THE SON OF THE KHMER EMPIRE Be informed that FB Account Sokheoun Pang is Fake Created by CPP Supporter​ to Defame and Complicate Me. Mine is Khmer Sovannaphumi

​​​បើខ្មែរមានមេដឹកនាំល្អ​​​ ខ្មែរអាចធ្វើអ្វីក៏បានដែរ!

ថៃសម្លាប់ខ្មែរដូចសត្វធាតុ៖ទាហានការពារ ព្រំដែនថៃបាញ់រះ លើពលរដ្ឋខ្មែរបណ្ដាលឲ្យស្លាប់ម្នាក់

leave a comment »


ដោយ ហង្ស សាវយុត
2012-10-29
Source: RFA

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នាំ​គ្នា​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ ក្នុង​ទឹក​ដី​ថៃ ហើយ​ភាគី​ថៃ តែង​ចោទ​ថា​ទៅ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​មក​លក់​ឱ្យ​ពួក​ឈ្មួញ​នៅ​តាម​ព្រំដែន​នៃ​ខេត្ត​ ឧត្តរមាន ជ័យ នោះ បាន​កើត​មាន​ផុសផុល​ឡើង​វិញ​ហើយ។

កន្លង​ទៅ សកម្មភាព​នេះ​បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​ បញ្ជា​ឱ្យ​បង្ក្រាប​ការ​ជួញ​ដូរ ​ឈើ​ គ្រញូង​ទាំង​នោះ។

ថ្មីៗ​នេះ អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា នៅ​បន្ទាត់​ព្រំដែន (ចំបក់​កោង) នៃ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ គឺ​ក្រុម​ប្រជាពលរដ្ឋ​រាប់​សិប​នាក់ តែង​នាំ​គ្នា​លួច​ឆ្លង​ដែន​ហូរហែ ដើម្បី​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​កង​ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ខេត្ត​ស៊ីសាកេត បាន​បាញ់​រះ​លើ​ក្រុម​អ្នក​ភូមិ​ខ្មែរ​ដែល​នាំគ្នា​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ ​គ្រញូង កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​អូរស្វាយ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ ទី២៩ ខែ​តុលា ថា បុរស​ខ្មែរ​ម្នាក់​ឈ្មោះ ហាំង ដែល​មាន​ទីលំនៅ​ឯ​ខេត្ត​ពោធិ៍សាត់ បាន​ស្លាប់​នៅ​ពេល​ដែល​គាត់​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ ជាមួយ​អ្នក​ភូមិ​ជាច្រើន​នាក់​ទៀត ហើយ​កង​ទាហាន​ការពារ​ព្រំដែន​ថៃ បាន​បាញ់​រះ​ជាច្រើន​គ្រាប់​មក​លើ​ហ្វូង​មនុស្ស៖ «កូន​គាត់​ចុះ​មក​ថា ស្លាប់​បាត់​ហើយ។ ស្លាប់​នៅ​កូន​ភ្នំ ប្រហែល​ជា ៥-៦​គីឡូ (ពី​ព្រំដែន) ពី​លើ​ភ្នំ​ទៅ​ឈើ។ ម្សិលមិញ​ឮ​ថា​គេ​បាញ់​នឹង​ថ្នល់​ក្រហម»

ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៤នាក់ បាន​បាត់​ខ្លួន ក៏​ប៉ុន្តែ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី២៩ តុលា អ្នក​ភូមិ​ចំនួន ៣នាក់ បាន​វិល​ត្រឡប់​មក​វិញ​ហើយ នៅ​បាត់​តែ​ម្នាក់​ប៉ុណ្ណោះ។

លោក​វរសេនីយ៍​ទោ តូច រ៉ា ជា​អនុប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ ក៏ប៉ុន្តែ​ពេល​សួរ​ទៅ​ភាគី​ថៃ គេ​បដិសេធ​ថា​មិន​មាន​បាញ់​ទេ គឺ​បាន​តែ​ចាប់​ខ្លួន​មនុស្ស ៣នាក់ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា កន្លង​ទៅ។

ចំណែក​លោក កែវ តាន់ ជា​អធិការ​នគរបាល​ស្រុក​ត្រពាំងប្រាសាទ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​របស់​លោក​ក៏​បាន​ឮ​ព័ត៌មាន​ដែល​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ស្លាប់ និង​ខ្លះ​ទៀត​បាត់​ខ្លួន ដោយ​សារ​ទាហាន​ថៃ ខេត្ត​ស៊ីសាកេត បាញ់​រះ​នោះ​ដែរ ហើយ​លោក​កំពុង​ស្រាវជ្រាវ​រឿង​នេះ ក៏ប៉ុន្តែ​មិន​ទាន់​បាន​ជួប​ប្រភព​ច្បាស់​លាស់​ណា​មួយ​នៅ​ឡើយ៖ «ឮ​សូរ​ ព័ត៌មាន​អីចឹង​មែន ប៉ុន្តែ​គ្រាន់​តែ​ឮ យើង​ឱ្យ​តាម​ទៅ តែ​យើង​មិន​ទាន់​បាន​ព័ត៌មាន​ច្បាស់ការ មិន​ទាន់​ឃើញ​ឫស​គល់​ជាក់​ស្ដែង»

ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំងប្រាសាទ បាន​អះអាង​ថា បច្ចុប្បន្ន​មាន​មន្ត្រី​យោធា​ខ្លះ​ដែល​ប្រចាំ​ការ​នៅ​ព្រំដែន​ខេត្ត​ ឧត្តរមានជ័យ កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឈើ​គ្រញូង ដែល​ជញ្ជូន​ចេញ​ពី​ក្នុង​ទឹក​ដី​ថៃ នោះ។ ដោយ​សារ​តែ​មន្ត្រី​យោធា​មាន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឈើ​គ្រញូង​នោះ បណ្ដាល​ឱ្យ​ច្រក​ព្រំដែន​មួយ​ចំនួន នៅ​តែ​បើក​ចំហ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ ដដែល។ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ដែល​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង បាន​រង​គ្រោះ​ថ្នាក់ ខ្លះ​ស្លាប់ រង​របួស និង​ខ្លះ​ទៀត​ត្រូវ​ទាហាន​ថៃ ចាប់​ខ្លួន​ជា​ហូរហែ។

ទោះ​យ៉ាង​ណា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​ថ្នាក់​ដោយ​សារ​លួច​ឆ្លង​ដែន​ទៅ​កាប់ ​ឈើ​ក្នុង​ទឹក​ដី​ថៃ នោះ មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា​ប៉ុន្មាន​នាក់​ទេ​ក្នុង​១ខែៗ ដោយ​សារ​តែ​មាន​ការ​លាក់​បាំង​មិន​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ដឹង។ ក៏ប៉ុន្តែ តាម​តួលេខ​ត្រួសៗ​ចាប់​តាំង​ពី​អំឡុង​ខែ​មករា រហូត​ដល់​ខែ​តុលា ឆ្នាំ​២០១២ នេះ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៣​នាក់​ស្លាប់ ៥​នាក់​រង​របួស ២​នាក់​បាត់​ខ្លួន និង ៣​នាក់​ទៀត ត្រូវ​ទាហាន​ថៃ ចាប់​ខ្លួន​នៅ​តាម​ព្រំដែន​នៃ​ខេត្ត​ឧត្តរមានជ័យ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: