THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

រឿងអីមិនឆេះ តែ កែប ជក់ម៉ា ឆ្លើយមកវិញដូចជាមើល ងាយអ្នកលេង ហ្វេសប៊ុក បន្តិចហើយ៖ លោក កែប ជុតិមា រងការរិះគន់ក្នុង ហ្វេសប៊ុកនិងប្លុក

with one comment


ភ្នំពេញបុស្តិ៍
ថ្ងៃទី២៤ តុលា​២០១២
ដោយ៖គឹម យុទ្ធណា

ភ្នំពេញៈ មាន​ការ​បញ្ចេញ​មតិ​ជាច្រើន បាន​រិះគន់​ប្រសាសន៍​លោក​អភិបាល​រាជធានី​ភ្នំពេញ​កែប ជុតិមា ដែល​លោក​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ថ្មីៗ​នេះ​ថា សមិទ្ធផល​របស់​សម្តេច​ឪ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ  ត្រូវ​ពួក​ខ្មែរ​ក្រហម​បំផ្លាញ​អស់​ទៅ​ហើយ ខណៈដែល​សមិទ្ធផល​នាពេល​បច្ចុប្បន្ន ជា​ស្នាដៃ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា​១៩៧៩។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​អ្នក​ចូលចិត្ត​ប្រើប្រាស់​ បណ្តាញ​សង្គម តាម​ប្រព័ន្ធ​ហ្វេសប៊ុក និង​ប្លុក ដ៏​ពេញ​និយម​នានា​បែប​នេះ កើត​មាន​ក្រោយ​ពី កែប ជុតិមា ថ្លែង នៅ​ក្នុង​ទូរទស្សន៍​ក្នុង​ស្រុក CNC កាលពី​ថ្ងៃទី​១៦ ខែ​តុលា ថា ៖ «ស្នា​ព្រះហស្ត​ព្រះករុណា​សម្តេច​ឪ ត្រូវ​ខ្មែរ​ក្រហម​បំផ្លាញ​អស់​ហើយ ហើយ​សមិទ្ធផល​ដែល​មាន​ឥឡូវ គឺ​បាន​កសាង​ចាប់ពី​ឆ្នាំ​១៩៧៩ មក​ទេ…»។

សារ​មួយ​នេះ​ត្រូវ​បាន​ អ្នក​លេង​ហ្វេសប៊ុក​បញ្ចេញ​ទស្សនៈ​ប្លែកៗ​គ្នា រហូត​អ្នក​ខ្លះ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​និង​ខឹង​សម្បា​នឹង​លោក​អភិបាល​ រាជធានី ហើយ​ពួក​គេ​បាន​ចែក​សារ​នេះ​បន្ត​គ្នា​ផង​ដែរ ខណៈ​ពលរដ្ឋ​ភ្លូក​ទឹក​ភ្លូក​ដី​មកពី​គ្រប់​ទិសទី​នៅ​ទូទាំង​ប្រទេស​សម្រុក​ មក​គោរព​វិញ្ញាណក្ខន្ធ​សម្តេចឪ នៅ​មុខ​បរមរាជវាំង។

តប​នឹង​ការ​រិះគន់ ​ប្រសាសន៍​លោក កែប ជុតិមា អ្នក​នាំ​ពាក្យ​សាលា​រាជធានី​លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ការពារ​ពីថ្ងៃ​ម្សិលមិញ​ថា លោក​អភិបាល កែប ជុតិមា មិន​បាន​ថ្លែង​ដូច្នោះ​ទេ ដោយ​ស្នើ​ឲ្យ​ធ្វើ​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​មើល​សារ​នោះ​ឡើង​វិញ។

អ្នក ​ប្រើ​ហ្វេសប៊ុក​ម្នាក់​សរសេរ​តប​ទៅ​នឹង​សារ​នោះ​ថា៖«គាត់​និយាយ​ការ​ពិត» ប៉ុន្តែ ម្នាក់​ទៀត​បាន​បក​វិញ​ថា៖«ខ្ញុំ​មិន​យល់​ស្រប​នឹង​អ្វី​ដែល​គាត់​និយាយ​ ទេ»។ ជាមួយ​គ្នា​នេះ​ដែរ ម្នាក់​ទៀត​បាន​បក​ទៅ​វិញ​ថា៖ «ពិត​ណាស់ អ្វីៗ​ដែល​មាន​សព្វ​ថ្ងៃ គឺ​ក្រោយ​ឆ្នាំ ១៩៧៩ ប៉ុន្តែ​សូម​គិតថា ប្រសិន​បើ​មិនមាន​សម្តេច​តា​ទាមទារ​ឯករាជ្យ​ទេ តើ​យើង​អាច​មាន​ដូច​សព្វ​ថ្ងៃ​នេះ​អត់?»។ ទំនង​ដូចជា​អន់ចិត្ត​និង​មិន​គាំទ្រ​លោក កែប ជុតិមា អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត​សរសេរ​ថា៖ «សូម​បង​ប្អូន​ជួយ​ពិចារណា​តើ​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​គាត់​ដែល​ជា​ថ្នាក់​ ដឹក​នាំ​ម្នាក់ តែ​មិន​ស្មើ​នឹង​កូន​ក្មេង​ម្នាក់​ផង! ទាំង​សកម្មភាព​និង​ពាក្យ​សម្តី!​យើង​មិន​គួរ​ទុក​គាត់​ទៀត​ទេ»។

ចំណែក​អ្នក​បង្កើត​ប្លុក wordpress មួយ​ប្រើ​ឈ្មោះ​ថា http://sambatkhmer.wordpress.com សរសេរ​ដាក់​ចំណង​ជើងធំៗ​ថា៖ «អ្នក​លេង​ហ្វេសប៊ុក​កំពុង​ធ្វើ​ឲ្យ កែប ជុតិមា បុក​ពោះ»។ ក្នុង​ប្លុក​នោះ​បាន​សរសេរ​រៀបរាប់​ថា៖«មក​ដល់​ពេល​នេះ​ទាំង​មន្ត្រី​តូចធំ​ សុទ្ធ​តែ​និយាយ​ថា​សម្តេច​ឪ​មាន​ស្នា​ព្រះហស្ត​ច្រើន ដោយ​ឡែក​មាន​តែ​លោក កែប ជុតិមា ម្នាក់​គត់ ដែល​ថា ស្នា​ព្រះហស្ត​របស់​ទ្រង់​ត្រូវ​ខ្មែរ​ក្រហម​បំផ្លាញ​អស់»។ ប្លុក​នេះ​បន្ត​ថា៖«សម្តី​បែប​នេះ​គេ​មើល​ឃើញ​ថា លោក កែប ជុតិមា​និយាយ​ដើម្បី​កេង​ចំណេញ​នយោបាយ​ដល់​បក្ស​ប្រជាជន ព្រោះ​តែ​លោក​ឃើញ​សម្តេចឪ​កំពុង​មាន​ប្រជាប្រិយ​ពេក គាត់​ក៏​ភ័យ​ជួស​បក្ស គាត់​ក៏​ឆ្លៀត​ពន្លេច​ឲ្យ​ឃើញ​ថា សម្តេច ហ៊ុន សែន ដែល​ជា​ខ្ទះ​ខ្លាញ់​របស់​គាត់​វិញ​ទេ ជា​អ្នក​មាន​គុណសម្បត្តិ​កសាង​ប្រទេស​ឲ្យ​បាន​ដូច​សព្វ​ថ្ងៃ»។

ទោះ​ យ៉ាង​ណា អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត​សរសេរ​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ថា៖«លោក កែប ជុតិមា និយាយ​ត្រូវ ប៉ុន្តែ គាត់​គួរ​តែ​កុំ​និយាយ​នៅ​ពេល​នេះ​ពីព្រោះ ជា​ពេល​ដែល​យើង​កាន់​ទុក្ខ​ព្រះមហាវីរក្សត្រ។ យើង​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​ពី​អតីតកាល​សម្រាប់​ជា​ គំរូ​អ្នក​ដឹក​នាំ​ខ្មែរ»។ ប៉ុន្តែ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត​ដែល​គាំទ្រ​លោក​អភិបាល​ក្រុង​ខ្លាំង​បន្ថែម ​ថា៖ «ប្រសើរ ពូ កែប ជុតិមា គាត់​ត្រូវ​តែ​បក​ស្រាយ មិន​ត្រូវ​ទុក​យូរ​ទេ។ វា​ហ្នឹង​ប៉ះពាល់​ដល់​បក្ស​ប្រជាជន ព្រោះ​ខ្ញុំ​ក៏​ជា​បក្ស​ប្រជាជន​ដែរ។ មិន​ចង់​ឮ​ពាក្យ​គេ​ប្រមាថ​បក្ស​ទេ។ អ្នក​ធ្វើ​ខុស​តែ​ម្នាក់​តែ​បែរ​ជា​ខុស​ទាំង​អស់។ ដូច​ពាក្យ​ថា​ត្រី​ស្អុយ​តែ​មួយ​ស្អុយ​មួយ​កន្ត្រក»។ ប៉ុន្តែ មាន​ម្នាក់​ទៀត​លែបខាយ​ឲ្យ​ថា៖«គេ​ថា នំ​ចំណី​អាច​ស៊ី​ផ្តេសផ្តាស​បាន យ៉ាង​ច្រើន​រាក​អាចម៍ ឬ​នោម​ដាក់​ខោ តែ​សម្តី​មិន​អាច​និយាយ​ផ្តេសផ្តាស​បាន​ទេ​វើយ» ខណៈ​ម្នាក់​ទៀត​ឡកឡាយ​ថា៖«ប្រហែល​គាត់​ចង់​ឡើង​តំណែង បាន​និយាយ​លើក​ជើង តែ​លើក​ជ្រុល​ពេក​ចង់​ផ្កាប់​មុខ​ខ្លួន​ឯង»។

នៅ​ពេល​ទាក់ទង​តាម​ ទូរស័ព្ទ​កាលពី​ថ្ងៃ​ម្សិលមិញ​ទៅ​លោក កែប ជុតិមា ដើម្បី​សុំ​បញ្ជាក់​ឡើង​វិញ​ថា តើ​លោក​ពិត​ជា​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ឬ​យ៉ាង​ណា? លោក កែប ជុតិមា បាន​មាន​ប្រសាសន៍​តប​ដោយ​សើច តិចៗ​បែប​ចំអក​ថា តើ​មាន​អ្វី​ប្លែក នោះ? វា​ជា​សិទ្ធិ​សេរីភាព​អ្នក​បញ្ចេញមតិ​នៅ​ក្នុង​សង្គម​ហ្វេសប៊ុក។ លោក​បញ្ជាក់​ថា៖«ម៉េច​គេ​ហៅថា សង្គម​ហ្វេសប៊ុក​នោះ គឺ​វា​តែ​ប៉ុណ្ណឹង​ទៅ​ហើយ! ដូច្នេះ​ខ្ញុំ សុំ​មិន​ធ្វើ​ការ​អធិប្បាយ​វែង​ឆ្ងាយ​ទេ ពេល​នេះ​ខ្ញុំ​កំពុង​មើល​ការ​ខុស ត្រូវ​នៅ​មុខ​ព្រះបរមរាជវាំង»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ី​ផាន មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​បាន​ទេ កាល​ពី​ម្សិលមិញ ដោយ​លោក​ថ្លែងថា កំពុង​ជាប់​ប្រជុំ​ជាមួយ​ភ្ញៀវ។

បណ្ឌិត សុខ ទូច អ្នក​វិភាគ​នយោបាយ​និង​សង្គម​បាន​ថ្លែងថា តាម​ពិត​ទៅ​សមិទ្ធផល​របស់​សម្តេច​តា​នៅ​មាន​សេសសល់ ក្រោយ​ឆ្នាំ​១៩៧៩ បន្ត​រហូត​ដល់​សព្វ​ថ្ងៃ ប៉ុន្តែ​ក៏មាន​មួយ​ចំនួន​ត្រូវ​បាត់​រូបរាង​ស្ទើរ​ទាំង​ស្រុង ដូចជា​សាល​មហោស្រព​ជាតិ​ទន្លេ​បាសាក់ ឆេះ​ហើយ​គ្មាន​ការ​ជួសជុល​ឡើង​វិញ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​កែប្រែ និង​មួយ​ចំនួន​ទៀត​បាត់​រូបរាង​ទាំង​ស្រុង ដូច​ជា រោងចក្រ​ផលិត​ត្រីខ រោងចក្រ​បារី…។

លោក សុខ ទូច បញ្ជាក់​ថា ៖«ខ្ញុំ​ឃើញ​មាន​ការ​អភិវឌ្ឍ​ថ្មីៗ នៅ​ក្នុង​រាជធានី​របស់​ឯកឧត្តម កែប ជុ​តិ ដូចជា បឹងកក់ បឹង​បាយ៉ាប និង​អគារ​ខ្ពស់ៗ​មួយ​ចំនួន…»។

យោងតាម ​អត្ថបទ​ក្នុង​សៀវភៅ​ព្រះបរមរាជវាំង​បោះពុម្ព​ក្នុង​ឆ្នាំ​២០០៣ ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​បន្ទាប់ពី​សម្តេច​ឪ​សោយ​ទិវង្គត​រៀបរាប់​ថា សមិទ្ធផល​សំខាន់ៗ​យ៉ាង​តិច​ចំនួន​៤៥​និង​មាន​ច្រើន​ទៀត នៅ​តាម​បណ្តា​ខេត្ត ក្រុង​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ មាន​ដូច​ជា វិមាន​ឯករាជ្យ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក អាកាសយានដ្ឋាន​អន្តរជាតិ​ពោធិចិនតុង វិមាន​រដ្ឋ​ចំការមន…៕

Advertisements

One Response

Subscribe to comments with RSS.

  1. មើលទៅ ​កែប ជុតិមា ដូចជាមនុស្សក្នុងសម័យសង្គមរាស្រ្តនិយម
    ហេតុអ្វី មានប្រសាសន៍ដូចកូនក្មេងម៉ឹមដៃ។

    ចង់យល់ដឹង

    October 24, 2012 at 6:41 pm


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: