THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

Seiha Kao ប្រតិកម្មនឹង កែប ជក់មា

leave a comment »


ស្ទើរតែមិនជឿថានេះជាសម្តីរបស់ ថ្នាក់ដឹកនាំ!!!!! មិនស្មើនឹងការយល់ឃើញរបស់ក្មេងបឋម សិក្សាផង!!!! ចង់សួរបកច្រាសទៅវិញថា សាលមហោស្រពទន្លេបាសាក់ ដែលទុកចោលគ្មានការជួសជុល រហូតឆេះម៉ត់ ហើយទីបំផុតបានក្លាយជាទីវាលរហោស ឋានពុះដីជាចំណែកៗ បាត់ស្រមោលអស់ លេចចេញជាតារាង​បាល់ស្រីជី ចេញជាបណ្ណាគារ ចេញជាដីគម្រោងសង់អគារ ណាហ្គាវើលបនល្បែងទី២ ដែលមាន គជប​បណ្តុបពីលើនឹង ជាស្នាដៃ អាប៉ុល ពតដែរមែន ? សួរថាដីជុំវិញស្តាតអូឡាំពិកពុះចេញជា ចំណែកៗ សង់​ផ្ទះ​ល្វែងព្រោងព្រាត នឹង អាពតជាលក់មែន? ខ្ញុំចង់និយាយថា សូម្បីតែក្មេងសិក្សានៅ ថ្នាក់ទី៣ នៃបឋម​សិក្សាក៏វាដឹងច្បាស់ ពីស្នាព្រហស្ថ របស់ព្រះករុណា ដែរ វាមិនមែនមានតែការរំដោះខ្មែរពី អាណានិគមបា​រាំង​តែ១ ដែលជាសមិទ្ឋិផលដ៏ធំធេង ទេ លោកអភិបាល! ស្ពាន ថ្នល់ អគារសំខាន់ៗច្រើនណាស់ក្នុងក្រុង​ភ្នំពេញ និងតាមបណ្តាខេត្តជាច្រើន ដែលទ្រង់បានកសាង តួយ៉ាងដូចជា ផ្លូវថ្នល់ក្នុងក្រុងភ្នំពេញនេះ បើ​សិនជាមិនមានបន្សល់ពីសម័យសង្គមរាស្រ្ត និយមនោះទេ ស្មានតែមានបន្ត ទុកឲ្យលោកធ្វើជាអភិបាល​ក្រុងសព្វថ្ងៃនេះឬ? ហើយលោកយកមកធ្វើ ឲ្យលិចទឹក ដីហុយទ្រលោមរាល់ថ្ងៃនោះ អី????ខ្ញុំនិយាយ​ នេះ​គឺ​គ្រាន់តែក្នុងនាមជាពលរដ្ឋខ្មែរ មួយរូប ដែលរស់នៅក្នុងប្រទេសកម្ពុជា មានសិទ្ឋិសេរីភាពពេលលេញ ក្នុងការបញ្ជេញមតិយោបល ក្រោមរដ្ឋធមនុញ្ញ អាស្រ័យ លិទ្ឋិប្រជាធិបតេយ្យ មិនមែនដើម្បីកេងចំណេញ​ឆាក នយោបាយ បក្សណាមួយទេ ឬក៏ ដើម្បីបង្ហាញថាខ្ញុំជាអ្នក រាជានិយមក៏អត់ដែរ តែខ្ញុំរស់នៅក្នុងប្រ​ទេស ដែលជ្រកក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ!!!

អរគុណ!

Advertisements

Written by Kolbot Khmer

October 28, 2012 at 8:24 pm

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: