THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

តើ ហ៊ុន សែន ជាអ្នកការពារឬចង់រំលាយរបបរាជានិយម?

leave a comment »


ដោយ៖ ប៉ាង​ សុខឿន 
ថ្ងៃទី២៦ ខែតុលា ឆ្នាម២០១២

បើយើងនៅចាំលោក ហ៊ុន សែន​បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែម​ជាមួយយួននៅថ្ងៃ ទី១០ ខែតុលាឆ្នាំ២០០៥ ជាសន្ធិសញ្ញាធ្វើឲ្យរស់ឡើងវិញនូវ​សន្ធិ​សញ្ញាខុសច្បាប់ឆ្នាំ ១៩៨២, ១៩៨៣, និង​១៩៨៥ ដែលជាសន្ធិសញ្ញាផ្ទុយ​នឹងសន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១។ ។ ជារួមវាជា​សន្ធិសញ្ញា​ធ្វើឲ្យខ្មែរបាត់ដី​ បាត់កោះ និង បាត់សមុទ្រទៅប្រទេសយួន។  

ក្នុងគ្រានោះលោក ហ៊ុន សែន បានទៅចុះហត្ថលេខាស្ងាត់ៗ ដោយមិនបាន​ពិក្សា​ជា មួយ​គណបក្សប្រឆាំង និងរដ្ឋសភាឡើយ។ វាហាក់បីដូចជាទឹកដីនេះជា​កម្មសិទ្ធ ផ្តាច់មុខរបស់លោក ហ៊ុន សែន។ នៅពេល នោះទោះបីជាសន្ធិ សញ្ញាត្រូវបានគាំទ្រ​ដោយ​សភា និងព្រឹទ្ធសភាដែលមានសមាជិកភា គ ច្រើនមក ពីគណបក្សប្រជាជន​និង ត្រូវបានឡាយព្រះហត្ថលេខា ដោយព្រះមហាក្សត្រក៏ដោយ ក៏លោក ហ៊ុន សែន នៅតែមិនស្ងប់ចិត្តដែរ ព្រោះកាលនោះអតីតព្រះមហាក្សត្រព្រះបីតាជាតិ នរោត្ត សីហនុ ត្រូវបានតែងតាំងជាព្រះប្រធានក្រុម ប្រឹក្សាជាន់ខ្ពស់ស្តីអំពីកិច្ចការព្រំដែន នៅឡើយ។ លោក ហ៊ុន សែន​មិនចង់ឲ្យទ្រង់ធ្វើ់ជាព្រះប្រធានទេ ព្រោះវា អាចធ្វើឲ្យកិច្ចការរបស់គាត់បរាជ័យ។  ហេតុដូច្នេះ ហើយបានជាលោក ហ៊ុន សែន គម្រាម រំលាយ របបរាជានិយមចោលម្តងហើយម្តងទៀតដើម្បីដាក់​សម្ពាធ​ទ្រង់​ជាពិសេសឲ្យព្រះមហាក្សត្រ សីហមុនី ទ្រង់ ព្រមឡាយព្រះហស្ថលេខាលើ សន្ធិសញ្ញាបំពេញ បន្ថែមនោះ។ ជាពិសេសគាត់​បានគម្រាមជាសាធា រណៈ នៅ​ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០០៥ នៅពេលចែក សញ្ញាប័ត្រដល់និស្សិតសលកវិទ្យាល័យនិតិ​សាស្រ្ត​និង សេដ្ឋកិច្ច ក្រៅពីនេះគាត់ក៏បានលើក ពីការគម្រាម នេះក្នុង​ជំនួបរបស់ខ្លួនជាមួយប្រទេសផ្តល់ជំនួយដែរ ជាពិសេសជាមួយអ្នកការទូត​សហគមន៍អឺរ៉ុបដែល ការគម្រាមនោះមានបរិយាយដូចខាងក្រោមនេះ។ 

អ្នកការទូតសហគមន៍អឺរ៉ុបម្នាក់បានផ្តល់ពត៌ដូចតទៅបន្ទាប់ពីគាត់បានចូលរួមប្រជុំជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូសហគមន៍អឺរ៉ុបនៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៥នៅទីក្រុងភ្នំពេញ។ លោក ហ៊ុន សែនបានចំ ណាយ ពេលប្រហែលជាមួយម៉ោង«ទេសនា»ដាក់អ្នកការទូតបច្ចឹមប្រទេសពី មូលហេតុផ្ទុយនឹងរដ្ឋធម្មនុញ្ញ ប្រសិនគេផ្តល់អំណាចបន្ថែមទៀត ទៅឲ្យអតីតព្រះមហាក្សត្រព្រះបីតាជាតិ នរោត្តម សីហនុ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ស្តី​អំ​ពីកិច្ចការព្រំដែន។ អ្នកការទូតទាំងនោះ មិន សាកសួរឬចង់ដឹងពីបញ្ហានោះទេ ហើយពួកគេបានផ្តោតអារម្មណ៍តែបញ្ហាថាតើលោក ហ៊ុន សែន កំពុង ធ្វើអ្វីរឿង​និទ្ទណ្ឌភាព អំពើពុករលួយ និងបញ្ហាធ្ងន់ធ្ងរជាច្រើនទៀត ដូចជាបញ្ហាសិទ្ធិកាន់​កាប់ដីធ្លីដែលកើត មានឡើងមិនឈប់ឈរជាដើម។

ប៉ុន្តែលោក ហ៊ុន សែន មិនចាប់អារម្មណ៍នឹងបញ្ហាទាំងនោះទេ។ គាត់បានប្រាប់ អ្នកការទូតទាំងនោះថា គាត់ពិតជាស្អប់ អតីតព្រះមហាក្សត្រ ព្រះបីតាជាតិ នរោត្តម សីហនុ ណាស់ ដោយគាត់មិនអាចបញ្ជា លើ ទ្រង់បានថាមិនឲ្យដាក់រាជ្យ កាលពីខែតុលា ឆ្នាំ២០០៤។ លោក ហ៊ុន សែន បានបន្តទៀតថាគាត់ បាន ជជែក គ្នាជាមួយព្រះអង្គម្ចាស់ នរោត្តមរណរិទ្ធ នៅពេលនោះហើយបានឯកភាពគ្នា ទទួលយក ព្រះ អង្គ ម្ចាស់ សីហមុនី ឡើងគ្រងរាជ្យ។ គាត់ថា ស៊ីហមុនី ពេលនេះ ជាស្តេចល្អ​ដែលបាននាំមកនូវស្ថេរភាព ដល់របបរាជានិយមវិញ។ លោក ហ៊ុន សែន ក៏បានរំលឹកដល់អ្នកការទូតសហគមន៍អឺរ៉ុបផងដែរថា នៅ បារាំង គេបាន កាត់ក្បាល ស្តេចដោយសារតែមិនទទួលស្គាល់បដិវត្តន៍។ នៅថៃស្តេចត្រូវតែ ទទួលយក បដិវត្តន៍ហើយក្លាយខ្លួនជាក្សត្រអាស្រ័យនឹងរដ្ឋធម្មនុញ្ញ ហើយនៅ កម្ពុជាបើក្សត្រមិនអាស្រ័យនឹង រដ្ឋធម្មនុញ្ញ កម្ពុជាត្រួវតែដូរទៅជាសាធារណរដ្ឋ

នេះមិនមែនជាប្រទេសនេប៉ាល់ទេ ជាកន្លែងដែលស្តេចមានអំណាចទាំងអស់។ ខ្ញុំនឹងមិនអនុញ្ញាតិឲ្យ នណាម្នាក់ប្រកួតប្រជែងនឹងអំណាចរបស់ខ្ញុំឡើយ» លោក ហ៊ុន សែន បញ្ជាក់។ ការគម្រាមលុបបំបាត់ របបរាជានិយមស្របច្បាប់និងទន់ ខ្សោយរបស់កម្ពុជានេះបានបង្ហាញពីការដាក់សម្ពាធដ៏ខ្លាំង មួយ ដែល លោក ហ៊ុន សែន បានដាក់ទៅលើអតីតព្រះមហាក្សត្រព្រះវីរៈបីតាជាតិ រោត្តម សីហនុ ដើម្បី កាត់ បន្ថយ ឥទ្ធពលរបស់ទ្រង់ដែលអាចប៉ះពាល់ដល់អំណាចដាច់ខាតរបស់ គាត់។

ចាប់តាំងពីពេលបង្កើតឲ្យមានរបបរាជានិយមឡើងវិញនាឆ្នាំ១៩៩៣មក លោក ហ៊ុន សែន បានដើរតួរនាទី ប្រៀបបានជាព្រះមហាក្សត្រពិតៗនិងមានអំណាច ដាច់ខាត ដូចគ្នាទៅនឹងមេដឹកនាំអ៊ីតាលី ម៊ូសូលីនី ជា មួយនឹងក្សត្រស្របច្បាប់ និងទន់ខ្សោយចុងក្រោយបង្អស់របស់អ៊ីតាលីអញ្ចឹងដែរ។  

ជារួមលោក ហ៊ុន សែន នឹងរំលាយរបបរាជានិយមចោលភ្លាមបើរបបនេះមិន​បម្រើ​ផលប្រយោជន៍ នយោ​បាយ របស់គាត់ ព្រោះជនកុម្មុយនីស្តមិនដែល ស្រ ឡាញ់របបរាជានិយមឡើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: