THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

សម័យ ហ៊ុន សែន មានលុយពិបាករស់ សំលាប់ផុយ ប្លន់ផុយ៖ សម្លាប់កូនស្រី​ ថៅកែទិញលក់ រថយន្ដ សង្ស័យពាក់ព័ន្ធរឿង ជំរិតទារប្រាក់លាយ គំនុំ

with one comment


ជនរងគ្រោះ គឺជាកញ្ញាឯក របស់ក្រុមហ៊ុន ស្រាស្ប៉ាយ

ភ្នំពេញ ៖ ស្ដ្រីវ័យក្មេងដែល ទើបនឹងរៀប ការប្ដីបានជិតមួយឆ្នាំ ហើយត្រូវ បានគេអះ អាងថា ជាកញ្ញាឯក របស់ក្រុមហ៊ុនមួយនិង ត្រូវជាកូនរបស់ ថៅកែទិញលក់រថយន្ដ មាន ទីលំនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌ​ទួលគោក ម្នាក់ ត្រូវបានជនមិនស្គាល់មុខសម្លាប់ រួច យកសាកសព ទៅបោះចោលនៅ តាមបណ្ដោយ ផ្លូវជាតិលេខ៣ ក្នុងទឹកដីខេត្ដកំពង់ស្ពឺ ដោយ ករណីឃាតកម្មខាងលើនេះ ជាជំហានដំបូង គេបានធ្វើការ សន្និដ្ឋានថា អាចជាករណីចាប់ ជំរិតយកប្រាក់មិនបានសម្រេច ឬក៏សម្លាប់ ក្នុងរឿងគំនុំអ្វីមួយ តែរឿងពិត​យ៉ាងណានោះ គេនៅមិន ទាន់ដឹងច្បាស់នៅឡើយនោះទេ ដោយសារតែក្រុមគ្រួសារសពស្ដ្រីរងគ្រោះ ពេលនេះកំពុងមានទុក្ខទួញសោក និងរវល់ រៀបចំធ្វើពិធីបុណ្យសព។

សូមបញ្ជាក់ថា សាកសពស្ដ្រីរងគ្រោះមុន ដំបូងឡើយ ត្រូវបានសន្ដិសុខយាមនៅរោង ចក្រ ដែលមានទី​តាំង​ស្ថិតនៅក្នុងភូមិល្វា ឃុំ អង្គពពេល ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ប្រទះ ឃើញ នៅក្នុងប្រឡាយ​ទឹក​ដោយមានស្កុត រុំមុខជិត និងមានស្នាមរិតក កាលពីវេលា ម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១២នេះ ។

ក្រោយប្រទះ ឃើញសាកសពមិនស្គាល់អត្ដសញ្ញាណ ដែល មានភិនភាគជាក្មេងស្រី អាយុខ្ទង់២០ឆ្នាំ រូប រាងស្អាតបាត ស្លៀកខោខូវប៊យជើងខ្លី និង ពាក់អាវកាក់ខូវប៊យរួចមកនោះ សមត្ថកិច្ច បានធ្វើការសន្និដ្ឋាន​ថា សាកសពមិនមែនជា អ្នកនៅក្នុងស្រុកភូមិនោះឡើយ គឺអាចជា អ្នករស់នៅក្នុងទីក្រុងភ្នំពេញ ឬទីរួមខេត្ដ​ជា ដើម។

ក្រោយធ្វើការសន្និដ្ឋានរួចហើយសមត្ថ កិច្ចបានផ្សព្វផ្សាយព័ត៌មាន ដើម្បីស្រាវជ្រាវ រកអត្ដសញ្ញាណ ដែល​ចុងក្រោយទើបគេ ស្គាល់ថា សាកសពមាន ឈ្មោះលឹម ស្រីពេជ្រ អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ២១ ផ្លូវ លេខ២២៣ ក្រុមទី៥៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ហើយក៏ជាកញ្ញា លេខ១ប្រចាំ ឆ្នាំ២០១២របស់​ស្រាស្ពាយ៍ផងដែរ ។ ក្នុង នោះសាកសពមានប្ដី ឈ្មោះម៉េង ឌីយ៉ាម៉ឺន អាយុ២៦ឆ្នាំ ដែល ទើបនឹងរៀបការ​ជាមួយ គ្នា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ កន្លងទៅនេះ ហើយមានឪពុកឈ្មោះលឹម អៀងស អាយុ៤២​ឆ្នាំ ម្ដាយឈ្មោះដា ដានី អាយុ៣៩ឆ្នាំ មានមុខរបរជាពាណិជ្ជកររក ស៊ីទិញលក់រថយន្ដនៅផ្ទះរបស់​ខ្លួនយី​ហោ ដាដានី ។

ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មខាងលើនេះ បើយោងតាមក្រុមគ្រួសារនៃសព បានបង្ហើប ឱ្យដឹងថា កាលពីវេ​លាម៉ោង១២ថ្ងៃត្រង់ថ្ងៃ ទី២៣ ខែតុលា មានស្ដ្រីម្នាក់បានទូរស័ព្ទចូល ជនរងគ្រោះ រួចហើយក៏ណាត់​ជួបគ្នា​នៅក្បែរ ផ្សារសុវណ្ណា ដើម្បីពិភាក្សាពីការងាររកស៊ី មួយចំនួន ពេលនោះស្ដ្រីរងគ្រោះបានឱ្យប្ដី របស់ខ្លួនជូន​ទៅជួប ហើយក្រោយពីដាក់ ប្រពន្ធចុះនៅកន្លែងណាត់ហើយ ប្ដីក៏ត្រឡប់ មកវិញ ។

ព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា លុះ មួយម៉ោងពីរក្រោយ ប្ដីបានទូរស័ព្ទទៅប្រពន្ធ របស់ខ្លួន ដើម្បីសួរនាំ​គឺ​ប្រពន្ធបានលើកទូរ ស័ព្ទនិយាយជាធម្មតា ។ លុះនៅម៉ោងប្រមាណ ២-៣រសៀល ស្រាប់តែទូរស័ព្ទទៅ​ម្ដងទៀត ក៏តេលែងចូលតែម្ដងទៅ ហើយអ្នកផ្ទះក៏តាម ទៅរកនៅកន្លែង ដែលណាត់ជួបនោះតែរក មិន​ឃើញនោះទេ ទើបនាំគ្នាដើររកនិងសួរនាំ នៅកន្លែងដែលនាង ធ្លាប់ទៅនិងធ្លាប់ស្គាល់ក៏នៅតែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី២៤ ខែតុលា ទើបទទួលបានដំណឹងថា មានគេប្រទះ ឃើញ សាកសពក្មេងស្រីម្នាក់ ត្រូវឃាតក សម្លាប់ដឹកយកទៅទម្លាក់ចោល នៅក្បែរ ប្រឡាយតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុង ស្រុកគង​ពិសី ក៏នាំគ្នាទៅមើល ទើបដឹងថា គឺជាសាកសពរបស់កូនស្រីឈ្មោះលឹម ស្រីពេជ្រ ប្រាកដមែន ។

ក្រោយរកឃើញសពកូនស្រី និងក្រោយ ពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងធ្វើកំណត់ ហេតុហើយ ឪពុក​ម្ដាយ​និងប្ដី បានរៀបចំដឹក សាកសព យកមកធ្វើបុណ្យនៅលំនៅដ្ឋាន ក្រោមសម្រែកទួញសោកពីសាច់​ញាតិ​និងប្ដី ដោយសារតែគ្រួសារមួយនេះ គឺមានកូនតែ បីនាក់ប៉ុណ្ណោះ គឺកូនស្រីបង(សព) និងកូន ប្រុសប្អូន២នាក់ ដែលនៅតូចនៅឡើយ ។

ពាក់ព័ន្ធទៅនឹងករណីឃាតកម្មខាងលើ នេះ រហូតមកដល់ល្ងាចថ្ងៃទី២៤ ខែតុលា  គេនៅមិន ទាន់ធ្វើការ​សន្និដ្ឋាន​ជាផ្លូវការថា ផ្ដើមចេញ ពីមូលហេតុអ្វីច្បាស់លាស់នៅឡើយនោះទេ ព្រោះតែសាច់ញាតិនៃសព កំពុងមានទុក្ខ និងរវល់រៀបចំធ្វើបុណ្យ ហើយមិនបានផ្ដល់ ចំលើយឱ្យសមត្ថកិច្ចដឹងនៅឡើយនោះទេ។

ប៉ុន្ដែប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ករណី ខាងលើអាចជារឿងចាប់ជំរិតយកប្រាក់ចំនួន ៤ម៉ឺនដុល្លារ មិនបានសម្រេច ហើយសម្លាប់ ចោល តែប្រភពខ្លះទៀត បានអះអាងជា រឿងគំនុំច្រើនជាង ហើយករ​ណីឃាតកម្ម នេះ អាចពាក់ព័ន្ធទៅនឹងមនុស្សស្រី ព្រោះ មុនពេលបាត់ខ្លួន គឺមានមនុស្សស្រីទូរស័ព្ទ មក​ណាត់ជួប។

មន្ដ្រីសមត្ថកិច្ចមួយរូប បានបង្ហើបឱ្យដឹង ជាផ្លូវការថា ករណីឃាតកម្មខាងលើនេះគឺ អាចជារឿងចាប់ជំរិត​លាយនិងគំនុំហើយ ជនល្មើសយ៉ាងហោចណាស់ក៏មានគ្នាចាប់ពី ពីរនាក់ឡើងទៅដែរ ។

 

 

 

Advertisements

One Response

Subscribe to comments with RSS.

  1. សម័យហ៊ុនសែន ជាសម័យខ្មែរក្រហមយឪកមិញ
    ទី២ សម្លាប់មនុស្សសហាវជាងខ្មែរក្រហមប៉ុលពត។

    ចង់យល់ដឹង

    October 24, 2012 at 6:35 pm


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: