THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

បើអ្នកជាខ្មែរតើអ្នកគិតយ៉ាងណាចំពោះរបបនេះ៖ បក្សប្រឆាំងចោទ រដ្ឋាភិបាលថាអនុញ្ញាត ឲ្យអន្តោប្រវេសន៍ វៀតណាមចូលមកកម្ពុជា

leave a comment »


ដោយ ដែន អយុធ្យា
2012-10-26

ប្រភព៖អាស៊ីសេរី
មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​ថា​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​ទាន់​មាន​ប្រសិទ្ធភាព និង​បន្ត​ឲ្យ​មាន​ជន​បរទេស មាន​ជន​ជាតិ​វៀតណាម ជាដើម ចូល​មក​ក្នុង​ទឹកដី​កម្ពុជា អនាធិបតេយ្យ។

លោក អ៊ូ ចន្ទឫទ្ធិ សមាជិក​សភា និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស សិទ្ធិ​មនុស្ស បាន​រិះគន់​រដ្ឋាភិបាល ពិសេស​ក្រសួង​មហាផ្ទៃ ចំពោះ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មាន​ភាព​ធូរ​រលុង។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៦ ខែ​តុលា ថា សព្វថ្ងៃ​នេះ ជន​អន្តោប្រវេសន៍​វៀតណាម បាន​ហូរ​ចូល​តាម​ច្រក​របៀង​តាម​ខេត្ត​ជាប់​ព្រំដែន មាន​ស្វាយរៀង ព្រៃវែង និង​ខេត្ត​តាកែវ ជាដើម ចូល​មក​កម្ពុជា ជាច្រើន ដោយ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​តាម​ព្រំដែន។

លោក អ៊ូ ចន្ទឫទ្ធិ៖ «ការ​ហូរ​ចូល​និគម​យួន​ខុស​ច្បាប់​នេះ គឺ​កាន់​តែ​កើន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​ត្រូវ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​គោរព និង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ ព្រោះ​យើង​ឃើញ​ថា វា​អាច​ឈាន​ទៅ​រក​គ្រោះថ្នាក់​នៃ​ប្រទេស​ជាតិ បើ​សិន​ជា​យើង​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នេះ​ទេ»

លោក​បន្ត​ថា លំហូរ​នៃ​ជន​ជាតិ​វៀតណាម នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាត់​បង់​ការងារ និង​រក​ប្រាក់​ចំណូល​ពុំ​បាន។

ទាក់​ទិន​បញ្ហា​នេះ ជំទប់​ទី២ សង្កាត់​បាវិត លោក នង ឡេង សង្កេត​ឃើញ​ថា សព្វថ្ងៃ​នេះ​ពិត​ជា​មាន​ជន​ជាតិ​វៀតណាម ចូល​ប្រកប​របរ​ផ្សេងៗ​មាន​ដូច​ជា​រត់​ម៉ូតូ​ឌុប ឬ​ដោះដូរ​ផលិតផល​នានា ក្នុង​មូលដ្ឋាន​ក្រុង​បាវិត ពិត​មែន៖ «នៅ​មូលដ្ឋាន​នេះ​អត់​បាន​គ្រប់គ្រង​ច្បាស់​លាស់​ទេ អំពី​ជន​អន្តោប្រវេសន៍​ហូរ​ចូល​នេះ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​គ្រប់គ្រង​របស់​ព្រំដែន​សូក​នាយអាយ​ទៅ​បាន​ចូល​ហើយ»

លោក​ថា​ការ​ហូរ​ចូល​នេះ អាច​និយាយ​បាន​ថា រដ្ឋាភិបាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​ទាន់​មាន​ប្រសិទ្ធភាព។

មិន​ខុស​គ្នា​ទេ លោក យស យ៉ាន់ ជំទប់​ទី២ ឃុំ​មេសថ្ងក ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​ទទួល​ស្គាល់​ថា ជន​ជាតិ​វៀតណាម ពិត​ជា​បាន​ហូរ​ចូល​តាម​ច្រក​របៀង​ក្នុង​មូលដ្ឋាន​នេះ​រាល់​ថ្ងៃ។ លោក​ព្រួយ​បារម្ភ​ខ្លាច​សមត្ថកិច្ច​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ​ចំពោះ​ជន​អន្តោប្រវេសន៍​វៀតណាម ទាំង​នេះ៖ «គេៗ​ចូល​តាម​ចិត្ត​គេ គេ​ចង់​ចូល​ម៉ោង​ណា​ក៏​បាន យប់​ក៏​បាន ថ្ងៃ​ក៏​បាន។ គេ​រក​ស៊ី​ក្នុង​ទឹកដី​ខ្មែរ​រាល់​ថ្ងៃ»

ចំណែក​ពលរដ្ឋ​ស្នើ​មិន​បញ្ចេញ​ឈ្មោះ មាន​លំនៅឋាន​ជាប់​តាម​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​ស្វាយរៀង ក៏​បាន​ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ​ជន​ជាតិ​វៀតណាម បាន​មក​តាម​ច្រក​របៀង​រាល់​ថ្ងៃ និង​បាន​ដណ្ដើម​ការងារ​ពី​ពលរដ្ឋ​ខ្មែរ៖ «ឃើញ​គេ​រក​ស៊ី​ហូរហែ យើង​គ្មាន​របរ​រក មាន​តែ​ធ្វើ​ស្រែ​មួយ​មុខ ឬ​រើស​អាចម៍​គោ​ក្របី​លក់។ រក​មិន​បាន គេ​រក​បាន យើង​រក​មិន​បាន ពិបាក​ចិត្ត»

ពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​ខ្មែរ​តាម​ព្រំដែន​ជា​អ្នក​បើក​ដៃ​ឲ្យ​ជន​អន្តោប្រវេសន៍​វៀតណាម ចូល​ច្រើន​មក​ក្នុង​ទឹក​ដី​កម្ពុជា។

យ៉ាង​នេះ​ក្តី លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ទាំង​បក្ស​ប្រឆាំង និង​ពលរដ្ឋ មិន​គួរ​ព្រួយ​បារម្ភ​ពេក​ទេ​ចំពោះ​ជន​ជាតិ​វៀតណាម ចេញ​ចូល ឬ​ដោះដូរ​ផលិតផល​តាម​ច្រក​របៀង តាម​ខេត្ត​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ លោក​ថា ការ​ចេញ​ចូល​ដោះដូរ​មុខ​ទំនិញ​គ្នា ឬ​ប្រកប​ការងារ​ផ្សេងៗ​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ បាន​កើត​មាន​ជា​យូរ​មក​ហើយ។ ហើយ​ថា សកម្មភាព​នេះ​សមត្ថកិច្ច​បាន​ឃ្លាំ​មើល​ចំពោះ​លំហូរ​នៃ​ជន​ជាតិ​វៀតណាម ចូល​មក​ខុស​ច្បាប់ ដោយ​មិន​ធ្វេសប្រហែស​ទេ។

លោក ខៀវ សុភ័គ៖ «វា​អត់​មាន​ប៉ះពាល់​ដល់​អន្តោប្រវេសន៍​ខុស​ច្បាប់​ទេ​នៅ​ច្រក​របៀង​អស់​ហ្នឹង។ ច្រក​របៀង​តាម​បន្ទាត់​ព្រំដែន​អស់​ហ្នឹង មាន​មនុស្ស​ចេញ​ចូល​បួន​ដប់​នាក់​ហ្នឹង​ទេ​ក្នុង​១ថ្ងៃ តែ​យើង​មាន​សមត្ថកិច្ច​យើង​ប្រចាំ​ការ​នៅ​ទីនោះ​ដែរ។ ការ​ដោះដូរ​ដើម្បី​រក​ស៊ី​ចិញ្ចឹម​ឆ្នាំ មិន​មែន​កើត​មាន​តែ​ឥឡូវ​ទេ។ បើ​ធ្លាប់​នៅ​ទល់​ដែន អ្នក​បក្ស​ប្រឆាំង​គាត់​មិន​យល់ ប្រហែល​ជា​គាត់​កើត​នៅ​តែ​ទីក្រុង​ធំៗ គាត់​ឃើញ​ហើយ​គាត់​មាន​គំនិត​ចង្អៀត​ចង្អល់»

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​គណបក្ស​ប្រឆាំង នៅ​តែ​អះអាង​ថា ការ​ហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម មក​ប្រទេស​កម្ពុជា ដោយ​សារ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​រដ្ឋាភិបាល​មិន​បាន​ត្រឹមត្រូវ។

មាត្រា​៥ នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ការ​គ្រប់គ្រង​ជន​បរទេស​ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ។ ហើយ​ថា ក្រសួង​នេះ​ត្រូវ​មាន​ស្ថាប័ន​មួយ ដើម្បី​ទទួល​ខុស​ត្រូវ​លើ​កិច្ចការ​អន្តោប្រវេសន៍។ រីឯ​មាត្រា​៦ ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រសួង​មហាផ្ទៃ ត្រូវ​កំណត់​អំពី​បែបបទ​នៃ​ការ​ចុះ​បញ្ជី ការ​ផ្តល់ ការ​ត្រួត​ពិនិត្យ​ប័ណ្ណ​ស្នាក់នៅ ទិដ្ឋាការ​ចេញ​ចូល លិខិត​បើក​ផ្លូវ និង​លិខិត​ឆ្លង​ដែន ឬ​ឯកសារ ដែល​មាន​តម្លៃ​ស្មើ​គ្នា សម្រាប់​ជន​បរទេស​ជាដើម៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: