THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

តាអាយុ៨៥ បង្ហាញមេដាយ បំពាក់ដោយសម្តេចតា

leave a comment »


Angkor Media–លោកតាយឹម ភ្លុក អាយុ៨៥ឆ្នាំ សព្វថ្ងៃ រស់នៅតែ ម្នាក់ឯង នៅភូមិតាតុក២ ឃុំមោង ស្រុក មោងប្ញស្សី ខេត្ត បាត់ដំបង បានរៀបរាប់ថា គាត់កើតក្នុងគ្រួសារកសិករមួយ ជាកូនទី៤ ក្នុងចំ​ណោម បង ប្អូន៨នាក់ ស្រុកកំណើត កើត ជានៅខេត្តព្រៃវែង។ កាលពីកុមារគាត់បានទៅនៅវត្ត ដើម្បី បានរៀនអក្សរ សាស្ត្រលេខនព្វន្ត នឹងគេ រហូតដល់អាយុ ២២ឆ្នាំ ក៏ចេញពីស្រុកផ្សងព្រេងទៅដល់ខេត្តរតនគិរី បាន ជួប​នឹងគ្រូមន្តអាគមម្នាក់ ឈ្មោះតាកាញ៉ិ អាយុជាង ១០០ឆ្នាំ ជាជនជាតិព្នង។ គាត់ក៏សុំគ្រូតានោះរៀន​មន្តអា គម ផ្សេងៗ ដូចជា របៀបកាប់មិនមុត ដុតមិនឆេះ ការពារ អាបធ្មប់ អំពើអំព័ទ្ធ និងរៀនផ្សំឱសថបុរាណ ជាដើម។ លុះបាន១ឆ្នាំ ទើបលាគ្រូវិលមកស្រុកវិញ។ លុះអាយុ២៧ ឆ្នាំ ក៏ចូលធ្វើទាហាន ដោយមានមេ​បញ្ជាការ ឈ្មោះស្រីយ៉ា ធ្លាប់ចូលប្រឡូកក្នុងសមរភូមិ វាយជាមួយឥស្សរៈ មិនដែល មានគ្រោះថ្នាក់អ្វីទេ និងផ្លាស់អង្គភាពជារឿយៗ លុះមកដល់ សម័យសង្គមរាស្ត្រនិយម ក៏បានពាក់ស័ក្តិ៤កន្លះ។ រូបគាត់ ធ្លាប់​បានទទួលគ្រឿងឥស្សរិយយស ជាបន្តបន្ទាប់ ដូចជា មេដាយ ប័ណ្ណសរសើរ ជាដើម ដែលសព្វថ្ងៃ នៅសល់ មេដាយ៣គ្រឿង ដែលបំពាក់ដោយសម្តេចព្រះនរោត្តម សីហនុ កាលព្រះអង្គនៅជាព្រះប្រមុខរដ្ឋ។

លោកតាយឹម ភ្លុក បន្តទៀតថា ក្រោយមក សម្តេចឪ បានយករូបគាត់ទៅធ្វើជាកងអង្គរក្ស ឬកងរក្សាព្រះអង្គ ដោយបាន បន្សល់ទុកកាតទាហានពណ៌សខ្មៅ មានព្រះឆាយាលក្ខណ៍ សម្តេចឪ កាលព្រះអង្គនៅក្មេង ទៀតផង។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: