THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

«មេឃស្រក់ទឹកភ្នែកស្រណោះ ព្រះករុណាជាអម្ចាស់ ជីវិតដំកលលើត្បូង»

leave a comment »


នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ខ្ញុំនិងមនុស្សរាប់ពាន់នាក់ បានស្រែកទ្រហោយំ នៅទីស្នាក់ការ កណ្តាល ជំរុំសាយធូ ព្រោះក្តីរីករាយថា អំណឹះតទៅនឹងបានវិលមក​ ជាន់ផែនដីកំណើត និងជួបជុំម្តាយ ឪពុក ក្រុមគ្រួសារវិញ😦

យប់ថ្ងៃនេះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ខ្ញុំរំជួលចិត្ត ព្រោះមេឃគ្មានប្រណីបង្អុរទឹកភ្លៀងចុះមកសន្ធាប់ ម្តងហើយម្តងទៀត ផ្គររន្ទះគ្រហឹមគ្រឹមៗគម្រាមពលរដ្ឋខ្មែរ ប្រុស ស្រី ចាស់ ក្មេង ដែលមិនព្រមចុះញ៉ម រួមគ្នាកាន់មរណទុក្ខការសោយទិវង្គត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

ព្រះភិរុណ ហាក់ចូលរួមជាមួយ ទឹកភ្នែកប្រជារាស្ត្រខ្មែរ ដែលយំសោកស្តាយព្រះម្ចាស់ថ្លៃដែលជា «នក្សត្តឫក្សដ៏ឧត្តម» នៃថ្ងៃ២៣ តុលា ដែលបាននាំឲ្យខេមរជាតិងាកមក មូលត្រកូលគ្នាឡើងវិញ ក្រោមម្លប់ព្រះរាជបល្ល័ង្ក នៃរបបរាជាធិបតេយ្យ អាស្រ័យធម្មនុញ្ញ។ ខ្ញុំសូមឲ្យទឹកភ្លៀង មេត្តាជួយ លាងជម្រះរាល់ចិត្តអារិភាព រវាងខ្មែរនិងខ្មែរ សូមឲ្យខ្មែរគ្រប់រូប សាមគ្គីគ្នាជានិច្ចនិរន្តរ៍។

ដោយក្តីស្រណោះអាល័យពីខ្ញុំ សុរិយ វង្ស ទេវ័ន្ត

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: