THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

អនាគតរាជានិយមស្ថិតនៅក្នុងកណ្តាប់ដៃបក្សប្រជាជន

leave a comment »


សំគាល់៖ ហ៊ុន សែន ទុករាជវង្សគ្រាន់តែជាចំនាប់ខ្មាំងបម្រើនយោបាយ ទាញយកការ​គាំទ្រពីប្រជាជនតែប៉ុណ្ណោះ គាត់គ្មានក្តីគោរពចំពោះរាជា និយមឡើយ។

Friday, 26 Octob

er 2012នរោត្តម សោម៉ា
The Phnom Penh Post

អនាគតនៃរាជានិយមក្នុងប្រទេសកម្ពុជា បានស្ថិតក្នុងខួរក្បាលរបស់ប្រជាជនកម្ពុជា ខណៈដែលពួក គេកំពុងកាន់មរណទុក្ខ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ។ ប្រធានបទនេះ ត្រូវបានលើកឡើង ដោយ ប្រជាជនក្នុងប្រទេសផង និងថែមទាំងក្នុងវេទិកាអន្តរជាតិផង។

ប្រព័ន្ធផ្សព្វផ្សាយ អន្តរជាតិជាច្រើន បានសួរសំណួរខ្ញុំ អំពីអនាគតនៃរាជានិយម ក្នុងនោះមាន CNN Asia Affairs.com និងទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់។ ជាអ្នកសារព័ត៌មានម្នាក់ ក្នុងប្រទេសដែលគ្មាន សេរី ភាពក្នុង ការបញ្ចេញមតិ ការផ្សព្វផ្សាយពីការពិត ដោយមិនឲ្យប៉ះពាល់ដល់អាជីពរបស់ខ្លួន គឺជា ជំនាញមួយ។

ក្នុងអំឡុងព្រះរាជពិធីបុណ្យព្រះបរមសពព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១២ ខ្ញុំបានមើលឃើញផ្ទាល់ភ្នែកថា ការរួបរួម ក្នុងចំណោមគ្រួសាររាជវង្ស មានលក្ខណៈពុំរឹងមាំ និងមាន ការបែងចែកក្នុងរដ្ឋាភិបាលបច្ចុប្បន្ន។ ព្រះមហាក្សត្រ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ តែគ្មាន អំណាច ហើយរដ្ឋាភិបាលនិងបក្សប្រជាជនគឺជាអ្នកកាន់អំណាចទាំងស្រុង។

វាច្បាស់ណាស់ នៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសព នៅពេលសមាជិកគ្រួសាររាជវង្សមួយចំនួន មិនអាច ចូលទៅក្នុងសាលព្រះរាជបល្ល័ង្ក នៃព្រះបរមរាជវាំងបាន ដើម្បីសម្តែងគារវកិច្ច ដល់សមាជិកគ្រួសារជាទី ស្រ ឡាញ់របស់ពួកគេ គឺព្រះមហាវីរក្សត្រនរោត្តម សីហនុនោះទេ។ សាលព្រះរាជបល្ល័ង្គពោរពេញ ទៅ ដោយមន្រ្តីរដ្ឋាភិបាល ប្រតិភូ និងឥស្សរជនសំខាន់ៗ មកពីបណ្តាប្រទេសអាស៊ី។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុង ស្ថិតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន មិនមែនក្នុងពិធីបុណ្យព្រះបរមសពនៃសមាជិករាជវង្សជា ទីស្រ ឡាញ់ និងជាទីគោរពរបស់ខ្ញុំនោះទេ។

អ្នករិះគន់ បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋាភិបាល គ្រប់គ្រងសង្វៀននយោបាយ និងរាជានិយមហើយនឹងបន្តគ្រប់ គ្រង ដរាបណាលោកនៅកាន់អំណាច។ រដ្ឋាភិបាលមានអំណាចក្នុង ការសម្រេចថា តើសមាជិករាជវង្សអង្គណានឹងក្លាយជាព្រះមហាក្សត្របន្ទាប់។ សមាជិកក្រុមប្រឹក្សារាជ សម្បត្តិដែលមានសមាជិក ៩ រូប មានលោកនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងមន្ត្រីជាន់ ខ្ពស់ មកពីគណបក្សប្រជាជនកម្ពុជាផ្សេងទៀត។ អនាគតរាជានិយម ស្ថិតក្នុងកណ្តាប់ដៃរបស់ពួកគេ។

គ្រួសាររាជវង្សកម្ពុជា គ្មានអំណាច និងគ្មានទ្រព្យសម្បតិ្តទេ ខុសពីគ្រួសាររាជវង្សនៅប្រទេសថៃ និងអង់ គ្លេស។ ការគ្មានអ្នកស្នងព្រះរាជសម្បតិ្តបន្ត ពីព្រះមហាក្សត្រ នរោត្តម សីហមុនី ជាក្តីកង្វល់ចំពោះអ្នក រាជា និយម និងអ្នកគាំទ្រមួយចំនួន។ អ្នកខ្លះជឿជាក់ថា រាជានិយមនឹងបាត់បង់ទៅបន្តិចម្តងៗ។ ខ្ញុំបានមើល ឃើញ ការ បែងចែកក្នុងចំណោមសមាជិកគ្រួសាររាជវង្សរបស់ខ្ញុំផ្ទាល់ នៅថ្ងៃនៃពិធីកាន់មរណ ទុក្ខព្រះម ហា វីរ ក្សត្រ នរោត្តម សីហនុ។ យើងទាំងអស់គ្នា មកទីនេះ ដើម្បីកាន់មរណទុក្ខ ព្រះមហាវីរក្សត្រ ហើយស មាជិក គ្រួសាររាជវង្សខ្ញុំមួយចំនួន មិនបាននិយាយជាមួយគ្នាទៅវិញទៅមកទេ។ ខ្ញុំមិនបានចូលរួមបំពេញ មុខងារគ្រួសាររាជវង្សទេ ព្រោះខ្ញុំមានកាតព្វកិច្ចត្រូវថែទាំព្រះបិតារបស់ខ្ញុំ ប៉ុន្តែខ្ញុំចង់បង្រួបបង្រួម គ្រួសារ របស់យើង។

ប្រសិនបើយើង មិនអាចមានទំនាក់ទំនងល្អ ក្នុងគ្រួសាររបស់យើងទេនោះ តើអ្វីដែលធ្វើឲ្យយើងគិតថា យើង អាចនាំសន្តិភាពមកជូនប្រទេសកម្ពុជា? «រួបរួមគ្នាយើងឈរ បែកបាក់គ្នាយើងដួល» ជាបាវចនា ល្បីមួយ ពីសហរដ្ឋអាមេរិក ដែលលើកឡើងថា នៅពេលយើងរួបរួមគ្នា យើងមិនអាចទទួលបរាជ័យបានទេ ប៉ុន្តែនៅពេលអ្នកនៅតែម្នាក់ឯង អ្នកអាចទទួលបរាជ័យ។

ជាមួយនឹងការគ្រប់គ្រងផ្តាច់មុខរបស់គណបក្ស ប្រជាជនបច្ចុប្បន្នហើយនឹងការបែងចែកក្នុងចំណោម សមាជិកគ្រួសារ រាជវង្ស អនាគតរបស់រាជានិយម ហាក់ដូចជាស្រអាប់។ ភាពភ័យខ្លាច អាចរីក ឡើងក្នុង ភាពងងឹត។ នៅពេលអ្នកប្រឈមនឹងភាពភ័យខ្លាចដោយមានពន្លឺអ្នកនឹងឈ្នះ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: