព្រះវិហារដែរ។វាជាស្នាដៃរបស់ទ្រង់ពិតៗ។

ខាងក្រោមជាការរៀបរាប់ខ្លះៗនៃស្នាព្រះហស្តសម្តេចតាដែលនៅសល់
-វិមានឯករាជ្យ
-វិមានរដ្ឋចំការមន (ព្រឹទ្ធសភា)
-ចំណតអាកាសយានដ្ឋាន អន្តរជាតិពោធិចិនតុង (បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
-ចំណតអាកាសយានដ្ឋាន សៀមរាប
-ចំណតអាកាសយានដ្ឋាន បែកចាន (ខេត្តបាត់ដំបង)
-ផ្លូវជាតិលេខ ៤ ភ្នំពេញ- ក្រុងព្រះសីហនុ
-ផ្លូវដែកក្រុងភ្នំពេញ-ក្រុងព្រះសីហនុ
-កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ
-សណ្ឋាគារ “ឯករាជ្រ” ក្រុងព្រះសីហនុ
-សាលមហោស្រពជាតិ “ព្រះសុរាម្រិត” ភ្នំពេញ
-សាលសន្និសីទ “ចតុមុខ”
-ពហុកីឡាដ្ឋានជាតិ អូឡាំពិក ភ្នំពេញ
-ស្ពានព្រះមុនីវង្សទី ២
-ស្ពាន “សង្គមរាស្រ្តនិយម” ឆ្លងកាត់ទន្លេសាប
-សាកលវិទ្យាល័យ “សង្គមរាស្រ្តនិយម” ភ្នំពេញ
-សាកលវិទ្យាល័យ ភូមិន្ទបច្ចេកទេស
-សាលាភូមិន្ទរដ្ឋបាល
-មហាវិទ្យាល័យ នីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច
-មហាវិទ្យាល័យ គរុកោសល្យ
-ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ
-មហាវិទ្យាល័យ សិល្បៈស្ថាបនា
-មហាវិទ្យាល័យ សិល្បៈនិងមុខរបរ
-សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ
-សាកលវិទ្យាល័យ ភូមិន្ទក្សេត្រសាស្រ្ត
-សាកលវិទ្យាល័យ ភូមិន្ទកំពង់ចាម
-សាកលវិទ្យាល័យ ភូមិន្ទបាត់ដំបង
-សាកលវិទ្យាល័យ ភូមិន្ទតាកែវ-កំពត
-រោងភាពយន្តរដ្ឋ
-ស្ថានីយ៍ទូរទស្សន៍ ខេមរភូមិន្ទ
-មន្ទីរពេទ្រ មិត្តភាពខ្មែរ-សូវៀត
-រោងចក្រ ចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ
-រោងចក្រ ស្រាបៀរ ក្រុងព្រះសីហនុ
-រោងចក្រ “ព្រះនរោត្តម” តម្លើងត្រាក់ទ័រ និងរថយន្តធំ ក្រុងព្រះសីហនុ
-រោងចក្រ ស្ករស កំពង់ត្រាំ ខេត្តកំពង់ស្ពឺ
-រោងចក្រ វាយនភណ្ឌ ខេត្តកំពង់ចាម
-រោងចក្រ វាយនភណ្ឌ ខេត្តបាត់ដំបង
-រោងចក្រ បាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង
-រោងចក្រ ស៊ីម៉ងត៍ចក្រីទីង ខេត្តកំពត
-រោងចក្រ កែវជើងឯក រាជធានីភ្នំពេញ
-រោងចក្រ ក្តារបន្ទះដីឥដ្ឋ ខេត្តកណ្តាល
-រោងចក្រ ក្រដាសឆ្លូង ខេត្តក្រចេះ
-រោងចក្រ ជីហ្វូសស្វាតទូកមាស ខេត្តកំពត
-រោងចក្រ កង់ឡានតាខ្មៅ ខេត្តកណ្តាល
-រោងចក្រ ត្រីខប្រអប់ ខេត្តកោះកុង
-រោងចក្រ ផលិតជ័រកៅស៊ូជប់ ខេត្តកំពង់ចាម
-រោងចក្រ វារីអគ្គិសនីគិរីរម្យ ខេត្តកំពង់ស្ពឺ……!

2 Responses

Subscribe to comments with RSS.

  1. ម៉េចក៏មិនឃើញ មាន ចុះ មហាវិទ្យាល័យ វេជ្ជសាស្ត្រ ក្រហម នៅក្បែរ ស្ធានីយរថភ្លើងផង !?!?

    seng rachana

    October 24, 2012 at 3:17 am

  2. ចុះការទាមទារ​ប្រាសាទព្រះវិហារពីថៃនៅឆ្នាំ​1962​វិញនោះ ក៏ជាស្នាដៃរបស់ទ្រង់ដែរ!

    Linka

    October 24, 2012 at 3:43 am


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: