THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ហ៊ុន សែន ៖ ព្រះរាជបណ្តាំ ព្រះមហាវីរក្សត្រជារឿងមួយ តែត្រូវធ្វើឲ្យស័ក្តិសម ទៅនឹងព្រះកិត្តិយស (កំពុងបោកប្រាស់រាស្រ្ត)

leave a comment »


ដកស្រង់ពីអង្គរមេឌា៖

កាលនៅមានព្រះជន្ម ព្រះមហាវីរក្សត្រ សម្តេចព្រះនរោត្តម សីហនុ បានព្រះរាជបណ្តាំ ថា ព្រះរាជពិធី បុណ្យ​ព្រះបរមសពរបស់ព្រះអង្គ គួរតែធ្វើឲ្យឆាប់ៗ កុំឲ្យរដ្ឋាភិបាល ចំណាយថវិកាជាតិច្រើន។ ប៉ុន្តែហ៊ុន សែន បានថ្លែងនាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១២ ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំងថា ព្រះរាជពិធីបុណ្យព្រះបរមសពត្រូវធ្វើឲ្យស័ក្តិសម​ទៅនឹងព្រះកិត្តិយសរបស់​ព្រះបិតា ជាតិ។

បញ្ជាក់៖តើហ៊ុន សែន មិនខ្មាស់ការបោកប្រាស់របស់ខ្លួនទេឬ? មូលហេតុ៖

  • គ្មានការផ្សាយផ្ទាល់ក្នុងពិធីដង្ហែព្រះបរមសពទ្រង់តាមទូរទស្សន៍ ជាតិទេ តែមានតាមទូរទស្សន៍​បាយ័្តដែលថតដូចកូនក្មេងលេង។
  • ការរៀបចំខាងក្នុងត្រូវបានអ្នកការទូត និងសូម្បីតែប៉ូលីសខ្មែរដែលមានតួរនាទីប្រចាំ​ការនៅទី​នោះក៏បានលើកឡើងថា សោះកក្រោះ គ្មានភ្លេង គ្មានជើងធូបត្រឹមត្រូវ គ្មានកន្លែងអង្គុយសមរម្យ គ្មានអ្នកចាំទទួលភ្ញៀវ និងភេសជ្ជសម្រាប់ទទួលភ្ញៀវជាដើម។
  • នៅខាងក្រៅសូម្បីតែរៀបចំឲ្យមានជើងធូប តាំងរូបថតទ្រង់ ដាក់ឲ្យបានងាយស្រួលសម្រាប់ប្រជា​ជន​បានដុតទានធូបថ្វាយបង្គុំព្រះបរមសពក៏គ្មានដែរ។ អ្វីដែលមានគឺប្រជាជនជាអ្នករៀប​ចំដោយ​ខ្លួនឯង។
  • ប៉ូលីសឆ្នាំវាំង ទាំងឡាយរហេមរហាម ស្រែកសុំបាយប្រជាជន និងសប្បរសជនដែលបានយក​ភេសជ្ជៈនិងអាហារទុកសម្រាប់ជូនលោកតាលោកយាយអញ្ជើញមកពីតាមខេត្តហាក់បីដូចជាអាជ្ញាធរមិនបានគិតគូរដល់ពួកគេសោះ។
  • លោកយាយលោកតា បងប្អូនមីងមាដែលអញ្ជើញមកតាមខេត្ត មិនត្រូវបានរដ្ឋាភិបាលយក​ចិត្តទុកដាក់ឡើយ។ ពួកគាត់ត្រូវគេងនៅតាមសួន តាមចិញើ្ចមថ្នល់ ហាលខ្យល់ ហាលសន្សើម និងទទឹកភ្លៀង។ សំណាងពួកគាត់មានយុវជនខ្មែរល្អៗ សប្បុរសជន ផ្តល់អាហារនិងភេសជ្ជៈដល់ពួកគាត់រាល់ថ្ងៃ។

យើងគ្រាន់តែចង់សួរថាតើការរៀបចំឲ្យសមរម្យនោះគឺបែបណាទៅ? ឬគ្រាន់តែរៀបចំឲ្យល្អ ថតឲ្យស្អាត​ដាក់​ទូរទស្សន៍ និងមានអស់លោកធំៗមកគោរពដូចបានធ្វើកន្លងមកប៉ុន្មានថ្ងៃនេះមែនទេ? លោកកំពុងតែ​ប្រមាថសម្តេចតាហើយ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: